កីឡា
ធ្វើបានល្អមែនកីឡាករចិន ! Zhang បានយកឈ្នះអតីតម្ចាស់ខ្សែក្រវាត់ ONE lightweight ដោយពិន្ទុជាឯកច្ឆន្ទ
មិនធម្មតាទេ ! អ្នកលេងគុនចម្រុះចិន “The Warrior” Zhang Lipeng បានយកឈ្នះ អតីតម្ចាស់ខ្សែក្រវាត់ ONE Lightweight កីឡាករ Eduard “Landslide” Folayang ដោយពិន្ទុជាឯកច្ឆន្ទនៅព្រឹត្តិការណ៍ ONE: BATTLEGROUND II នាយប់ថ្ងៃសុក្រ ទី ១៣ ខែ សីហា នេះ។

គ្រាន់តែស្នូរជួងចាប់ផ្ដើម អ្នកទាំងពីរត្រឹមប្រើស្នៀតលៗគ្នាទៅវិញទៅមក ខណៈ Folayang ទាត់ជើងក្រោម ហើយ Zhang ប្រើកណ្ដាប់ដៃ។ ការប្រកួតបាន ១ នាទី Zhang ចូលចាប់ផ្ដួលវ៉ៃពីលើឆ្វេងផងស្ដាំងផង និង បន្តសំពងពីលើដែលធ្វើឲ្យកីឡាករហ្វីលីពីនពិបាករើណាស់។ កីឡាករចិនខំគាប និងទប់មិនឲ្យកីឡាករហ្វីលីពីនរើរួចទេ។ ទោះបីរូបគេនៅពីក្រោយ ហើយដងខ្លួនស្របគ្នា ក៏ Zhang អាចវ៉ៃកណ្ដាប់ដៃបានច្រើនដៃរហូតដល់ចប់ទឹកដំបូងដែរ។ ក្នុងទឹកទី១នេះ Zhang ឈ្នះពិន្ទុយ៉ាងច្រើនបាត់ទៅហើយ។
ទឹកទី២ នេះ Folayang ក៏មិនអាចដណ្ដើមពិន្ទុច្រើនពី កីឡាករចិនដែរ។ អ្នកលេងគុនចម្រុះចិនបានទាត់រហ័សចំមុខរបស់កីឡាករវ័យ ៣៧ ឆ្នាំមួយជើងផ្ងាកក្រោយបន្តិច និងបានចូលប្រើកណ្ដាប់ដៃមួយប្រាវហើយដកចេញវិញ។ បន្ទាប់មក Zhang ចូលចាប់បានទៀត និងបានប្រើកណ្ដាប់ដៃមួយចំនួនមុនវ៉ៃឈរវិញ។ ពេលនៅសល់ ១ នាទីចុងក្រោយ ពួកគេមិនហ៊ានវ៉ៃជិតគ្នានោះឡើយ។
ចូលទឹកកាត់សេចក្ដី អ្នកទាំងពីរប្រយ័ត្នរៀងៗខ្លួន Folayang ទាត់ក្រោមដដែលហើយ Zhang វ៉ៃចូលកណ្ដាប់ដៃមួយពីរទៀត។ តារាមកពីចិនបន្តដើរចូល ស្របពេលតារាហ្វីលីពីន ដើរថយក្រោយតែវ៉ៃសងវិញដោយកណ្ដាប់ដៃ និងទាត់ជើងផងដែរ។ នៅសល់ ៤០ វិនាទីមុនចប់ការប្រកួត អ្នកចំនូលថ្មីហក់ទៅចាប់នៅពីលើ និងទប់មិនឲ្យ តារាជើងចាស់ធ្វើអីចេញឡើយ។ មុនស្នូរជួងបញ្ចប់ទឹក Zhang វ៉ៃចូលបានមួយដៃស្ដាំទៀង។ ទីបំផុត Zhang គឺជាអ្នកឈ្នះពិន្ទុជាឯកច្ឆន្ទក្នុងការប្រកួត ៣ ទឹកដ៏ជក់ចិត្ត។


ក្រោយចប់ការប្រកួត Zhang បានថ្លែងថា ៖«ខ្ញុំពិតជារំភើប ប៉ុន្តែខ្ញុំក៏អស់កម្លាំងណាស់ដែរ។ ខ្ញុំអត់បានប្រកួតរយៈពេល ២ ឆ្នាំមកហើយ។ ការប្រកួតបន្ទាប់ ខ្ញុំជាអ្នកគាំទ្រ Shinya Aoki ម្នាក់ ដូច្នេះខ្ញុំសង្ឍឹមថានឹងបានប្រកួតតតាំងនឹងគាត់ទៅចុះនៅថ្ងៃមុខ។ ខ្ញុំនឹងរង់ចាំអ្នកនៅទីនេះ ONE Championship»។
ជាមួយគ្នានេះ Folayang អតីតម្ចាស់ខ្សែ ក្រវាត់ lightweight ពីរសម័យបានប្រាប់ឲ្យដឹងថា ៖«ខ្ញុំគិតថា ខ្ញុំអាចស្ដារលទ្ធផលបាននៅទឹកទី២ និង ទី៣ ប៉ុន្តែ គេអាចគ្រប់គ្រងបានល្អ។ ការប្រកួតមិនចប់ត្រឹមនេះតែ ខ្ញុំមិនទាន់បោះបង់ឡើយ។ ខ្ញុំនឹងខំហ្វឹកហាត់ និងប្រឹងថែមទៀតដើម្បីក្ដីសុបិនរបស់ខ្ញុំ។ សូមអរគុណដល់គ្រូបង្វឹក ក្រុមគ្រួសារ និងមិត្តភ័ក្ដិទាំងអស់ដែលជួយជ្រោមជ្រែងរូបខ្ញុំ»។

បន្ទាប់ពីទទួលជ័យជម្នះក្នុងការបង្ហាញខ្លួនដំបូង Zhang កើនកំណត់ត្រាឈ្នះ ៣១ ដង ចាញ់ ១១ ដង និងស្មើ ២ ដង។ មិនទាន់អស់ត្រឹមនេះ កីឡាកររហស្សនាម “The Warrior” កំពុងដាក់ផែនការឆ្ពោះទៅដណ្ដើមខ្សែក្រវាត់ ONE Lightweight World Championship នាពេលខាងមុខ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


