កីឡា
បោះជំរំហ្វឹកហាត់ ដើម្បីបណ្តុះឲ្យកីឡាករ-កីឡាការិនីកីឡាហែល ទឹកមានស្មារតីធ្វើការជាក្រុម
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានដឹកនាំកីឡាករ-កីឡាការិនីក្នុងក្រុមជម្រើសជាតិ និងជម្រើសជាតិយុវជន ទៅទស្សនកិច្ចនិងបោះជំរំហ្វឹកហាត់រយៈពេល៣ថ្ងៃ នៅខេត្តព្រះសីហនុនិងខេត្តកំពត ដើម្បីចែករំលែកបទពិសោធន៍បច្ចេកទេស និងបង្កើតភាពស្និទ្ធស្នាល និងមិត្តភាពជាមួយគ្នា។

លោក ហែម គីរី អគ្គលេខាធិការ បានប្រាប់ឲ្យដឹងថា ការបោះជំរុំហ្វឹកហាត់នេះ ធ្វើឡើងដើម្បីបណ្តុះឲ្យកីឡាករ-កីឡាការិនីកីឡាហែលទឹក មានស្មារតីធ្វើការជាក្រុម និងស្វែងយល់ការរស់នៅជាមួយអ្នកដទៃក្រៅពីក្រុមគ្រួសាររបស់ពួកគេ ហើយសំខាន់បំផុតនោះ គឺការគោរពពេលវេលា ការអត់អោនអធ្យាស្រ័យគ្នាទៅវិញទៅមក។ សំខាន់មួយទៀត គឺការផ្លាស់ប្តូរបរិយាកាសសម្រាប់កីឡាករ-កីឡាការិនីកីឡាហែលទឹក ព្រោះកន្លងមកយើងហ្វឹកហាត់នៅតែអាងហែលទឹក ដល់ពេលចេញមកបោះជំរំហ្វឹកហាត់ ដែលជាកន្លែងថ្មីមួយទៀត សម្រាប់អត្តពលិកហែលទឹកទៅវិញ។ លោកបានបន្តថា កន្លែងថ្មីធ្វើឲ្យពួកគេមានអារម្មណ៍សប្បាយរីករាយហ្វឹកហាត់ និងធ្វើ ដំណើរហ្វឹកហាត់នៃការបោះជំរំមួយនេះ នឹងធ្វើឲ្យពួកគាត់មានអារម្មណ៍ធូរស្រាលពីការបញ្ហាជាច្រើនក្នុងខ្លួនរបស់កីឡាករ-កីឡាការិនីម្នាក់ៗ។


ការបោះជំរំ មានចំណុចសំខាន់ធ្វើឲ្យកីឡាករ-កីឡាការិនី មានពេលវេលាគ្រប់គ្រាន់នៅជាមួយគ្រូបង្វឹកក្នុងការ ពិនិត្យមើលសកម្មភាព និងដឹងអ្វីគ្រប់យ៉ាងដែលអត្តពលិកមាន កាន់តែធ្វើឲ្យគ្រូបង្វឹកឈានចូលជិតភាពស្និទ្ធស្នាលកាន់តែខ្លាំងៗឡើង។ លោកអគ្គលេខាធិការបន្ថែមទៀតថា យើងបានរៀបចំកម្មវិធីឲ្យកីឡាករ-កីឡាការិនីកីឡាហែលទឹកសម្តែងជាច្រើន ដូចជារាំបែបលក្ខណៈសិល្បៈ ដើម្បីឲ្យពួកគេមានភាពក្លាហានមិនចង់ឲ្យមានការអៀនខ្មាស ខ្លាច ឬក៏មិនហ៊ាន និងទន់ខ្សោយ ដូច្នេះធ្វើបែបនេះ គឺចង់ឲ្យមានភាពក្លាហានព្រោះកីឡាករ-កីឡាការិនី ត្រូវការភាពក្លាហាន ក្នុងការប្រកួតការយកឈ្នះលើគូប្រកួតផ្សេងៗដូចបណ្តាប្រទេសមួយចំនួន លើពិភពលោកតែងធ្វើបែបនេះ៕

អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ បេសកកម្មសំខាន់ចំនួន៤ ដើម្បីឲ្យបាល់ទាត់កម្ពុជាលើកពានស៊ីហ្គេមឆ្នាំ២០២៣

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
នយោបាយ១៣ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ