កីឡា
ហ្វេនៗខកចិត្ត! Pacquiao ប្រកាសចូលនិវត្តន៍ ឈប់ប្រដាល់ ដោយលើកហេតុផលមួយចំនួន
Manny Pacquiao បានបញ្ជាក់ថា អាជីពជាអ្នកប្រដាល់របស់គាត់បានបញ្ចប់ហើយ ដោយពេលនេះ លោកផ្តោតលើការឈរឈ្មោះប្រជែងតំណែងប្រធានាធិបតី ហ្វីលីពីន វិញ។
បុរសវ័យ ៤២ ឆ្នាំរូបនេះ បានប្រកាសជាផ្លូវការនូវការឈរឈ្មោះតំណែងប្រធានាធិបតី ក្នុងការបោះឆ្នោតឆ្នាំក្រោយ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីទទួលយកការតែងតាំងនៅក្នុងគណបក្ស PDP-Laban ដែលកំពុងកាន់អំណាច។

Pacquiao ដែលជាម្ចាស់ខ្សែក្រវាត់ ៨ ស្ថាប័ន និងជាអ្នកប្រដាល់ដ៏អស្ចារ្យម្នាក់ក្នុងប្រវត្តិសាស្រ្ត បានរងបរាជ័យក្នុងជំនួបជាមួយ Yordenis Ugas កាលពីខែសីហា។
ទោះភ្លាមៗនោះ គាត់មិនបានបដិសេធឡើងប្រកួតម្តងទៀតក៏ដោយ ប៉ុន្តែឥឡូវនេះ ហាក់ដូចជាបានបញ្ជាក់ពីការចូលនិវត្តន៍ពីអាជីពនេះ។

Pacquiao ប្រាប់តារាសម្តែងស្រី Toni Gonzaga នៅក្នុងកម្មវិធី YouTube របស់នាងឈ្មោះ Toni Talks ថា “អាជីពប្រដាល់របស់ខ្ញុំបានបញ្ចប់ហើយ។ វាត្រូវបញ្ចប់ព្រោះខ្ញុំបានចូលប្រដាល់យូរហើយ ហើយគ្រួសាររបស់ខ្ញុំនិយាយថា វាគ្រប់គ្រាន់ហើយ។ ខ្ញុំទើបតែបន្តប្រកួតមុន ព្រោះខ្ញុំងប់ងល់នឹងកីឡានេះ”។
គួរបញ្ជាក់ថា អាជីពរបស់ Pacquiao មានរយៈពេល២៦ឆ្នាំ និងប្រកួតបាន ៧២ ដង ដោយឈ្នះ ៦២ ដង។

គាត់បានចូលរួមក្នុងការប្រកួតធំៗ មួយចំនួននារយៈពេលពីរទស្សវត្សរ៍ចុងក្រោយនេះ រួមទាំងការប្រកួតឆ្នាំ២០១៥ ជាមួយ Floyd Mayweather Jr ដែលនៅតែជាការប្រកួត រកប្រាក់ចំណេញបានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រកីឡាប្រដាល់ផងដែរ។
បុរសហ្វីលីពីនរូបនេះ ក៏បានដណ្តើមជ័យជម្នះជាប្រវត្តិសាស្រ្តផងដែរលើកីឡាករ Erik Morales, Marco Antonio Barrera, Oscar De La Hoya, Juan Manuel Marquez, Ricky Hatton និង Tim Bradley ក្នុងអាជីពរបស់គាត់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Metro
ចុចអាន៖ ទីបំផុតស្តេចប្រដាល់អាស៊ី Pacquiao ប្រកាសឈរឈ្មោះប្រធានាធិបតី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


