កីឡា
ព្រឹត្តិការណ៍៣វិច្ឆិកា ប៉ះពាល់ដល់វិស័យកីឡា នៅកម្ពុជាតិចតួចបំផុត
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការ CAMSOC បានមានប្រសាសន៍ថា សម្រាប់ការកើតមានឡើង នៃការឆ្លងមេរោគCOVID-19 ក្នុងព្រឹត្តិការណ៍៣ វិច្ឆិការយៈពេលខ្លី ដូច្នេះការប៉ះពាល់វិស័យកីឡា នៅកម្ពុជាតិចតួចបំផុត។

លោកបន្តថា កាលពីលើកមុនមានរយៈពេលរាប់ខែ ធ្វើឲ្យរងប៉ះពាល់ខ្លាំង ក្នុងការពិបាកស្តារឡើង ប៉ុន្តែការឆ្លងលើកនេះ មានរយៈពេលខ្លី ដូច្នេះយើងអាចស្តារឡើងវិញ ងាយស្រួលជាងមុន ដោយសារ តែប្រភេទកីឡាមួយចំនួនធ្វើការហ្វឹកហាត់ នៅក្នុងបរិវេណសួនច្បារ វត្តបទុមវតីដូចជាកីឡាហែលទឹក និងកីឡាការ៉ាតេ។ សហព័ន្ធមួយចំនួនមិនចង់ឲ្យអត្តពលិកទាំងនោះ ហាត់តាមផ្ទះសកម្មភាព តាមតែគាត់ធ្វើមិនបានគ្រប់គ្រាន់ឡើយ ដូច្នេះត្រូវហាត់ជាមួយគ្រូ ដើម្បីរក្សាកម្លាំងពួកគាត់ឲ្យប្រសើរជាជាងហាត់តាមផ្ទះ។


លោកអគ្គលេខាធិការបានបន្ថែមទៀតថា ការប៉ះពាល់ គឺនៅតែប៉ះពាល់ ទាំងលើបច្ចេកទេសនិងការហ្វឹកហាត់របស់ក្រុមកីឡាជម្រើសជាតិកម្ពុជា ដោយសារមេរោគដ៏សាហាវនេះ ប៉ុន្តែយើងដឹងហើយថា ការឈប់ហ្វឹកហាត់និងការបិទពហុកីឡដ្ឋានជាតិធ្វើឲ្យកីឡាករ-កីឡាការិនីខ្វះទីលាន ប៉ុន្តែយ៉ាងណា ក្រោយបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកានោះ យើងតម្រូវឲ្យក្រុមកីឡាជម្រើសជាតិកម្ពុជាហ្វឹកហាត់តាមកម្មវិធីដដែល៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ CAMSOC អំពាវនាវដល់អត្តពលិក គ្រូ បង្វឹក សហព័ន្ធកីឡាជាតិ ឲ្យពង្រឹងសមត្ថភាពត្រៀម ស៊ីហ្គេមឆ្នាំ២០២៣
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


