Connect with us

កីឡា

រឿងចម្រូងចម្រាសផ្ទួនៗ កើតឡើងក្នុងការប្រកួត AFCON យប់មិញ

បានផុស

នៅ

ការប្រកួតបាល់ទាត់ពានរង្វាន់ African Cup of Nations រវាងក្រុមជម្រើសជាតិ ទុយនេស៊ី និងម៉ាលី បានបញ្ចប់ដោយភាពចលាចលកាលពីថ្ងៃពុធ បន្ទាប់ពីអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួតលឿនពេក។

AFCON 2021: Tunisia v Mali Ends In Chaos - Sporting Sun

អាជ្ញាកណ្តាល Janny Sikazwe សញ្ជាតិហ្សំប៊ី​ បាន​ផ្លុំកញ្ចែបញ្ចប់ការប្រកួតនៅត្រឹមនាទីទី៨៥ ​មុន​ពេល​សម្រេចចិត្តឲ្យ​លេងបន្ត។ បន្ទាប់មក គាត់បានផ្លុំកញ្ចែបញ្ចប់ការប្រកួតម្តងទៀត ដោយលើកនេះនៅនាទីទី៨៩។

បុគ្គលិក និង​កីឡាករ​ទុយនេស៊ី មានភាពងឿងឆ្ងល់ ហើយ​សម្រុកចូល​ទីលាន ​ដើម្បីតវ៉ា​នឹងលោក Sikazwe។

ការប្រកួតនេះ ត្រូវបានគេមើលឃើញភាពចម្រូងចម្រាសរួចទៅហើយ ដោយក្រុមទាំងពីរបានទទួលបាល់ពិន័យប៉េណាល់ទីរៀងៗខ្លួន ដោយកីឡាករ Ibrahima Kone ស៊ុតបញ្ចូលទីឲ្យក្រុម ម៉ាលី ប៉ុន្តែក្រុមទុយនេស៊ី ស៊ុតមិនចូល ហើយកាតក្រហមក៏ត្រូវបានផ្តល់ឲ្យកីឡាករ El Bilal Toure របស់ក្រុមទុយនេស៊ីផងដែរ ទាំងអាជ្ញាកណ្តាលមិនព្រមមើល VAR ទោះមានការស្នើសុំ។

ទោះបីជាមានការពន្យាពេលក៏ដោយ ក៏គ្មានការបន្ថែមម៉ោងលើស៩០នាទីដែរ។

នៅទីបំផុត ក្រុមទាំងពីរបានចាកចេញពីទីលាន ប៉ុន្តែក្រុមម៉ាលី ក្រោយមកបានត្រឡប់មកវិញ ដើម្បីលេងបង្គ្រប់ប៉ុន្មាននាទីនៅសល់។ យ៉ាងណាក្តី ទុយនេស៊ី មិនបានត្រឡប់មកទីលានវិញទេ ហើយម៉ាលី ក៏បានទទួលជ័យជម្នះក្នុងការប្រកួតនេះ។

សហព័ន្ធបាល់ទាត់ទ្វីបអាហ្រ្វិក ដែលជាអ្នករៀបចំពានរង្វាន់ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ CNN ទេ។

គួរបញ្ជាក់ថា ជ័យជម្នះ ១-០ របស់​ម៉ាលី បាន​ធ្វើ​ឲ្យ​ពួកគេ​ឈរ​លើ​កំពូល​តារាង ​ពូល F៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNN

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទី មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៣៨ នាទី មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៥៦ នាទី មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម