កីឡា
លោក ម៉ាក់ សុផាត ចង់ឲ្យកូនដើរដល់ចំណុចល្បី និងមានជីវភាពធូរធាដូចរៀមច្បង ធឿន ធារ៉ា
លោក ម៉ាក់ សុផាត ដែលជាឪពុកកីឡាករ សុផាត មេសា ថាគោលដៅរបស់លោកចង់ឲ្យកូនទទួលបានកេរ្តិ៍ឈ្មោះល្បីដូចជារៀមច្បង ធឿន ធារ៉ា និងមានជីវភាពធូរធា មានផ្ទះ មានឡាន ពីវិស័យប្រដាល់គុនខ្មែរនេះ និងបានចេញទៅប្រកួតនៅក្រៅប្រទេសផងដែរ។

កីឡាករ សុផាត មេសា
លោក ម៉ាក់ សុផាត បានឲ្យដឹងថា មហិច្ចតារបស់លោករួមទាំងកូនប្រុសផ្ទាល់គឺចង់ទទួលបានភាពជោគជ័យឈ្នះខ្សែក្រវាត់នៅថ្ងៃខាងមុខនេះដូចជារៀមច្បង ធឿន ធារ៉ា ផល សុភ័ណ្ឌ ម៉ឺន មេឃា ជាដើមដែលមានជីវភាពធូរធា មានផ្ទះ ឡាន ផ្ទាល់ខ្លួន។ បន្ថែមពីនេះចង់ឲ្យកូនមានឱកាសចេញទៅប្រកួតនៅក្រៅប្រទេសផ្សព្វផ្សាយគុនខ្មែរ និងដណ្ដើមបានកិត្តិយសជូនប្រទេសជាតិ។

សុផាត មេសា និងលោកតា
ឪពុករបស់ សុផាត មេសា រូបនេះបន្ថែមទៀតថា ដើម្បីឆ្ពោះទៅរកភាពជោគជ័យនេះលោកបន្តជំរុញលើកទឹកចិត្តឲ្យកូនខំប្រឹងប្រែងហ្វឹកហាត់ និងស្ដាប់ដំបូន្មានលោកតា ញ៉ូវ ម៉ាក់ អ៊ំ ពូ បន្តទៀត។ មួយវិញទៀតត្រូវតែប្រុងប្រយ័ត្នចំពោះដំណើរវែងឆ្ងាយតទៅមុខទៀត។ ពោលកាន់តែល្បីកាន់តែត្រូវប្រយ័ត្នទាំងការហ្វឹកហាត់ និងឥរិយាបថរស់នៅប្រចាំថ្ងៃផងដែរ។
បញ្ជាក់ដែរថា សុផាត មេសា ជាកីឡាករវ័យក្មេង និងកំពុងចាប់ផ្ដើមមានកេរ្តិ៍ឈ្មោះក្នុងវិស័យប្រដាល់គុនខ្មែរ។ រូបគេឈ្នះពាន ៣លើកជាប់ៗគ្នាមកហើយ។ មេសា ជាកូនប្រុសរបស់លោក ម៉ាក់ សុផាត ត្រូវជាចៅរបស់លោក ព្រឹទ្ធាចារ្យ ញ៉ូវ ម៉ាក់៕

លោក ម៉ាក់ សុផាត និងកូនប្រុស
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


