កីឡា
ថិប កាសាន់ទ្រីនីកូល កំពុងហ្វឹកហាត់យ៉ាងសកម្មទាំងថ្ងៃទាំងយប់ មុនចេញទៅប្រកួតវគ្គជម្រុះនៅហ្ស៊កដង់
កីឡាការិនីតេក្វាន់ដូកម្ពុជា ថិប កាសាន់ទ្រីនីកូល “Casandre Tubbs” បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតវគ្គជម្រុះកីឡាតេក្វាន់ដូ WT នៃព្រឹត្តិការណ៍ប្រកួតជម្រុះកីឡាអូឡាំពិកតូក្យូទ្វីបអាស៊ី “Asian qualification Tournament for Tokyo 2020 Olympic Game ” នៅប្រទេសហ្ស៊កដង់នាខែឧសភា ដើម្បីឡើងទៅប្រកួតកីឡាអូឡាំពិកនាខែកក្កដានៅប្រទេសជប៉ុន ដោយរូបនាងខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំងក្លាទាំងថ្ងៃទាំងយប់ ឥតឈប់ឈរជាមួយឪពុកនាងជាគ្រូបង្វឹកនិងកីឡាករតេក្វាន់ដូល្បីៗនៅសហរដ្ឋអាមេរិក។
លោក ជ្រិន សុធា អគ្គលេខាធិការខេមរសហ ព័ន្ធកីឡាតេក្វាន់ដូ WT តំណាងឲ្យលោកបណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុនរដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូWT បានមានប្រសាសន៍ឲ្យដឹងថា កីឡាការិនី ថិប កាសាន់ទ្រីនីកូល បានត្រៀមរួច រាល់សម្រាប់ការប្រកួតវគ្គជម្រុះតេក្វាន់ដូអូឡាំពិកអាស៊ីឆ្នាំ២០២១ នាពាក់កណ្តាលខែឧសភា នៅហ្សកដង់ប្រទេសហ្សកដានីឡើងទៅការប្រកួតកីឡាអូឡាំពិក នៅប្រទេសជប៉ុន។
កីឡាការិនីរូបនេះ ស្ថិតនៅក្រោមការបណ្តុះបណ្តាលយ៉ាងស្វិតស្វាញជាមួយគ្រូបង្វឹកដ៏ល្បីល្បាញម្នាក់ និងឪពុករបស់នាង គឺលោក Greg Tubbs ដែលមានបទពិសោធន៍យ៉ាង ច្រើនក្នុងការបណ្តុះបណ្តាលអត្តពលិកតេក្វាន់ដូអាមេរិក ដែលទទួលបានជោគជ័យជាច្រើន។

លោកបានបន្តថា កម្ពុជាបញ្ជូនគ្រូបង្វឹក និង កីឡាករ-កីឡាការិនីចំនួន៤នាក់ ការប្រកួតវគ្គជម្រុះកីឡាតេក្វាន់ដូ WTខាងលើនេះ រួមមានលោក ឆយ យ៉ុងសុក ជាគ្រូបង្វឹក លោកគ្រូ Tubbs Gregory Allan ជាគ្រូជំនួយ ចំណែកកីឡាការិនី ថិប កាសាន់ទ្រីនីកូល កូនខ្មែររស់នៅសហរដ្ឋអាមេរិកប្រកួតក្នុងប្រភេទទម្ងន់ក្រោម ៥៧គីឡូក្រាម និងកីឡាករ វ៉ា មិថុនា ប្រកួតក្នុងប្រភេទទម្ងន់ក្រោម៨០គីឡូក្រាម៕
អត្ថបទ៖ វិសិទ្ធ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ



