កីឡា
អត្តពលិកហែលទឹកកម្ពុជានឹងប្រកួតថ្ងៃទី៣០ និង អត្តពលកម្មរត់ថ្ងៃទី៣១ នៅអូឡាំពិកតូក្យូ
អត្តពលិកអូឡាំពិកកម្ពជា ចាប់ពីស្អែក នេះទៅ នឹងត្រូវចូលរួមប្រជែងរកមេដាយហើយ នៅក្នុងព្រឹត្តិការណ៍“Tokyo Olym pic Games 2020” ។
លោក វ៉ាត់ ចំរើន នាយបេសកកម្មកម្ពុជា សម្រាប់ព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅ នាទីក្រុងតូក្យូបានបញ្ជាក់ឲ្យដឹងថា កីឡាករ កីឡាការិនីហែលទឹកកម្ពុជា នឹងត្រូវប្រកួតលើវិញ្ញាសាហែលទឹកចម្ងាយ៥០ម៉ែត្ររបៀបសេរីទាំង២រូប ដោយត្រូវប្រកួតនៅវេលាម៉ោង១៩យប់ថ្ងៃទី៣០កក្កដា។សូមបញ្ជាក់ថា កម្ពុជាបានបញ្ជូនកីឡា ហែលទឹក២រូបទៅចូលរួមប្រកួត គឺកីឡាករហែម ប៉ុច និង កីឡាការិនី ឃឿន ប៊ុនពេជ្រមរកត។ ចំពោះប្រភេទកីឡាអត្តពលកម្មវិញ្ញាសារត់ល្បឿន១០០ម៉ែត្រកីឡាករប៉ែន សុគង់វិញនឹងប្រកួតនៅវេលាម៉ោង១៩និង៤៥នាទីថ្ងៃទី៣១កក្កដា។
លោក វ៉ាត់ ចំរើន បានអំពាវនាវដល់ប្រ ជាជនកម្ពុជាចូលរួមទស្សនាការប្រកួតរបស់កីឡាករ កីឡាការិនីតាមទូរទស្សន៍ ដើម្បីលើកទឹកចិត្តដល់កីឡាករ កីឡាការិនីកម្ពុជា៕
អត្ថបទ៖ វិសិទ្ធ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង