កីឡា
កម្ពុជា ត្រលប់មកចាញ់ សិង្ហបុរី ១-០ ក្នុងជំនួបទី២ ប្រចាំពូល B ស៊ីហ្គេម២០២២
ក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា បានប្រកួតចាញ់ សិង្ហបុរី ដោយលទ្ធល ១-០ ក្នុងជំនួបទី២ ប្រចាំពូល B នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅប្រទេសវៀតណាម នាល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។
ក្នុងការប្រកួតដែលគេរំពឹងថា កម្ពុជា មានសម្ទុះជាងនោះ គឺដូចជាការគិត ដោយយុវជនគោព្រៃ ព្យាយាមដាក់សម្ពាធទៅលើសិង្ហបុរី ជាមួយនឹងឱកាសទាត់ទីច្រើនជាងនៅត្រឹមដើមវគ្គទី១។ យ៉ាងណាមិញ ការប្រកួតអូសបន្លាយដល់នាទី៣៦ សិង្ហបុរីឯណោះវិញបានរកគ្រាប់បាល់នាំមុខមុនដោយតែតបញ្ចូលទីដោយកីឡាករលេខ១០ Saifullah Akbar។ បន្ទាប់មកទៀតកម្ពុជា ព្យាយាមរកគ្រាប់បាលតាមស្មើផងដែរប៉ុន្តែការស៊ុតរបស់កីឡាករ ញាន សុស៊ីដាន បានប៉ះនឹងបង្គោលទី ពេលវេលាដែលសេសសល់គ្រាប់បាល់នៅតែមិនកើតឡើង នាំឱ្យសិង្ហបុរី នាំមុខ កម្ពុជា ១ទល់០ នៅវគ្គទី១។
ចូលដល់វគ្គទី២ កម្ពុជា ដែលត្រូវការគ្រាប់បាល់មកវិញជាចាំបាច់ បានដាក់សម្ពាធមកលើសិង្ហបុរី ភ្លាមៗក្រោយកែបាល់ ប៉ុន្តែពុំអាចធ្វើបានសម្រេចឡើយជាមួយនឹងឱកាសម្ដងជាពីរដង រួមទាំងបុកបង្គោលទីដូចគ្នា។ ដែលធ្វើឱ្យលទ្ធផលបញ្ចប់ជាផ្លូវការ កម្ពុជា បានចាញ់ សិង្ហបុរី ១-០។
លទ្ធផលនេះធ្វើឱ្យកម្ពុជា ចុះមកឈរនៅលេខ៣ ក្រោយប្រកួត ២ដង ឈ្នះ១ និងចាញ់១ មាន ៣ពិន្ទុដដែល៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានជាតិ៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


