កីឡា
សម្តេចតេជោបញ្ជាក់ថា អាស៊ានពិតជាមានបំណងដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ…
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ពីគោលបំណងដែលប្រទេសអាស៊ីអាគ្នេយ៍ចង់ដេញថ្លៃធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ជើងឯកពិភពលោក (FIFA WORLD CUP) សម្រាប់ឆ្នាំ២០៣៤ ឬ ២០៣៨។

ការថ្លែងឲ្យដឹងនេះនៅពេលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP) ឆ្លងកាត់ព្រះរាជាណាចក្រកម្ពុជាជាលើកដំបូងនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ក្នុងសុន្ទរកថា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖«សម្រាប់២០២២នេះ ក្នុងនាមខ្ញុំជាប្រធានអាស៊ាន ខ្ញុំចង់ឃើញអាស៊ានមានចក្ខុវិស័យ និងផែនការដេញថ្លៃធ្វើម្ចាស់ផ្ទះ នៃការប្រកួតបាល់ទាត់ពិភពលោក នៅឆ្នាំ២០៣៤ ឬ២០៣៨ ដែលខ្ញុំនឹងពិនិត្យមើលទ្ធភាព ស្នើសុំឲ្យបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានគាំទ្រ ជំរុញគំនិតផ្តួចផ្តើមនេះឲ្យក្លាយជាការពិត»។

សម្តេចតេជោបានបញ្ជាក់ថា ៖«ខ្ញុំគួរតែបញ្ជាក់ជូនថា បន្តិចទៀត ខ្ញុំនឹងធ្វើជាបញ្ជូនតាមរយៈលោក Karembeu នូវអាវរបស់ខ្ញុំដែលបានទទួលពីអគ្គនាយក FIFA ក្នុងពេលចុះហត្ថលេខារវាងអាស៊ាន និង FIFA នៅទីក្រុងបាំងកក ឆ្នាំ២០១៩កន្លងទៅ។ អាស៊ានពិតជាមានបំណងដើម្បីនឹងរួមគ្នាដេញថ្លៃធ្វើម្ចាស់ផ្ទះ ហើយខ្ញុំនឹងជំរុញនូវគំនិតផ្តួចផ្តើមនេះ»។

សូមបញ្ជាក់ថា ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup Trophy បានដង្ហែមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះតាមជើងយន្តហោះពិសេស ហើយនឹងដង្ហែទៅពហុកីឡដ្ឋានជាតិមរតកតេជោដើម្បីដាក់តាំងឲ្យមហាជនចូលទស្សនា ថតរូប ដូចជាមានការប្រគំតន្ត្រីដើម្បីអបអរសាទរផងដែរគិតចាប់ពីម៉ោង១រសៀលរហូតដល់ម៉ោង១០យប់៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ