កីឡា
ឱកាសបង្ហាញខ្លួនរបស់ Haaland ក្នុងវគ្គចែកពូល Euro 2024 កាន់តែស្តួចស្តើង
ខ្សែប្រយុទ្ធ Erling Haaland និងក្រុមជម្រើសជាតិន័រវែសកាន់តែស្តួចស្តើងក្នុងការបង្ហាញខ្លួននៅវគ្គចែកពូលពានរង្វាន់ទ្វីបអឺរ៉ុប ឆ្នាំ២០២៤ បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិអេស៉្បាញ ១-០ វគ្គជម្រុះក្នុងពូល។

ក្រោយចាញ់ក្រុមអេស្ប៉ាញ ១-០ ក្រុមន័រវែសមិនទទួលបានកៅអីឡើងទៅវគ្គចែកពូល Euro 2024 ឡើយ ប៉ុន្តែមិនមែនមានន័យថា ពួកគេអស់ឱកាសត្រឹមនេះដែរ។ ពួកគេនៅមានឱកាសប្រកួតខ្វែងសម្រាប់ក្រុមលេខ៣ក្នុងពូលដើម្បីឱកាសឡើងទៅជុំចុងក្រោយ។
ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិបមេឃខៀវ Manchester City កីឡាករ Erling Haaland នៅតែមិនទាន់អាចជួយក្រុមជម្រើសជាតិរបស់ខ្លួនឲ្យឡើងទៅវគ្គចែកពូលក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយ បន្ទាប់ពីពួកគេធ្លាប់បង្ហាញខ្លួនចុងក្រោយបំផុតក្នុងឆ្នាំ២០០០។

ក្រុមជម្រើសជាតិន័រវែសបានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៣ក្នុងវគ្គជម្រុះដោយប្រកួត៧លើក ឈ្នះ៣ ស្មើ១ ចាញ់៣ មាន១០ពិន្ទុ។
Haaland ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិន័រវែសក្រុមធំកាលពីឆ្នាំ ២០១៩ បង្ហាញខ្លួនបាន២៨លើក និងស៊ុតបញ្ចួលទីបាន២៧គ្រាប់៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


