កីឡា
ភ្លើងគប់អូឡាំពិកទៅដល់ចិនហើយមុនកីឡាអូឡាំពិករដូវរងា២០២២មកដល់
ភ្លើបគប់អូឡាំពិកបានទៅដល់ប្រទេសចិននៅព្រឹកថ្ងៃពុធនេះ សម្រាប់ត្រៀមបើកព្រឹត្តិការណ៍កីឡាអូឡាំពិកប៉េកាំងរដូវរងាឆ្នាំ២០២២។ នេះបើតាមសារព័ត៌មានរដ្ឋបានផ្សាយ។
ទីក្រុងប៉េកាំងដែលនឹងក្លាយជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាលើកទី១បានរៀបចំពិធីទទួលភ្លើងគប់នៅព្រឹកថ្ងៃដដែលនេះនៅអគារអូឡាំពិក (Olympic Tower) ជាកន្លែងត្រូវដាក់តាំងបង្ហាញជាសាធារណៈមុនពេលចាប់ផ្តើមដំណើរទេសចរណ៍ពិព័រណ៍មួយ។
តាមការគ្រោងទុក អត្តពលិកប្រមាណ២៩០០នាក់របស់គណៈកម្មាធិការជាតិអូឡាំពិកប្រមាណ៨៥ប្រទេសទូទាំងពិភពលោកនឹងត្រូវប្រកួតប្រជែងដណ្តើមមេដាយជយលាភីនៅក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងានេះដែលគ្រោងចាប់ផ្តើមពីថ្ងៃទី៤ដល់ទី២០ ខែកុម្ភៈ ឆ្នាំ២០២២។
ភ្លើងគប់នេះត្រូវបានដុតឲ្យឆេះនៅទីក្រុងអាតែន ប្រទេសក្រិកកាលពីថ្ងៃចន្ទ និងបានបញ្ជូនទៅអ្នករៀបចំព្រឹត្តិការណ៍នៅទីក្រុងប៉េកាំង ប្រទេសចិន។
ប្រទេសចិនធ្លាប់បានទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅលើកដំបូងកាលពីឆ្នាំ២០០៨ ដែលពេលនោះក្នុងនាមជាម្ចាស់ផ្ទះបានឈ្នះមេដាយច្រើនជាងគេបំផុតពោលគឺឈរចំណាត់ថ្នាក់លេខ១ក្នុងចំណោមប្រទេសទូទាំងពិភពលោកដែលបានចូលរួមប្រកួត។
សម្រាប់ព្រឹត្តិការណ៍អូឡាំពិករដូវរងាឆ្នាំ២០២២ខាងមុខនេះក៏ជាលើកទី១ដែរសម្រាប់ប្រទេសចិនដែលរៀបចំធ្វើជាម្ចាស់ផ្ទះ។
អ្នករៀបចំព្រឹត្តិការណ៍កីឡានេះបានបញ្ចេញសេចក្តីលំអិតពីអ្វីដែលពួកគេបានត្រៀមសម្រាប់ភ្លើងគប់ ប៉ុន្តែគណៈកម្មាធិការអូឡាំពិកអន្តរជាតិបាននិយាយថា ភ្លើងគប់នឹងត្រូវដាក់បង្ហាញជាសាធារណៈនៅអគារអូឡាំពិកនៅជិតពហុកីឡដ្ឋាន Bird’s Nest Stadium ក្នុងទីក្រុងប៉េកាំងដែលពហុកីឡដ្ឋាននេះហើយបានប្រារព្ធពិធីបើកកីឡាអូឡាំពិករដូវក្តៅកាលពីឆ្នាំ២០០៨៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


