Connect with us

កីឡា

ហេតុផលសំខាន់៤យ៉ាង គួរទស្សនា ONE: NEXTGEN III ថ្ងៃសុក្រនេះ

បានផុស

នៅ

ព្រឹត្តិការណ៍ប្រកួត ONE: NEXTGEN III នឹងចាក់ផ្សាយនៅថ្ងៃសុក្រ ទី ២៦ ខែវិច្ឆិកានេះ ចេញពីប្រទេសសិង្ហបុរី ដែលមានការប្រកួតគុនចម្រុះ ឃីកបុងសីង និងប្រដាល់សេរីចំនួន៦គូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោម​គូប្រកួត​ទាំង​៦​នេះ ​មាន​ហេតុផល​សំខាន់​៤​យ៉ាង​ដែល​លោក​គួរ​តាមដាន​ទស្សនា​។​

​ទី​១៖ Adiwang និង Brooks បង្ក​សង្គ្រាមពាក្យសំដី​ផ្តាច់​ដៃគូ​រៀងៗ​ខ្លួន​

​អ្នកលេង​គុន​ចម្រុះ Lito Adiwang ដែល​បទពិសោធន៍​លើស​ង្វៀន​អន្តរជាតិ​ត្រូវ​ប្រឈម​នឹង​ចំណូល​ថ្មី Jarred Brooks សម្រាប់​ការជួបគ្នា​ក្នុង​តំណែង​គូ​ឯក​ប្រចាំ​រាត្រី​។ នៅតាម​បណ្តាញ​ទំនាក់ទំនង​សង្គម អ្នក​ទាំងពីរ​បាន​បង្កើត​សង្គ្រាម​វោហា​សាស្ត្រ​រៀងៗ​ខ្លួន ដូច្នេះ​ច្បាស់​ជា​ក្តៅគគុក​លើស​ង្វៀន​មិន​ខាន​។​

​អ្នកលេង​គុន​ចម្រុះ Adiwang ជា​កីឡាករ​ម្នាក់​ដែល​ល្បី​ខាង​អាវុធ​ឈរ​ដូច​ព្យុះ និង​ឈ្នះ​ពីរលើក​ជាប់​គ្នា ដូច្នេះ Brooks បានទទួល​ស្គាល់​សមត្ថ​ភាព​របស់​ដៃគូ​ម្នាក់នេះ ប៉ុន្តែ​រូបគេ​ហាក់​មិន​ញញើត​ទេ ពីព្រោះ​រូបគេ​មាន​ជំនាញ​ក្រោម​ដ៏​គ្រោះថ្នាក់​។ គ្មានអ្វី​ចម្លែក​ទេ អ្នក​ទាំងពីរ​អះ​ថា នឹង​បញ្ឈប់​ដៃគូ​ពាក់កណ្តាល​ទី​ដូចគ្នា​។

​ទី​២៖ អតីត​ជើងឯក​ឃី​ក​បុក​សី​ង​ពិភពលោក​វិល​មក​វ៉ៃ​ក្បាច់​មួយ​ថៃ​

​អ្នកគាំទ្រ​នឹង​ប្លែក​ភ្នែក ប្លែក​អារម្មណ៍​នៅពេល​អតីត​ជើងឯក​ឃី​ក​បុក​សី​ង​ពិភពលោក Alaverdi Ramazanov វិល​មកកាន់​សង្វៀន​លើក​នេះ​ប្រកួត​ជំនាញ​មួយ​ថៃ​ជាមួយ​ខ្លា​កំណាច​ថៃ Ponsiri ដែល​អ្នក​ទាំងពីរ​ត្រូវបាន​គេ​ចាត់ទុកជា​អ្នក​វ៉ៃ​កណ្តាប់ដៃ​សាហាវ​ដូចគ្នា​។​

​កីឡាករ​រុស្ស៊ី​មាន​អារម្មណ៍​ដូចជា រូបគេ​មាន​លក្ខណៈពិសេស​មួយ​ដែល​ត្រូវ​បង្ហាញ បន្ទាប់ពី​បាត់បង់​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ពិភពលោក​។ ជាមួយគ្នា Pongsiri បាន​ប្តេជ្ញា​បង្ក​គ្រោះមហន្តរាយ​ដល់ Ramazanov ឲ្យ​បាន​ជោគជ័យ​ដើម្បី​ឡើងទៅ​តារាង​ចំណាត់ថ្នាក់​លេខ​៥​ក្នុង​ប្រភេទ​ទម្ងន់ bantamweight​។

​ទី​៣៖ ខ្លា​ចាស់​ជួបគ្នា​លើក​ទី​២ ក្រោយ​ជួប​លើក​ទី​១​តាំងពី​៨​ឆ្នាំមុន​

​អ្នក​ទាំងពីរ​គឺជា​វីរបុរស​នៅ​ស្ថាប័ន ONE Championship បន្ទាប់ពី​អ្នក​ទាំង​ពីរបាន​បោះជំហាន​ចូល​ឆាក​ប្រដាល់​អន្តរជាតិ​ជិត​មួយ​ទសវត្សរ៍​ហើយ​គឺ​អ្នកលេង​ជំនាញ​ជី​ជី​តស៊ូ​ប្រេ​ស៊ី​ល Alex Silva ប៉ះ​អ្នកជំនាញ​វូ​ស៊ូ​ហ្វីលីពីន Rane Catalan​។​

​អ្នក​ទាំងពីរ​ធ្លាប់​ជួបគ្នា​លើក​ទី​១​ក្នុង​ខែមេសា ឆ្នាំ​២០១៣​ហើយ​អាច​និយាយបានថា ថ្មី​ដូចគ្នា​ក្នុង​ជំនាញ​វ៉ៃ​ឈរ និង​គុន​ចម្រុះ ហើយ​ដំណើរ​ការប្រកួត​លើស​ង្វៀន​ពេលនេះ​មិនបាន​យូរ​ទេ​។ ការប្រកួត​មិន​ប៉ុន្មាន​វិនាទី​នៅ​ដើម​ទឹក​ទី​១ Silva ប្រើ​ក្បាច់​ឃ្លេ​ឲ្យ​ជើង​ខ្លាំង​ហ្វីលីពីន​ចុះចាញ់ ហើយ​បន្ទាប់ពី​កីឡាករ​ប្រេ​ស៊ី​ល​នេះ​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក ONE Strawweight​។​

​ឥឡូវនេះ កីឡាករ​ប្រេ​ស៊ី​ល​អាយុ​៣៨​ឆ្នាំ ខណៈ​កីឡាករ​ហ្វីលីពីន​អាយុ​៤២​ឆ្នាំ ដូច្នេះ​ក្នុង​រយៈពេល​៨​ឆ្នាំ​កន្លងទៅនេះ អ្នក​ទាំងពីរ​អភិវឌ្ឍ​ខ្លួន​បាន​ច្រើនណាស់​។ ម្នាក់​ប្តេជ្ញា​សងសឹក ហើយ​ម្នាក់ទៀត​ប្តេជ្ញា​រក្សា​កំណត់ត្រា តើ​លទ្ធផល​ទៅជា​យ៉ាងណា​?

​ទី​៤៖ អ្នកលេង​មួយ​ថៃ Panpayak និង Rodlek រក​ឱកាស​វ៉ៃ​ខ្សែក្រវាត់​ដូចគ្នា​

​ជើង​ខ្លាំង​មួយ​ថៃ​ទាំងពីរ​ស្វែងរក​ឱកាស​ជ័យជម្នះ​ដូចគ្នា​ក្នុង​ព្រឹត្តិការណ៍ ONE: NEXTGEN III នេះ​ដែល​ម្នាក់ៗ​សុទ្ធតែ​សម្លឹង​ឃើញ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​ដូចគ្នា​នៅពេល Panpayak Jitmuangnon ត្រូវបាន​ជំនួស​មិត្ត​រួម​ជាតិ Rodtang ដែល​បាន​ដកខ្លួន​ដោយសារ​ឆ្លង​កូ​វីដ​-១៩​ជាមួយ​ជើង​ខ្លាំង​អេ​ស្ប៉ា​ញ Daniel Puertas​។

Panpayak បានឈ្នះ​ការប្រកួត​ឃី​ក​បុក​សី​ង​លើកដំបូង​នៅពេល​រូបគេ​ប្រកួត​ជាមួយ Masahide Kudo កាលពី​ឆ្នាំ​២០១៩​។ លើក​នេះ​ជា​ឱកាស​ដែល​រូបគេ​ត្រូវ​ស្វែងរក​ជ័យជម្នះ​ជា​លើក​ទី​២​ដែលជា​ជើងឯក​ឃី​ក​បុក​សី​ង​ពិភពលោក ISKA​។​

​ទន្ទឹម​ជាមួយគ្នា Rodlek ក៏​បោះជំហាន​ចូល​ប្រកួត​ឃី​ក​បុក​សី​ង​ជា​លើកដំបូង​ដែរ​នៅពេល​រូបគេ​ត្រូវ​ជួប​កីឡាករ​ប្រេ​ស៊ី​ល Felipe Lobo​។ ប្រសិនបើ​រូបគេ​ទទួលបាន​លទ្ធផល​ល្អប្រសើ រូបគេ​អាច​នឹង​មានឱកាស​ទៅ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ពិភពលោក​ឆាប់ៗ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

អភិបាលខេត្តកំពង់ចាម   ស្នើពលរដ្ឋជួយទប់ស្កាត់កុំឱ្យកូនចៅប្រើគ្រឿងញៀន​  មិនត្រូវពឹងសមត្ថកិច្ចទាំងស្រុង

កីឡា១៥ នាទី មុន

សមិទ្ធផលមិនធម្មតា បាល់ទះនារីចិនជាក្រុមខ្លាំងបំផុតមួយក្នុងលោក

ព័ត៌មានជាតិ១៧ នាទី មុន

រដ្ឋមន្ត្រីមហាផ្ទៃ ប្រតិកម្មករណីនគរបាលម្នាក់ជាអនុប្រធាននាយកដ្ឋាន មិនឱ្យសមត្ថកិច្ចពិនិត្យជាតិអាល់កុល

សុខភាព១៧ នាទី មុន

រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានជំនឿយ៉ាងមុតមាំថា យើងអាចបញ្ចប់ជំងឺរបេងបាន

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

WHO ៖ មានតែផ្ដល់ជំនួយតាមដីគោកប៉ុណ្ណោះ ទើបអាចទប់ស្កាត់គ្រោះ​ទុរ្ភិក្សនៅហ្គាហ្សាបាន

Sokha Hotels

ព័ត៌មានពេញនិយម