កីឡា
ប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា នឹងមកដល់មាតុភូមិវិញនាថ្ងៃស្អែកនេះ
ប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា នឹងមកដល់មាតុប្រទេសវិញនៅថ្ងៃទី៨កញ្ញាស្អែក។ នេះបើតាមការអះអាងឲ្យដឹងពីលោក យី សុភក្ត្រា ដែលជានាយបេសកកម្មកម្ពុជា សម្រាប់ព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកនៅតូក្យូ។
លោក យី សុភក្ត្រា បានបញ្ជាក់តាមរយៈសារអេឡិចត្រូនិកថា ពិធីបិទព្រឹត្តិការណ៍ខាងលើ បានធ្វើឡើងកាលពីយប់ថ្ងៃទី៥កញ្ញាហើយ នៅវេលាម៉ោង២២និង៥៥នាទី ថ្ងៃទី៧កញ្ញា(ម៉ោងនៅទីក្រុងតូក្យូ) ប្រតិភូកម្ពុជានឹងចាក់ចេញពីទីនោះ ហើយនឹងគ្រោងមកដល់កម្ពុជាវេលាម៉ោង១៧និង៣០នាទីថ្ងៃទី៨កញ្ញា ហើយពួកគេនឹងធ្វើចត្តាឡីស័ក១៤ថ្ងៃ តាមវិធានការរបស់ក្រសួងសុខាភិបាល។
ព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកហ្គេមកីឡាករ វ៉ាន វ៉ុន ប្រកួតផ្ដាច់ព្រ័ត្របានចំណាត់ថ្នាក់លេខ៧។កីឡាករកម្ពុជារូបនេះ ប្រជែងមិនបានមេដាយមែន តែគេបានបង្កើតនូវកំណត់ត្រាថ្មីដោយចម្ងាយ១០០ម៉ែត្រគេប្រើថិរវេលាត្រឹមតែ១៤,២១វិនាទីប៉ុណ្ណោះ ។ ចំពោះមេដាយមាសបានទៅលើ កីឡាករថៃឈ្មោះ Athiwat Paeng-Nuea ដែលប្រើថិរវេលា១៣,៧៦វិនាទី មេដាយប្រាក់បានទៅអតីតម្ចាស់មេដាយមាសទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ឆ្នាំ២០១៦ឈ្មោះ Lao Pekka Tahti មកពីប្រទេសហ្វាំងឡង់ ដោយប្រើថិរវេលា១៣,៨៥វិនាទីនិងមេដាយសំរិទ្ធ បានទៅកីឡាករម៉ិកស៊ីកូឈ្មោះ Juan Pablo Garcia ដែលប្រើថិរវេលា១៣,៨៧វិនាទី ។


កីឡាករ វ៉ាន វ៉ុន បានបំបែកថិរវេលាចាស់របស់ខ្លួនដែលធ្វើក្នុងវគ្គជម្រុះកាល(Heat-1)ដែលធ្វើពីព្រឹកដោយប្រើថិរវេលា១៤,៣៩វិនាទី ចំពោះកីឡាករដែលជាប់ចំណាត់ថ្នាក់ក្រោយគេក្នុងវគ្គផ្ដាច់ព្រ័ត្រ គឺកីឡាករមកពីហូល្លង់ឈ្មោះKenny Van Weeghel ដែលធ្វើក្នុងថិរវេលា១៤,៥៣វិនាទី ។
លោក យី វាសនា ដែលជាអគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានបង្ហាញនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុត ជូនចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលបានឧបត្ថម្ភទាំងស្រុង ដល់ក្រុមប្រតិភូកីឡាពិការកម្ពុជា សម្រាប់បេសកកម្មជាប្រវត្តិសាស្ត្រ ប៉ារ៉ាឡាំពិក នៅប្រទេសជប៉ុនលើកនេះ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាប៉ារ៉ាឡាំពិក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ២០២០ កម្ពុជាបានបញ្ជូនអត្តពលិក ១រូប និងប្រតិភូ ១រូបចូលរួម គឺកីឡាករ វ៉ាន វ៉ុន និងលោក យី សុភក្ត្រា ជាប្រតិភូ៕
អត្ថបទ៖ វិសិទ្ធ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី



