កីឡា
កម្ពុជា បើកឆាកឈ្នះ ឡាវ ៤-១ ឈរកំពូលតារាងបណ្ដោះអាសន្ន
ក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា បានយកឈ្នះ ឡាវ ដោយលទ្ធល ៤-១ ក្នុងជំនួបដំបូងពូល B នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅប្រទេសវៀតណាម នល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២។
ក្នុងការប្រកួតដែល កម្ពុជា ពោរពេញទៅដោយកម្លាំងច្រើនជាងឡាវ ត្រឹមរយៈពេល ១០វិនាទីប៉ុណ្ណោះ សៀង ចន្ធា ស្ទើរតែបំបែកកំណត់ត្រាចាស់របស់ខ្លួនទៅហើយ តាមរយៈការទទួលបានឱកាសទាត់ជិតទីរបស់ឡាវ ប៉ុន្តែត្រូវបានរារាំងដោយខ្សែការពារ។ យ៉ាងណាមិញ មិនបង្អង់យូរ ត្រឹមតែ ៤នាទីក្រោយមក សៀង ចន្ធា ជាថ្មីម្ដងទៀតបានរកគ្រាប់បាល់ទាត់បញ្ចូលទីបានសម្រេច តាមរយៈការទាត់ជើងឆ្វេងដ៏ធ្ងន់បំប៉ោងសំណាញទីរបស់ឡាវ ធ្វើឲ្យកម្ពុជា នាំមុខ ១ទល់០។
ការប្រកួតនៅតែត្រូវបានគ្របដណ្ដប់ដោយកម្ពុជា ជាថ្មី រហូតដល់នាទី ១៤ សារ ទី បានអូសបាល់ទៅដល់ទីរបស់ឡាវ និងព្យាយាមទាត់សំដៅទី ហើយត្រូវបានសង្គ្រោះដោយអ្នកចាំទី តែបាល់នោះបានរបូតទៅប៉ះខ្សែការពារឡាវ Anantaza ធ្វើឲ្យចូលទីដោយខ្លួនឯង នាំឲ្យកម្ពុជា បើកការនាំមុខ ២គ្រាប់បន្ថែមទៀតនៅដើមវគ្គទី១។
នាទីបន្តបន្ទាប់មកទៀតកម្ពុជា មានឱកាសជាច្រើនលើកច្រើនសារផងដែរ ប៉ុន្តែឱកាសនោះត្រូវបានខកខាន គ្រាដែលឡាវ ក៏ដូចគ្នា តែបានត្រឹមតែជាឱកាសក្បែរៗបង្គោលទីរបស់ម្ពុជា យ៉ាងណាមិញនាទីដែលសេសសល់គ្រាប់បាល់មិនអាចកើតឡើងបានឡើយ ធ្វើឲ្យចប់វគ្គទី១ កម្ពុជា នាំមុខ ឡាវ ២-០។
ចូលដល់វគ្គទី២ ឡាវ ដែលត្រូវការគ្រាប់បាល់មកវិញជាចាំបាច់ បានដាក់សម្ពាធមកលើកម្ពុជា ភ្លាមៗក្រោយកែបាល់ ប៉ុន្តែពុំអាចធ្វើបានសម្រេចឡើយជាមួយនឹងឱកាសម្ដងជាពីរដង។ លុះចូលដល់នាទី៦៣ កម្ពុជា បានបន្ថែមគ្រាប់បាល់ទី៣ បានសម្រេចទាត់ចូលទីដោយកីឡាករ គី រីណា ក្រោយអូសបាល់បានយ៉ាងល្អកាត់មុខខ្សែការពារឡាវ ជាច្រើនរូប។ យ៉ាងណាមិញរំលងបាន ៤នាទី ឡាវ បានសងវិញបាន ១គ្រាប់នៅនាទី៦៧ ដោយកីឡាករ Phouvieng។ ប៉ុន្តែត្រឹមតែ ៤នាទីបន្ទាប់មកទៀត (នាទី៧១) កីឡាករទើបតែប្ដូរចូល អ៊ីម សំអូន បានរកគ្រាប់បាល់ទី៤ ឲ្យកម្ពុជា តាមរយៈការបញ្ជូនដ៏ល្អពី សៀង ចន្ធា។
ក្រោយគ្រាប់បាល់ទី៥ ក្នុងការប្រកួតនេះកើតឡើង គ្រាប់បាល់ដទៃទៀតពុំមានកើតឡើងបន្ថែមឡើយ បើទោះបីជាកម្ពុជា មានឱកាសច្រើនក៏ដោយ ដែលធ្វើឱ្យលទ្ធផលបញ្ចប់ជាផ្លូវការ កម្ពុជា បានយកឈ្នះ ឡាវ ៤-១ ឈរកំពូលតារាងបណ្ដោះអាសន្ន៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានជាតិ៣ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ចរាចរណ៍៣ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរជាតិអប្សរា ប្រើពេល៦ខែ ជួសជុលកំពង់ទឹកនៅលើទំនប់ខាងលិចបារាយណ៍យសោធរតដាក ឱ្យរឹងមាំឡើងវិញ


