Connect with us

កីឡា

កីឡាករគុន​ខ្មែរ ៥ នាក់​ទៅ​ប្រកួត​នៅ​កូរ៉េខាង​ត្បូង​ ទទួលបាន​ការ​គាំទ្រ​ទាំង​រដ្ឋាភិបាល និងវិស័យឯកជន

បានផុស

នៅ

កីឡាករ​ប្រដាល់​គុន​ខ្មែរ​លំដាប់​ជួរ​មុខ ៥ នាក់​នឹងទៅ​ប្រកួត​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង នាថ្ងៃ​អាទិត្យ ទី​២២ ខែ​មីនា ឆ្នាំ ២០២៦ ដែល​នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​ក្នុង​ការ​ផ្សព្វផ្សាយ​គុនខ្មែរ និង​សិល្បៈ​ខ្មែរ​នៅ​ក្រៅ​ប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​នេះ​ទទួល​បាន​ការ​គាំទ្រ​​ពីរាជ​រដ្ឋាភិបាល វិស័យ​ឯកជន និង​អ្នក​គាំទ្រ​ដើម្បី​រួម​ចំណែក​ជួយឲ្យ​កីឡាគុន​ខ្មែរ​លេច​ធ្លោ​លើ​ឆាក​អន្តរជាតិ។ កីឡាករលំដាប់​ជួរ​មុខ​ទាំង ៥ នាក់​រួម​មានក្របីព្រៃ​ ពេជ្រ សម្បត្តិ, បឺត សង្ឃឹម, មឿន សុខហ៊ុច, ពេជ្រ សិង្ហៈ និង ខាំ នាគរាជ ដែល​ត្រូវ​តទល់​នឹង​ម្ចាស់​ផ្ទះ​កូរ៉េ​ខាង​ត្បូង។

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ស្ថានីយទូរទស្សន៍បាយ័ន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​សហការ​គ្នា រៀបចំ​ការ​ប្រកួត​គុន​ខ្មែរ អមដោយ​ការ​ប្រគំ​តន្ត្រី ​ដើម្បីលើកតម្កើងមរតកដូនតាខ្មែរលើឆាកអន្តរជាតិ។ ការ​ប្រកួត​នេះ​ នឹងមានការផ្សាយផ្ទាល់ តាមរយៈកញ្ចក់ទូរទស្សន៍ BTV News ពីប្រទេសកូរ៉េ មកកាន់​កម្ពុជា វេលាម៉ោង ១ រសៀល (ម៉ោងនៅប្រទេសកូរ៉េ) ត្រូវនឹងម៉ោង ១១ ថ្ងៃត្រង់ ម៉ោងនៅប្រទេសកម្ពុជា។

កម្មវិធីនេះ ត្រូវរៀបចំ​នៅតំបន់ហ្វាសង់ មហាវិទ្យាល័យវិទ្យាសាស្ត្រស៊ូវ៉ុន (SUNWON SCIENCE COLLEGE SINTEX) សាធារណរដ្ឋកូរ៉េខាង​ត្បូង។

តាមរយៈតេឡេក្រាមផ្លូវការ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៧ ខែមីនាម្សិលមិញ ​​បានអំពាវនាវ ​ឲ្យ​បងប្អូនសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ អញ្ជើញចូលរួមឱ្យបានច្រើនកុះករ។

សូម​បញ្ជាក់​ថា ក្រៅ​ពី​ការ​ប្រកួត​គុន​ខ្មែរ ក៏​មាន​តារា​ចម្រៀង​ល្បី​ៗ​ជា​ច្រើន​នាក់​ទៀត​សម្តែង​ជូន​បង​ប្អូន​ខ្មែរ​ដែល​កំពុង​ស្ថិត​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម