កីឡា
កុក បូរីស ក្លាយជាកីឡាករកម្ពុជាដំបូងគេ រកគ្រាប់បាល់លើស ៣គ្រាប់ នៅលីគបាល់ទាត់ម៉ាឡេស៊ី
កីឡាករកូនកាត់ខ្មែរបារាំង កុក បុរីស ដែលបច្ចុប្បន្នកំពុងលេងឱ្យក្លិប Sarawak United នៃលីគកំពូលម៉ាឡេស៊ី ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិបភ្នំពេញក្រោន បានក្លាយជាកីឡាករកម្ពុជា ដំបូងគេដែលអាចរកគ្រាប់បាល់លើស ៣គ្រាប់នៅប្រទេសដែលរីកចម្រើនបាល់ទាត់ក្នុងតំបន់អាស៊ានមួយនេះ។

បុរីស កំពុងតែធ្វើបានយ៉ាងល្អនៅលីគកំពូលម៉ាឡេស៊ី ដោយគិតមកទល់ពេលនេះរូបគេបានរកគ្រាប់បាល់បាន ៤គ្រាប់ហើយ ឱ្យក្រុមដែលមានមូលដ្ឋាននៅក្នុងរដ្ឋ Sarawak ក្នុងការបង្ហាញខ្លួនចំនួន ៧លើកទាំងលីគ (Malaysian Super league) និងខាប់ (Malaysia FA Cup)។
គ្រាប់បាល់ទាំង ៤គ្រាប់របស់គេ រកបាននៅក្នុងលីគកំពូលម៉ាឡេស៊ី (Malaysian Super league) ចំនួន ៣គ្រាប់ ខណៈនៅក្នុងពានរង្វាន់ខាប់ (Malaysia FA Cup) ចំនួន ១គ្រាប់ ដោយបំបែកកំណត់ត្រារបស់កីឡាករ ចាន់ វឌ្ឍនាកា ដែលរកគ្រាប់បាល់បានត្រឹមតែ ៣គ្រាប់នៅក្នុងលីគកំពូលម៉ាឡេស៊ីតែមួយគត់ ជាមួយក្លិប ២ផ្សេងគ្នា (Pahang FA និង PKNS) ស្មើនឹងការប្រកួតចំនួន ២៥ប្រកួត។
យ៉ាងណាមិញ ទោះបីជាគេរកគ្រាប់បាល់បានបន្ថែមទៀតក៏ដោយ ប៉ុន្តែលទ្ធផលចុងក្រោយរបស់ Sarawak United គឺបានចាញ់ក្លិប Negeri Sembilan លទ្ធផល ១-២ លើទឹកដីរបស់ខ្លូន នៃជំនួបសប្ដាហ៍ទី៧ លីគកំពូលម៉ាឡេស៊ី។

ជាមួយនឹងការរកគ្រាប់បាល់បានជាបន្តបន្ទាប់ ប៉ុន្តែពុំអាចជួយក្រុមឱ្យឈ្នះនេះ កុក បូរីស បាននិយាយយ៉ាងដូច្នេះថា៖ «ទោះបីជាខ្ញុំស៊ុតបានគ្រាប់ទី៤ របស់ខ្ញុំនៅម៉ាឡេស៊ី គ្រាប់ទី៣ ក្នុងការប្រកួត Malaysian Super League 2022 នៅយប់នេះក៏ដោយ។ ចិត្តខ្ញុំមិនមានអារម្មណ៍រីករាយទេ។ នោះមិនគ្រប់គ្រាន់ទេក្នុងការនាំយកជ័យជម្នះ និងរាត្រីដ៏អស្ចារ្យសម្រាប់ក្លិបរបស់ខ្ញុំ និងអ្នកគាំទ្រ Sarawak។»
គួរបញ្ជាក់ថា បច្ចុប្បន្នក្លិប Sarawak United របស់កីឡាករកូនកាត់ខ្មែរបារាំងរូបនេះ កំពុងឈរនៅលេខ១១ នៃតារាងចំណាត់ថ្នាក់លីគដែលមាន ១២ក្រុម ក្រោយប្រកួតបាន ៧ដង ឈ្នះ១ ស្មើ១ និងចាញ់៥ មាន ៤ពិន្ទុ។
សូមរំឮកថា លីគបាល់ទាត់ម៉ាឡេស៊ី មានកីឡាករកម្ពុជា ៤នាក់ហើយដែលទៅប្រកបអាជីពនៅទីនោះរួមមាន ធារី ចន្ថាប៊ីន (រកបាន ២គ្រាប់), កែវ សុខផេង (រកបាន ១គ្រាប់), ប្រាក់ មុន្នីឧត្តម (ពុំអាចរកគ្រាប់បាល់បាន) និងចាន់ វឌ្ឍនាកា ជាថ្មីម្ដងទៀត (រកគ្រាប់បាល់បាន ៣គ្រាប់)៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


