កីឡា
ត្រួសៗពីម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ Brandon Vera មុនឡើងការពារខ្សែក្រវាត់ទល់ Arjan Bhullar
ម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ ONE Heavyweight កីឡាករ Brandon “The Truth” Vera ត្រូវការពារខ្សែក្រវាត់ពិភពលោករបស់ខ្លួនទល់នឹងជើងខ្លាំងជំនាញចំបាប់មកពីឥណ្ឌា Arjan “Singh” Bhullar នៅព្រឹត្តិការណ៍ ONE: DANGAL នៅថ្ងៃសៅរ៍ ទី១៥ ខែឧសភា ខាងមុខ។ ខ្លាចាស់ Vera ជាស្តេចទម្ងន់យក្សនៅស្ថាប័ន ONE Championship យូរយារមកហើយ។
ចាប់តាំងពីប្រកួតលើកដំបូងកាលពីខែធ្នូ ឆ្នាំ២០១៤មក កីឡាករហ្វីលីពីន-អាមេរិកបានយកឈ្នះជើងខ្លាំងទម្ងន់ស្ទើរអស់ទៅហើយ។ អ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះ ជើងខ្លាំងរូបនេះបានផ្តួលដៃគូទាំងអស់នៅក្នុងទឹកទី១។

អំពីគូប្រជែងថ្មី
កីឡាករឥណ្ឌារហស្សនាម“Singh”ជាកីឡាករចំបាប់់អូឡាំពិកដែលមានជំនាញស្នៀតប្រកួតលើក្ដាររេញមកម្រិតពិភពលោកស័ក្តិសមក្នុងការចូលប្រឡួកក្នុងអាជីពគុនចម្រុះ។ រហូតដល់ពេលនេះគាត់មានប្រវត្តិប្រកួតឈ្នះ១០ដង និងចាញ់តែ១ដងប៉ុណ្ណោះ។ ជាមួយគ្នា គេក៏មានជំនាញវ៉ៃឈរដ៏ល្អឥតខ្ចោះ ដែលបង្ហាញយ៉ាងច្បាស់នៅពេលប្រកួតលើកដំបូងឈ្នះកីឡាករអ៊ីតាលី Mauro “The Hammer” Cerilli។
ប្រសិនបើ Bhullar អាចយកឈ្នះ Vera មានន័យថា គេនឹងបង្កើតប្រវត្តិសាស្ត្រលើកដំបូងសម្រាប់ប្រទេសឥណ្ឌាដែលមានជើងឯកគុនចម្រុះពិភពលោក។

Vera ការបារខ្សែក្រវាត់បានសម្រេច២ដង
អ្នកលេងគុនចម្រុះហ្វីលីពីន-អាមេរិក ដែលបានប្រកួតបាន ២៥ លើកនេះឡើងការពារខ្សែក្រវាត់បានជោគជ័យចំនួន ២ លើករួចមកហើយ បន្ទាប់ពីគ្រងជើងឯកនៅឆ្នាំ ២០១៥។ លើកទី១ Vera ឡើងការពារខ្សែក្រវាត់បានសម្រេចទល់នឹង Hideki Sekine ដោយផ្ដួលដៃឲ្យសន្លប់ទឹកទី១ នៅសង្វៀន ONE : Age of Domination កាលខែធ្នូ ឆ្នាំ ២០១៦ ។ បន្ទាប់មក ការឡើងការពារខ្សែក្រវាត់ចុងក្រោយទល់នឹង កីឡាករអ៊ីតាលី Mauro Cerilli ក៏ផ្ដួលគូប្រកួតឲ្យសន្លប់ទឹកទី១ ផងដែររនៅសង្វៀន ONE: Conquest of Champions កាលខែវិច្ឆិកា ឆ្នាំ ២០១៨។ បែបណាក្ដី គិតទល់ពេលនេះ ជិតពីរឆ្នាំហើយដែលអតីតយោធាអាមេរិកខកខានឡើងសង្វៀន ពោលតាំងពីចាញ់ Aung La N Sang កាលខែ តុលា នៅប្រទេសជប៉ុន ជាទីដែលរូបគេឡើងដណ្ដើមខ្សែក្រវាត់ ONE Light Heavyweight។
តើម្ចាស់ខ្សែក្រវាត់ដូរមុខ ឬ នៅដដែលនាថ្ងៃទី ១៥ ឧសភា ខាងមុខ?

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


