Connect with us

កីឡា

ក្លឹបបាត់ទាត់ពិភពលោកមួយទៀត ប្រកាសផ្ដាច់ខ្លួនចេញពី រុស្ស៊ី

បានផុស

នៅ

ក្លឹបបាល់ទាត់ Everton នៃលីគកំពូលអង់គ្លេស បានចេញសេចក្តីថ្លែងការណ៍ផ្លូវការ បញ្ជាក់ពីការផ្អាក រាល់កិច្ចសន្យាគាំទ្រ និងសម្ព័ន្ធភាពពីរុស្ស៊ី បន្ទាប់​ពី​មាន​ការលុកលុយ​លើ​អ៊ុយក្រែន ​តាំង​ពី​សប្ដាហ៍​មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​ក្រុមហ៊ុន​រុស្ស៊ី​ចំនួន ៣ ដែល​ចុះ​កិច្ចសន្យា​ជាមួយ​ក្លឹបបាល់ទាត់ Everton គឺ USM, Megaphon និង Yota មួយថ្ងៃ​បន្ទាប់ពី​មាន​សេចក្ដី​រាយការណ៍​ថា​​មហាសេដ្ឋី​រុស្ស៊ី លោក​​ Alisher Usmanov ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ទាំង​បី​ ត្រូវ​បាន​ព្យួរ​ពី​សហភាព​អឺរ៉ុបហើយ។

ក្រុម Everton បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយថា “មនុស្សគ្រប់គ្នានៅ Everton មាន​ការ​ភ្ញាក់ផ្អើល និង​សោកសៅ​ ចំពោះអ្វីដែលបានកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន។ ព្រឹត្តិការណ៍សោកនាដកម្មនេះ ត្រូវតែបញ្ចប់ឲ្យ​​បានឆាប់តាមដែលអាចធ្វើទៅបាន និង​ចៀសវាង​ការខាតបង់បន្ថែមទៀត” ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Abramovich ប្រកាសយកលុយពីការលក់ក្លិប Chelsea បរិច្ចាគឲ្យជនរងគ្រោះដោយសារសង្គ្រាម

ចុចអាន៖គ្រូបង្វឹកហង្សក្រហម Liverpool រិះគន់លោក ពូទីន យ៉ាងចាស់ដៃ ក្រោយសង្គ្រាម រុស្សី-អ៊ុយក្រែន នៅតែក្ដៅគគុក



Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម