Connect with us

កីឡា

វីរបុរសអាល្លឺម៉ង Philipp Lahm នឹងមិនចូលរួម World Cup 2022 ដោយសារកង្វល់បញ្ហា​សិទ្ធិមនុស្សនៅកាតា

បានផុស

នៅ

វីរបុរសក្លិប Bayern Munich និងជម្រើសជាតិអាល្លឺម៉ង់ Philipp Lahm បានរិះគន់ការផ្តល់សិទ្ធិឱ្យកាតា ធ្វើម្ចាស់ផ្ទះបាល់ទាត់ពិភពលោក (FIFA World Cup 2022) ហើយនិយាយថា រូបគេមិនមានគម្រោងចូលរួម​ការប្រកួតនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសនេះត្រូវបានប្រគល់ការប្រកួតឡើងវិញក្នុងឆ្នាំ២០១០ ដោយ FIFA បើទោះបីជាមានការព្រួយ​បារម្ភអំពីបញ្ហាសិទ្ធិមនុស្សក៏ដោយ ហើយការប្រកួតបើកឆាកពេលនេះនៅសល់តែជាង ៣ខែទៀតប៉ុណ្ណោះ។

Lahm ដែលបានលើកពានជាមួយអាឡឺម៉ង់ ក្នុង FIFA World Cup 2014 នៅប្រទេសប្រេស៊ីល បានទទូចថា សិទ្ធិមនុស្សគួរតែជាកត្តាសំខាន់បំផុតដែលត្រូវពិចារណាមុនពេលសម្រេចឱ្យប្រទេសណាមួយទទួលបានសិទ្ធរៀបចំការប្រកួតបាល់ទាត់ដ៏មានកិត្យានុភាពបំផុតរបស់កីឡាបាល់ទាត់ពិភពលោកមួយនេះ។

Lahm បានប្រាប់សារព័ត៌មានអាឡឺម៉ង់ Kicker ថា «ខ្ញុំមិនមែនជាផ្នែកនៃគណៈប្រតិភូទេ ហើយខ្ញុំមិនមានបំណង​ទៅទីនោះក្នុងនាមជាអ្នកគាំទ្រដែរ។» អតីតខ្សែការពាររបស់ក្រុម Bayern Munich បានប្រាប់ Kicker ថា គេជ្រើសរើសតាមដានការប្រកួតពីផ្ទះ។ «សិទ្ធិមនុស្សគួរតែដើរតួនាទីធំបំផុតក្នុងការផ្តល់សិទ្ធិដល់​ប្រទេសណាមួយដែលរៀបចំការប្រកួត។»

Lahm ក៏បានអំពាវនាវដល់សមាជិកជម្រលសជាតិបច្ចុប្បន្នរបស់អាល្លឺម៉ង់ រួមទាំងប្រធានក្រុម និងអតីតមិត្តរួមក្រុម Manuel Neuer ឱ្យពិភាក្សាអំពីបញ្ហានេះក្នុងអំឡុងពេលដែលពួកគេកំពុងលេងនៅប្រទេសកាតា។ កីឡាករវ័យ ៣៨ឆ្នាំដែលបានចូលនិវត្តន៍ក្នុងឆ្នាំ២០១៧ បាននិយាយថា «ក្នុងនាមជាកីឡាករ អ្នកមិនអាចរំលងវាទៀតទេ” ។

កំណត់ត្រាសិទ្ធិមនុស្ស និងការយកចិត្តទុកដាក់លើពលករចំណាកស្រុកក៏ត្រូវបានរិះគន់យ៉ាងទូលំទូលាយផងដែរ ចាប់តាំងពីប្រទេសនេះត្រូវបានគេទទួលស្គាល់ថាជាម្ចាស់ផ្ទះក្នុងឆ្នាំ២០១០។

វាត្រូវបានរាយការណ៍ដោយ Guardian ក្នុងឆ្នាំ២០២១ ថា ពលករចំណាកស្រុកចំនួន ៦,៥០០នាក់បានស្លាប់​ក្នុងអំឡុងពេលនៃត្រៀមសម្រាប់រៀបចំការប្រកួត World Cup របស់ប្រទេសកាតា ដោយសារតែលក្ខ​ខណ្ឌការងារមិនមានសុវត្ថិភាពចាប់តាំងពីពួកគេបានទទួលសិទ្ធិធ្វើម្ចាស់ផ្ទះមក។

យោងតាមអង្គការលើកលែងទោសអន្តរជាតិ បានបញ្ជាក់ថា កាតា “អាជ្ញាធរនៅតែបន្តទប់ស្កាត់សេរីភាព​នៃការបញ្ចេញមតិ ដោយប្រើច្បាប់រំលោភបំពាន ដើម្បីរារាំងសំឡេងរិះគន់” ខណៈពេលដែលស្ត្រី និងសហគមន៍ស្រលាញ់​ភេទដូចគ្នា (LGBTQ+) ក៏ត្រូវបានគាបសង្កត់ផងដែរ។

ការស្រឡាញ់ភេទដូចគ្នាគឺខុសច្បាប់នៅក្នុងប្រទេសកាតា ហើយទំនាក់ទំនងភេទដូចគ្នាអាចនាំឱ្យមាន​ការចោទប្រកាន់ច្បាប់ព្រហ្មទណ្ឌ និងផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ប្រាំពីរឆ្នាំ។

ប្រធាន FIFA លោក Gianni Infantino បានទទូចកាលពីខែវិច្ឆិកាថា «ទាំងអស់គ្នាត្រូវបានស្វាគមន៍» នៅក្នុងប្រទេសកាតា ហើយបានជំរុញឱ្យអ្នកគាំទ្របាល់ទាត់ដែលស្រលាញ់ភេទចូលរួម និង ‘ចូលរួម និងនិយាយ និងបញ្ចុះបញ្ចូល’ ក្នុងគោលបំណងមានឥទ្ធិពលលើគោលនយោបាយរដ្ឋរបស់ពួកគេ។ វាត្រូវបានគេរាយការណ៍កាល​ពីខែឧសភា ទោះបីជាសណ្ឋាគារនៅកាតាបដិសេធមិន​ទទួលយកគូស្នេហ៍ភេទដូចគ្នាក៏ដោយ។

យោងតាមសារព័ត៌មាន NRK, SVT នៅក្នុងប្រទេសស៊ុយអែត និងសារព័ត៌មាន DR នៅប្រទេសដាណឺម៉ាក សណ្ឋាគារចំនួនបីបានបដិសេធមិនទទួលយកការកក់នេះ ដោយមួយបង្ហាញថាវានឹងប្រឆាំងនឹ​ងគោលការណ៍សណ្ឋា​គារក្នុងការធ្វើដូច្នេះ។

សណ្ឋាគារចំនួន២០បន្ថែមទៀតបានណែនាំគូស្នេហ៍ឱ្យកែប្រែអាកប្បកិរិយារបស់ពួកគេ ដើម្បីជៀសវាងការ​បង្ហាញភាពស្និទ្ធស្នាលជាសាធារណៈអំឡុងពេលស្នាក់នៅរបស់ពួកគេ ដោយណែនាំអ្នកទាំងពីរថា “កុំស្លៀកពាក់ជាភេទទី៣”។

ទន្ទឹមនឹងនេះ Lahm នឹងមើលការប្រកួត World Cup ពីផ្ទះ ហើយនឹងសង្ឃឹមថាអាល្លឺម៉ង់មានភាពប្រសើរឡើង ជាងការប្រកួតឆ្នាំ២០១៨ ដែលពួកគេបានធ្លាក់ចេញត្រឹមវគ្គចែកពូល៕

ប្រភព៖ dailymail

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

ការសិក្សា ៖ រលាយទឹកកកនៅតំបន់ប៉ូល និងកត្តាប្រែប្រួលផ្សេងៗកំពុងដូរ​រង្វិលជុំផែនដី

វប្បធម៌ ជំនឿ៣៧ នាទី មុន

ក្រសួងវប្បធម៌ អំពាវនាវរកអ្នកបង្កើតរូបភាពកាត់ត និងសុំកុំចែករំលែកបន្ត

ព័ត៌មានជាតិ៤២ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អរគុណពលរដ្ឋខេត្តពោធិ៍សាត់ ដែលបានបន្តផ្ដល់ទំនុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជន

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ជំរុញឱ្យអាជ្ញាធរបន្តផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានរហ័សប្រកបដោយប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ផ្សារទំនើប អ៊ីអន នៅ ជប៉ុន ប្រមូលអាហារបំប៉នដែលល្បីធ្វើឲ្យខូចក្រលៀន​ទៅឲ្យក្រុមហ៊ុនផលិតវិញ

Sokha Hotels

ព័ត៌មានពេញនិយម