Connect with us

កីឡា

វី សុភ័ស ក្លាយជាជើងឯកប្រាក់លាន Ultimate Boxing Championship

បានផុស

នៅ

វី សុភ័ស អ្នកប្រដាល់សកលជម្រើសជាតិ បានក្លាយជាម្ចាស់ប្រាក់លាននៃកម្មវិធី​កីឡា​ប្រដាល់សកល ULTIMATE BOXING CHAMPIONSHIP 2021 ក្រោយ​យកឈ្នះ​លើ​ដៃគូ​ប្រកួត ទូច ដេវីត អ្នក​ប្រដាល់សកល​ជម្រើសជាតិ​ដូចគ្នា ត្រឹម​ពិន្ទុ​នៅក្នុង​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​យប់​ថ្ងៃទី ​២៨​ វិច្ឆិកា ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យ៉ាងណា លទ្ធផល​ឈ្នះ​របស់​វី​សុ​ភ័ស ពុំ​ដូច​ទៅនឹង​អ្វីដែល​គេ​បាន​អះអាង​មុន​ការប្រកួត​នោះទេ “ ថា​ក្នុងជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ គេ​មាន​ជំនឿ​ចិត្ត​ខ្ពស់​រហូតដល់​ ៨០% ថា​ឈ្នះ​នឹង​ផ្តួល ទូច ដេវីត ឲ្យ​បោះបង់​ការប្រកួត ជាជាង​ការ​ឈ្នះ​ដោយ​ពិន្ទុ​…. ” ប៉ុន្តែ​ការប្រកួត​ជាក់ស្តែង វី សុ​ភ័ស ធ្វើ​មិនបាន​សម្រេច ដោយ​ឈ្នះ​ទូច ដេវីត ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ ។​សូមបញ្ជាក់ថា វី សុ​ភ័ស​កាលពី​ថ្ងៃទី​១៤​វិច្ឆិកា ក្នុងជំនួប​ជម្រុះ​គេ​បានឈ្នះ​លើ​ទូច ដេវីត​ដោយ​ពិន្ទុ​ដែរ ។​

​វី សុ​ភ័ស បាន​និយាយ​ក្រោយ​បញ្ចប់​ការ​ឲ្យ​ដឹងថា “​ការប្រកួត​នេះ ពិតជា​ស្វិតស្វាញ​ណាស់ ជាពិសេស​ចាប់ពី​ទឹក​ទី​២​ទៅ ទូច ដេវីត បាន​ព្យាយាម​វាយបក​យ៉ាង​ខ្លាំងក្លា ដែល​ធ្វើ​ឲ្យ​រូបគេ​រក​ឱកាស​វាយ​ផ្តួល​ដេវីត​បាន​…. ” ។ សុ​ភ័ស ថា “​ទូច ដេវីត ល្អ​និង​ខ្លាំងក្លា មិន​ដូច​ការ​ស្មាន​នោះឡើយ ” ប៉ុន្តែ​យ៉ាងណា​គេ​បាន​ប្រើ​បច្ចេកទេស​ដោយ​វាយបក យកឈ្នះ​ពិន្ទុ​នៅក្នុង​ទឹក​ទី​៣ វិញ ដែល​ធ្វើ​ឲ្យ​ចប់​ការប្រកួត​សុ​ភ័ស​ឈ្នះ​ទូច ដេវីត ដោយ​ពិន្ទុ និង​ឈ្នះ​ជើងឯក​ក្លាយជា​ម្ចាស់​ប្រាក់​លាន​នៃ​កម្មវិធី​កីឡា​ប្រដាល់សកល ULTIMATE BOXING CHAMPIONSHIP 2021​ដែលមាន​ទឹកប្រាក់​រង្វាន់​៣​លាន​រៀល ខណៈ​ជើងឯក​រង ទូច ដេវីត ទទួលបាន ប្រាក់រង្វាន់ ១​លាន​រៀល។ សុ​ភ័ស បាន​និយាយថា “ ប្រាក់រង្វាន់​៣​លាន​រៀល​នេះ ខ្ញុំ​សន្សំទុក​សម្រាប់​ខ្លួនឯង​ខ្លះ និង​យកទៅជួយ​ម៉ែ​ខ្ញុំ​ខ្លះ សម្រាប់​ជីវភាព ” ។​

​លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា បាន​លើកឡើងថា នេះ​ជា​សប្តាហ៍​ទី​៦ និង​ជា​សប្តាហ៍​ចុងក្រោយ នៃ ព្រឹត្តិការណ៍ Ultimate Boxing Cham pionship 2021 ដែលជា​គោលដៅ​បង្កើន​បច្ចេកទេស​ឆ្ពោះទៅ​ប្រជែង​មេដាយ​ស៊ី​ហ្គេម ២​លើក​ចំពោះមុខ​នោះ គឺ​យើង​អាច​វាយតម្លៃ​ជារួម​ថា វា​ការជោគជ័យ​ដ៏​ត្រចះត្រចង់​។ អ្វី​ទទួលបាន​ពី​ការខិតខំ​រៀបចំ​ការប្រកួត​នេះ គឺ​ទី​១ យើង​ទទួលបាន​អត្ថប្រយោជន៍​នៃ​ការពង្រឹង​កម្រិត​បច្ចេក​ទេស​របស់​កីឡាករ​ជម្រើសជាតិ ត្រៀម​ទៅ​ចូលរួម​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​នា​ថ្ងៃទី​២៣-២៦ ខែធ្នូ ឆ្នាំ​២០២១​។ ទី​២ គឺ​ជួយ​ជំរុញ​ឲ្យ​ក្រុម​ជម្រើសជាតិ​កាន់​តែមាន​បច្ចេកទេស​គ្រប់គ្រាន់ ត្រៀម​ឆ្ពោះទៅ​ចូលរួម​ប្រកួតប្រជែង​មេដាយ ក្នុង​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម នា​ខែឧសភា ឆ្នាំ​២០២២​។​

​លោក ប៊ុ​យ សុ​ភ័​ណ្ឌ បានដាក់​ក្តីសង្ឃឹម​ខ្ពស់​ក្នុង​ការធ្វើ​ឲ្យ​ព្រឹត្តិការណ៍​បន្ថែម​នេះ​កាន់តែ​រីកចម្រើន និង​ទទួលបាន​ការគាំទ្រ​ពី​មហាជន ក្រៅ​អំពី​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ ដែល​ប្រើប្រាស់​កញ្ចប់​ថវិកាជាតិ គាំទ្រ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​សូមបញ្ជាក់​ឲ្យ​ដឹង​ពី​ការជួបគ្នា​ក្នុង​តំណែង​គូ​ឯក​ក្នុង​ព្រឹត្តិការណ៍ ULTIMATE BOXING CHAMPIONSHIP 2021​នេះដែរ អ្នក​ប្រដាល់​មឿ​ន សុខ​ហ៊ុ​ច​ក្លិប​នាយកដ្ឋានអង្គរក្ស បាន​វាយ​ស្មើ​ពិន្ទុ​ជាមួយ​អ្នក​ប្រដាល់ ថៃ រិទ្ធី សមាគម​ប្រដាល់​ក្រសួងការពារជាតិ ដោយ​ពិន្ទុ ។ អ្នក​ប្រដាល់​រឿ​ម វណ្ណៈ​ក្លិប​នារាយណ៍​តេ​ជៈ​ប្រកួត​ចាញ់​អ្នក​ប្រដាល់​សែត សា​រឹត សមាគម​ប្រដាល់​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយ​ពិន្ទុ ហើយ​ខុន បូ​ឡា ក្លឹម​នរាយណ៍​តេជ​: ដោយ​ពិន្ទុ៕​

អត្ថបទ៖ វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ១៧ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម