កីឡា
មណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបង អាចបញ្ចប់ការសាងសង់មុនផែនការកំណត់
លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរហែលទឹកប្រាប់ឲ្យដឹងថា ការសាងសង់មណ្ឌល កីឡាហែលទឹកខេត្តបាត់ដំបង នៅក្នុងបរិវេណសាកលវិទ្យាល័យបាត់ដំបង អាចបញ្ចប់មុនផែនការកំណត់ ដោយសារការសាងសង់លឿនលើសពីការរំពឹងទុករបស់លោកប្រធានសហព័ន្ធ។

លោកបានបន្តថា តាមផែនការសាងសង់ត្រូវប្រើរយៈពេល២៤ខែ (២ឆ្នាំ) ប៉ុន្តែជាក់ស្តែងក្រុមហ៊ុនសាងសង់បានបញ្ជាក់ថា ការសាងសង់អាចបញ្ចប់នៅចន្លោះខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ កាលនោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាង សង់នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩។ លោកអគ្គលេខាធិការបានបន្តថា ជាក់ស្តែងលោកបានចុះទៅពិនិត្យរួចហើយ គឺការងារសាងសង់គ្មានបញ្ហាចម្បងឡើយទោះបីមានមេរោគ COVID-19 ក៏ដោយ ក៏ក្រុមហ៊ុនបន្តសាងសង់ដដែល ហើយលោក នៅតែចុះត្រួតពិនិត្យជានិច្ចជាពិសេស នៅពេលបំពាក់សម្ភារបរិក្ខារបច្ចេកទេសធ្វើតាមស្តង់ដារអន្តរជាតិ។

លោកអគ្គលេខាធិការបានប្រាប់ថា សាងសង់មណ្ឌលកីឡាហែលទឹកនៅខេត្តបាត់ដំបងនេះ ជាផែនការមេរបស់សហព័ន្ធកីឡាខ្មែរហែលទឹក ក្នុងការអភិវឌ្ឍនិងបណ្តុះបណ្តាលកីឡាករ-កីឡាការិនីឈុតធំ និងថ្នាល ដើម្បីត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍កីឡាថ្នាក់ខេត្ត ថ្នាក់ជាតិ និង ការប្រកួតកីឡា SEA GAMES 2023 នាពេលខាងមុខ។



សូមបញ្ជាក់ថា “មណ្ឌលកីឡាហែលទឹកខេត្ត បាត់ដំបង” សាងសង់លើផ្ទៃដីទំហំ ១១២ម៉ែត្រគុណ៦៥ម៉ែត្រ ប្រើរយៈពេលសាងសង់២៤ខែ។ ក្រុមហ៊ុនសាងសង់ និងសហព័ន្ធខ្មែរកីឡាហែល ទឹកគ្រោងប្រើថវិកាប្រមាណ២,០០០,០០០ ដុល្លារអាមេរិកសម្រាប់គម្រោងនេះ។អាងហែលទឹកនេះ សាងសង់ឡើងតាមស្តង់អន្តរជាតិ ដែលមានទំហំក្រឡាផ្ទៃអាងបណ្តោយ២៥ ម៉ែត្រទទឹង២០ ម៉ែ ត្រ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចក្រឡាហោម ដើម្បីអាចឲ្យកីឡាករ-កីឡាការិនីទាំងជាតិ និងអន្តរជាតិក៏ដូចជាមហាជនទូទៅខេត្តបាត់ដំបង ធ្វើការហ្វឹកហាត់កីឡាហែលទឹក៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ ៣ចំណុចសំខាន់ៗ សម្រាប់ឆ្ពោះទៅជោគជ័យស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៥ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


