កីឡា
Moses ក្លាយជាកីឡាករដំបូងគេស៊ុតចូលគ្រប់ប្រកួតក្នុងពាន ACGL តាំងពីវគ្គជម្រុះ ដល់វគ្គ ៨ ក្រុម
ខ្សែប្រយុទ្ធរបស់ក្រុម ភ្នំពេញក្រោន កីឡាករ Moses Dyer បានក្លាយជាកីឡាករដំបូងគេ ក្នុងប្រវត្តិសាស្ត្រពានរង្វាន់ AFC Challenge League ដែលអាចស៊ុតបញ្ចូលទីគ្រប់ការប្រកួតទាំងអស់ តាំងពីវគ្គជម្រុះ playoffs រហូតដល់វគ្គ ៨ ក្រុមចុងក្រោយ។

ក្រុម ភ្នំពេញក្រោន បានធ្លាក់ចេញពីពានរង្វាន់ ACGL ហើយ ត្រឹមវគ្គ ៨ ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រុម ព្រះខ័នរាជស្វាយរៀង សរុបលទ្ធផលទាំង ២ ជើង ៦-២។ យ៉ាងណា បើក្រឡេកមើលអំពីខ្សែប្រយុទ្ធរបស់ពួកគេ កីឡាករ Moses Dyer វិញ គឺកំពុងឈរជាបេក្ខភាពប្រជែងស្បែកជើងមាស ដោយបច្ចុប្បន្នមានគ្រាប់បាល់ច្រើនជាងគេចំនួន ៧ គ្រាប់។
ជាមួយគ្នានេះ ខ្សែប្រយុទ្ធសញ្ជាតិ នូវែលសេឡង់ វ័យ ២៨ ឆ្នាំ កំពុងកាន់កំណត់ត្រាដ៏ពិសេសមួយ ដោយក្លាយជាកីឡាករដំបូងគេ អាចស៊ុតបញ្ចូលទីបានគ្រប់ការប្រកួត តាំងពីវគ្គជម្រុះបឋម ដល់វគ្គ ៨ ក្រុមចុងក្រោយក្នុងពាន ACGL។

នៅក្នុងការប្រកួតជម្រុះទល់ក្រុម Kasuka FC កីឡាករ Moses Dyer បានស៊ុតបញ្ចូលទី ២ គ្រាប់។ ចំណែកការប្រកួតវគ្គចែកពូលក្នុងពូល E កីឡាករបានស៊ុតបញ្ចូលទីក្រុម Dewa United ១ គ្រាប់, ក្រុម Shan United ២ គ្រាប់ និង ក្រុម Tainan City ២ គ្រាប់។ ចុងក្រោយនៅវគ្គ ៨ ក្រុម គឺជើងទី ១ បានស៊ុតចូលព្រះខ័នរាជស្វាយរៀង ១ គ្រាប់ និង ជើងទី ២ ស៊ុតចូល ១ គ្រាប់ទៀត។
កំណត់ត្រានេះ គឺគិតជាគោលសម្រាប់ ២ រដូវកាលចុងក្រោយនេះតែប៉ុណ្ណោះ (២០២៤-២០២៥ និង ២០២៥-២០២៦) ចាប់តាំងពីពាននេះប្រែឈ្មោះពី AFC President’s Cup មកជា AFC Challenge League។
យ៉ាងណា បើក្រឡេកទៅមើលអតីតកាល កាលពាននេះនៅប្រើឈ្មោះ AFC President’s Cup ពីឆ្នាំ ២០០៧ ដល់ ២០១៤ គឺមិនមានវគ្គ ៨ ក្រុមដូចបច្ចុប្បន្ននោះទេ។ នៅពេលនោះ ការប្រកួតគឺមានត្រឹមវគ្គចែកពូល ហើយក៏ឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតែម្តង។

អត្ថបទ៖ សេម កុសល
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


