Connect with us

កីឡា

​អ្នក​ចាត់​ការ​ភ្នំពេញ​​ហ្គា​ឡាក់ស៊ី និង​​គ្រូ​ឧត្តរមាន​ជ័យ​​​បង្ហាញ​ចំណុច​​ខ្លាំង​​មុន​​ប៉ះ​​គ្នា​ស្អែក​​វគ្គ​​ផ្តាច់​ព្រ័ត្រ Hun Sen Cup ថ្នាក់​​ខេត្ត​​

បានផុស

នៅ

ក្រុម​បាល់ទាត់​ភ្នំពេញ​​ហ្គា​ឡាក់​ស៊ី ​នឹង​ប្រកួត​​ជា​មួយ​ក្រុម​ខេត្ត​ឧត្តរមាន​ជ័យ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន (Hun Sen Cup) លើក​ទី​១៦ ឆ្នាំ​២០២២ ស្អែក​នេះ​ វេលា​ម៉ោង​​៣:៣០​នាទី​រសៀល​​​នៅ​នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា អ៊ែរ​វ៉េ​ ដែល​​​ផ្សាយ​ផ្ទាល់​ដោយ​ស្ថានីយទូរទស្សន៍ BTV។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​​ខេត្ត​ឧត្តរ​មាន​ជ័យ លោក​ លី ដារ៉ា ៖«យើងមិន​​ដែល​បាន​ជួប​ភ្នំពេញ​ហ្គា​ឡាក់ស៊ី​ទេ​ពី​មុន​។ នេះ​ជា​លើក​ទី​១​ដែលយើង​ជួប​គ្នា តែ​យើង​បាន​តាម​ដាន​យូរ​ដែរ​ហើយ។ ក្រុម​​នេះ​ល្អ​ទាំង​ល្បឿន និង​បច្ចេកទេស តែ​យើង​មាន​វិធី​សាស្ត្រ​ទប់​ទល់​នឹង​ចំណុច​ខ្លាំង​ទាំង​នោះ​ហើយ»

កីឡាករ ជោ ស្ថាបនា ប្រធាន​ក្រុម​ឧត្តរមាន​ជ័យ​បាន​ឲ្យ​ដឹង​ថា សម្រាប់​ការ​ប្រមូល​ផ្តុំ​កីឡាករ​ក្នុង​ការ​ហ្វឹក​ហាត់​ជួប​បញ្ហា​ច្រើន​ដោយសារ​កីឡាករ​មួយ​ចំនួន​ជាប់​ធ្វើ​ការ ឬ​ការ​សិក្សា​ហើយ​​អ្នក​ខ្លះ​នៅ​ខេត្ត​ផ្សេង​ ក៏​ដូច​ជា​ទី​ក្រុង​ភ្នំពេញ។ កីឡាករ​រូប​នេះ​ក៏​បាន​បញ្ជាក់​ថា សមាជិក​ក្រុម​របស់​ខ្លួន​​បាន​ដឹង​ពី​ចំណុច​​​ខ្លាំង​របស់​ក្រុម​ភ្នំពេញ​ហ្គា​ឡាក់ស៊ី ប៉ុន្តែ​ក៏​បាន​ត្រៀម​យុទ្ធសាស្ត្រ​សម្រាប់​ការ​ជួប​គ្នា​ហើយ។

ក្រុម​ឧត្តរមាន​ជ័យ​

ជា​មួយ​គ្នា​នេះ អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម​​ភ្នំពេញ​ហ្គា​ឡាក់ស៊ី លោក ប៉ូ គីន​ណាក់  បាន​លើក​ឡើង​ថា ​គ្រប់​ការ​ប្រកួត​​ទាំង​អស់​រហូត​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ ក្រុម​របស់​លោក​​បាន​ឆ្លង​កាត់​ការ​លំបាក​ទាំង​អស់។ អ្វី​ដែល​សំខាន់​ ​ក្រុម​របស់​លោក​ឲ្យ​តម្លៃ​ដៃគូ​​​ និង​​ឆ្លើយ​តប​​​​​នឹង​ការ​ឲ្យ​តម្លៃ​ជា​មួយ​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ហ្វឹក​ហាត់ និង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ប្រកួត។

«ខ្ញុំកត់​កត់​សំគាល់​ឃើញ​ថា ប្រព័ន្ធ​ការពារ​របស់​ក្រុម​ឧត្តរ​មាន​ជ័យ​រឹង​មាំ​ល្អ ហើយ​​តំបន់​បម្រើ​របស់​ពួក​គេ​​ក៏​ឃើញ​ថា មាន​បច្ចេកទេសល្អ និង​លឿន​ដែរ​»។ លោក​បាន​លើក​ឡើង​ពី​ចំណុច​ខ្លាំង​របស់​ដៃគូ និង​បញ្ជាក់​ថា ការ​ប្រកួត​នីមួយ​ៗ​បត់​បែន​ទៅ​តាម​ភាព​ខ្លាំង​​​របស់​ក្រុម​ជា​ដៃ​គូ​ ដូច្នេះ​មិន​អាច​ប្រើ​ទម្រង់ ឬ​របៀប​លេង​ដដែល​ៗ​ទេ។

ជា​មួយ​គ្នា​នេះ ក៏​មាន​ការប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣ រវាង ក្រុម​​បាល់ទាត់​ខេត្ត​កំពត ប្រកួត​ជាមួយ ក្រុម​បាល់ទាត់ ឬ​ទ្ធី​សែន នៅវេលា​ម៉ោង​៨​​​ព្រឹក​​​នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម