កីឡា
បេសកកម្មសំខាន់ចំនួន៤ ដើម្បីឲ្យបាល់ទាត់កម្ពុជាលើកពានស៊ីហ្គេមឆ្នាំ២០២៣
លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានដាក់ចេញនូវបេសកកម្មសំខាន់ៗចំនួន៤ ដើម្បីសម្រេចឲ្យបាននូវគោលដៅលើកពាន ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

បេសកកម្មចំនួន៤នោះ មានទី១. បង្កើនសមត្ថភាពសហព័ន្ធកីឡាបាល់ទាត់កម្ពុជាឲ្យមានគុណភាពនិងវិជ្ជាជីវៈ ក្នុងការដឹកនាំនិងគ្រប់គ្រងក្លឹបបាល់ទាត់អាជីព។ ទី២. រៀបចំមូលដ្ឋានសម្រាប់បាល់ទាត់កម្ពុជាឈានទៅរកសមត្ថភាពនិងបច្ចេកទេសកម្រិតខ្ពស់។ ទី៣. លើកកម្ពស់ និង ប្រើប្រាស់វិស័យកីឡាបាល់ទាត់ ដើម្បីចូលរួមកសាងនិងអភិវឌ្ឍន៍សង្គម និងទី៤. ធានាលទ្ធផលល្អប្រសើរ ក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។
ជាមួយនឹងមហិច្ឆតាលើកពានកម្រិតស៊ីហ្គេមនេះ ប្រមុខសហព័ន្ធកីឡាបាល់ទាត់ជំរុញបង្កើតឲ្យមានសាលាតម្រង់ទិសទូទាំង២៥រាជធានីខេត្ត ដើម្បីសម្រិតសម្រាំងឲ្យបាននូវធនធានប្រកបដោយគុណភាព ដើម្បីសម្រេចនូវគោលបំណងដែលសហព័ន្ធចង់បាន។ មូលហេតុដែលសហព័ន្ធហ៊ានសម្រេចនូវគោលការណ៍លើកពានបែបនេះ គឺដោយសារកម្ពុជា គឺជាម្ចាស់ផ្ទះ។ ពេលនោះការប្រកួតនៅស៊ីហ្គេមឆ្នាំ២០២៣ គឺកំណត់យកអាយុក្រោម២២ឆ្នាំ ហេតុនេះកីឡាករត្រូវតែកើតនៅឆ្នាំ២០០១ ដល់ ឆ្នាំ២០០៣ចុះក្រោម។ ពេលនេះកម្ពុជា បានចាប់ផ្ដើមហើយ ហេតុនេះកម្ពុជា ត្រូវតែដណ្ដើមបានពាននេះ៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ អត្តពលិកប្រមាណជាង១០០នាក់ត្រៀមទៅហ្វឹកហាត់នៅប្រទេសចិន ជប៉ុននិងកូរ៉េ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១៧ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


