Connect with us

កីឡា

ប្រធាន​​បាល់ទាត់​​អាស៊ាន​​បញ្ជាក់​ខ្លី​​​រឿង​​គ្រាប់​បាល់​​​មិន​​ឲ្យ​​កម្ពុជា​​​យប់​​មិញ

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ (U19) បាន​ចាញ់​ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​ឡាវ​អាយុ​ក្រោម​២៣​ឆ្នាំ​ដោយ​លទ្ធផល ១-២ សម្រាប់​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​​ក្នុង​ពូល​នៃ​ពាន​រង្វាន់ AFF U19 BOY CHAMPIONSHIP 2022 នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​យប់​មិញ​នេះ ក្រុម​យុវជន​ឡាវ​​ធ្វើ​បាន​ល្អ​មែន​ទែន​នៅ​វគ្គ​ទី​១​ទាំង​ការ​សម្រុក ដាក់​សម្ពាធ និង​ស៊ុត​សំដៅ​ទី​របស់​កម្ពុជា ហើយ​ជា​លទ្ធផល​បាន​ទម្លាយ​សំណាញ់​ទី​របស់​កម្ពុជា​ពីរ​គ្រាប់​ដើម្បី​បញ្ចប់​វគ្គ​ទី​១​ដោយ​លទ្ធផល ២-០។

នៅ​វគ្គ​ទី២​ ក្រុម​គោ​ព្រៃ​ជំទង់​កម្ពុជា​បាន​កែ​ប្រែ​ស្ថានការ​ឲ្យ​​​ប្រសើរ​វិញ​​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​កីឡាករ​ថ្មី​ចូល និង​ការ​សហការ​គ្នា​បាន​ល្អ។ កត្តា​នេះ​បាន​ជំរុញ​ឲ្យ​ក្រុម​យុវជន​កម្ពុជា​បាន​ដាក់​សម្ពាធ​ជា​បន្ត​បន្ទាប់​ហើយ​ក៏​មាន​ឱកាស​ស៊ុត​បាល់​សំដៅ​ទី​របស់​ឡាវ​ច្រើន​ដែរ។

ការ​ប្រឹង​ប្រែង​របស់​កម្ពុជា​បាន​ផ្តល់​ផល​​​គួរ​ឲ្យ​ចាប់​អារម្មណ៍គឺ​នៅ​នាទីទី​៧៥​ យុវជន​កម្ពុជា​បាន​ស៊ុត​រំលង​ដៃ​ទី​អ្នក​ចាំ​ទី​ឡាវ​បុក​របាទី​ហើយ​ធ្លាក់​ចូល​ក្នុង​ប្រអប់​ឆ្លង​ផុត​បន្ទាត់​ ហើយ​បាល់លោត​ឡើង​លើ​​ត្រូវ​បាន​​អ្នក​ចាំ​ទី​ឡាវ​​​ចាប់​​។ ពេល​នោះ​គឺ​អាជ្ញា​កណ្តាល​ទាំង​លើ​ទី​លាន និង​ខ្សែ​បន្ទាត់​​មើល​មិន​ឃើញ​ពី​​​បាល់​ចូល​ទី​របស់​ឡាវ​ទេ ហើយ​ក៏​គ្មាន​ការ​ពិនិត្យ និង​តវ៉ា​ភ្លាម​ៗ​​ដែរ។

ពេលចាក់​វីដេអូ​មើល​សា​ឡើង​វិញ​បង្ហាញ​យ៉ាង​ច្បាស់​ថា បាល់​បាន​ចូល​ទី​របស់​ឡាវ​ហើយ ប៉ុន្តែ​គ្មាន​ការ​តវ៉ា ឬ​ស្នើ​សុំ​ពិនិត្យ​ឡើង​វិញ​។ បន្ទាប់​មក​កម្ពុជា​បាន​ស៊ុត​បំប៉ោង​សំណាញ់​ទី​ឡាវ​បាន​សម្រេច​ដើម្បី​តាម​ពី​ក្រោម ២-១ ដែល​លទ្ធផល​នេះ​បន្ត​ដល់​ចប់​ការ​ប្រកួត។

ក្រោយ​ចប់​ការ​ប្រកួត​នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​កម្ពុជា​បាន​​បង្ហោះ​រូប​ភាព​ព្រោង​ព្រាត​ពី​​បាល់​កម្ពុជា​ចូល​ទី​១​​របស់​ឡាវ។ ​អ្នក​គាំទ្រ​កម្ពុជា​បាន​ទាម​ទារ​ឲ្យ​មាន​ការ​តវ៉ា​ចំពោះ​អាជ្ញា​កណ្តាល​ដែល​សម្រេច​មិន​ឲ្យ​គ្រាប់​បាល់​របស់​កម្ពុជា។

កាល​ពី​យប់​មិញ​នេះ «កម្ពុជា​ថ្មី»​ បាន​ទាក់​ទង​សួរ​ឯក​ឧត្តម ខៀវ សាម៉េត ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី​អាគ្នេយ៍​​ជុំ​វិញ​រឿង​នេះ​ថា តើ​មាន​ចំណាត់​ការ​យ៉ាង​ណា? ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី​អាគ្នេយ៍​ជន​ជាតិ​កម្ពុជា​រូប​នេះ​បាន​បញ្ជាក់​ខ្លី​ថា «គេមាន​យន្តការ​លើ​អាជ្ញា​កណ្តាល» ប៉ុន្តែ​​ឯក​ឧត្តម​មិន​បាន​បក​ស្រាយ​អ្វី​វែង​ឆ្ងាយ​ឡើយ។

រហូត​ដល់​ពេល​នេះ ដំណោះ​ស្រាយ​បែប​ណា​​​ចំពោះ​មន្ត្រី​អាជ្ញា​កណ្តាល​លើ​ទី​លានមិន​ទាន់​មាន​ទេ។

ក្រុម​យុវជន​កម្ពុជា​មាន​ភាគ​ទាប​បំផុត​ក្នុង​ការ​ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ បន្ទាប់​ពី​ចាញ់​ពីរ​ប្រកួត និង​ឈ្នះ​១​ប្រកួត។ ប្រកួត​ចុង​ក្រោយ U19 កម្ពុជា​ត្រូវ​ប៉ះ​យុវជន​ទីម័រ​ខាង​កើត​នៅ​ថ្ងៃ​ទី​​១១ ខែ​កក្កដា ឆ្នាំ​២០២២៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម