កីឡា
យប់នេះ U19កម្ពុជា ប៉ះ U19ឡាវ លើកទី៦ ពាន AFF U19 ដើម្បីបង្កើតកំណត់ត្រាថ្មី
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ (U19) នឹងប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិឡាវអាយុក្រោម១៩ឆ្នាំ (U19) វគ្គសន្សំពិន្ទុក្នុងពូលពានរង្វាន់ AFF U19 Championship 2022 វេលាម៉ោង៧យប់ នៅកីឡដ្ឋាន MEDYA SENAYAN ថ្ងៃទី៧ ខែកក្កដានៅប្រទេសឥណ្ឌូណេស៊ី។

សម្រាប់ការប្រកួតក្នុងពានរង្វាន់ខាងលើនេះ ក្រុមយុវជនកម្ពុជាឆ្លងកាត់២ប្រកួតហើយ ក្នុងនោះប្រកួតលើកទី១បានយកឈ្នះក្រុមយុវជនសិង្ហបុរីដោយលទ្ធផល ១-០ ប៉ុន្តែប្រកួតលើកទី២បានចាញ់ក្រុមយុវជនម៉ាឡេស៊ី ២-១។ ចំណែកក្រុមយុវជនឡាវវិញទើបតែប្រកួតបាន១លើកប៉ុណ្ណោះដោយបានយកឈ្នះយុវជនទីម័រខាងលកើតដោយលទ្ធផល ២-០។
គោព្រៃជំទង់កម្ពុជាត្រូវការឈ្នះដាច់ខាតសម្រាប់ការប្រកួតជាមួយយុវជនឡាវថ្ងៃនេះដើម្បីបន្តក្តីសង្ឃឹមឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ប្រសិនបើកម្ពុជាចាញ់ថ្ងៃនេះ នោះក្តីសង្ឃឹមស្តួចស្តើងមែនទែន។ ចំណែក U19 ឡាវមានក្តីសង្ឃឹមច្រើនក្នុងឡើងទៅវគ្គបន្ទាប់ បើទោះជាចាញ់កម្ពុជាល្ងាចនេះក៏ដោយ ពីព្រោះប្រកួតក្រោយត្រូវជួបក្រុម U19 សិង្ហបុរី និង U19 ម៉ាឡេស៊ី។ យុវជនឡាវបានសម្រាកច្រើនជាងយុវជនកម្ពុជា។

បើនិយាយពីប្រវត្តិជួបគ្នាក្នុងការប្រកួតពានរង្វាន់ AFF U19 Championship ដែលត្រូវបានដំណើរការតាំងពីឆ្នាំ២០០២មក ក្រុម U19កម្ពុជា និង U19ឡាវ ធ្លាប់ជួបគ្នា៥លើក និងមានកំណត់ត្រាល្អដូចគ្នា។ យុវជនកម្ពុជាធ្លាប់ឈ្នះយុវជនឡាវ២លើក ហើយយុវជនឡាវធ្លាប់ឈ្នះ២លើក និងស្មើ១លើក។
ទោះជាយ៉ាងណា ក្នុងពានរង្វាន់នេះ យុវជនឡាវមានប្រវត្តិល្អជាងយុវជនកម្ពុជា។ យុវជនឡាវធ្លាប់មានកំណត់ត្រាឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៤លើក។ ឆ្នាំ២០០២ និងឆ្នាំ២០០៥ យុវជនឡាវឈរលើកំពូលតារាងក្នុងពូល ហើយឆ្នាំ២០១៣ និងឆ្នាំ២០១៥ ឈរនៅចំណាត់ថ្នាក់លេខ២ក្នុងពូលទៀត។
ប្រវត្តិជួបគ្នា U19 កម្ពុជា និង U19 ឡាវ
- ឆ្នាំ២០១៧ ឡាវ ១-៤ កម្ពុជា
- ឆ្នាំ២០១៦ កម្ពុជា ៣-០ ឡាវ
- ឆ្នាំ២០១៥ កម្ពុជា ០-០ ឡាវ
- ឆ្នាំ២០១៣ កម្ពុជា ១-៣ ឡាវ
- ឆ្នាំ ២០០២ កម្ពុជា ១-៤ ឡាវ
តារាងពិន្ទុបណ្តោះអាសន្នពូល B
- U19 ឡាវ មាន៣ពិន្ទុ (១ប្រកួត)
- U19 ម៉ាឡេស៊ី មាន៣ពិន្ទុ (១ប្រកួត)
- U19 កម្ពុជា មាន៣ពិន្ទុ (២ប្រកួត)
- U19 ទីម័រខាងកើត មាន៣ពិន្ទុ (២ប្រកួត)
- U19 សិង្ហបុរី មាន០ពិន្ទុ (២ប្រកួត)

អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច១ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១០ ម៉ោង agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


