Connect with us

កីឡា

​អត្ត​ព​លិ​កកីឡាកាយសម្ព័ន្ធកម្ពុជា ចេញទៅប្រកួតជើងឯកអាស៊ី នៅថៃ និងចង់បង្កើតកំណត់ត្រាថ្មី

បានផុស

នៅ

នៅ​រសៀល​ថ្ងៃទី​ ៣១ ខែសីហា​នេះ ប្រតិភូ និង​អត្ត​ព​លិ​ក​កីឡា​កាយសម្ព័ន្ធ​កម្ពុជា ១៨​ រូប បានធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​ហើយ ដើម្បី​ចូលរួម​ប្រកួត​កីឡា​កាយសម្ព័ន្ធ​ជើងឯក​អាស៊ី លើក​ទី​ ៧ (7th AEROBIC GYMNASTICS ASIAN CHAMPIONSHIPS) ស្របពេល​សហព័ន្ធ​ចង់​បង្កើត​កំណត់ត្រា​ថ្មី​មួយ ក្នុង​ព្រឹត្តិការណ៍​នេះ សម្រាប់​រជ្ជកាល​ថ្មី នៃ​ក្រុម​ជម្រើសជាតិ​វ័យក្មេង​របស់ខ្លួន​។​

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន មុន​ចាក​ចេញពី​មាតុភូមិ លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា និង​ជា​ប្រធាន​ប្រតិភូ បាន​បញ្ជាក់ថា ឆ្នាំ​ ២០២២ នេះ កីឡា​កាយសម្ព័ន្ធ​កម្ពុជា បាន​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ដ្រ​លើកដំបូង បន្ទាប់ពី​ដណ្ដើម​មេដាយ​ស៊ី​ហ្គេម លើក​ទី​ ៣១ នៅ​វៀតណាម​។ ដូច្នេះ​សហព័ន្ធ​ចង់​សាង​កំណត់ត្រា​ថ្មី​មួយទៀត នៅក្នុង​ការប្រកួត​ជើងឯក​អាស៊ី​នាពេល​ឆាប់ៗ​ខាងមុខ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ថា «​បន្ទាប់ពី​យើង​ទទួលបាន​កំណត់ត្រា​មួយ នៅក្នុង​ប្រវត្តិ​កីឡា​កាយសម្ព័ន្ធ ដែល​បាន​ចូលមក​ស្រុក​ខ្មែរ តាំងពី​ឆ្នាំ​ ១៩៦៨ រហូតមកដល់​បច្ចុប្បន្ន ទើបតែ​ឆ្នាំ​ ២០២២ នេះ ដែល​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​ ៣១ យើង​បាន​សាង​នូវ​ប្រវត្តិ​មួយ​សម្រាប់​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​។ សម្រាប់​មេដាយ​ស៊ី​ហ្គេម ឆ្នាំ​ ២០២២ កន្លងមក គឺជា​កំណត់ត្រា​មួយ ហើយ​អ្វីដែល​យើង​ទៅ​ចូលរួម​ប្រកួត​ជើងឯក​អាស៊ី លើក​ទី​ ៧ នេះ យើង​នឹង​ខិតខំ​រក​កំណត់ត្រា​មួយទៀត​»​។​

«​មិនមែន​មានន័យថា យើង​មិន​ធ្លាប់​ទទួល​បានទេ ជើងឯក​អាស៊ី យើង​ធ្លាប់​ហើយ ចន្លោះ​ឆ្នាំ ២០១០-២០១៦ ។ អ៊ីចឹង​ចន្លោះ​ពី​នោះ មកដល់​បច្ចុប្បន្ន ជា​ពេល​យើង​ស្ថាបនា​កីឡាករ​-​កីឡាការិនី ដើម្បី​ធ្វើយ៉ាងណា ៦ ឬ ៨ ​ឆ្នាំក្រោយ ឲ្យ​ដល់​ដំណាក់កាល រក​មេដាយ ហើយ​បច្ចុប្បន្ននេះ ដល់​ដំណាក់កាល​ពួកគេ​ឈានទៅរក​មេដាយ​ហើយ ហើយ​ពួកគេ​សុទ្ធសឹង​ជា​កីឡាករ​-​កីឡាការិនី​ប្រមូលផ្ដុំ​ថ្មី ។ ខ្ញុំ​គិតថា ពួកគេ​នឹងធ្វើ​បានល្អ ។ ខ្ញុំ​មាន​ជំនឿ​ចិត្ត​ថា ពួកគាត់​នឹង​អាច​រកបាន​មេដាយ ១ ក្នុងចំណោម​មេដាយ​ទាំង ៣ (​មាស ប្រាក់ និង​សំរឹទ្ធ​)…» ។​

​ចុងក្រោយ ក្នុងនាម​សហព័ន្ធ ក៏ដូចជា​ប្រតិភូ លោក ណ​យ ផា​ណា បាន​ថ្លែងអំណរគុណ​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​សហព័ន្ធ ដែល​តែង​យកចិត្តទុកដាក់ ក៏ដូចជា​ជួយ​ទាំង​ថវិកា និង​ការលើកទឹកចិត្ត ជាក់ស្ដែង​មុន​ចេញដំណើរ​នេះ ឯកឧត្តម​ក៏បាន​ផ្ដាំផ្ញើរ និង​ជូនពរ​ដល់​កីឡាករ​-​កីឡាការិនី​របស់​យើង​ឲ្យ​ទទួលបាន​ជោគជ័យ ។ ក្នុងនោះ​លោក​ឧកញ៉ា សុខ ហុង អនុប្រធាន រួមជាមួយ​គណៈកម្មាធិកា​រ​ប្រតិបត្តិ​សហព័ន្ធ ក៏​តែង​យកចិត្តទុកដាក់ និង​សហការគ្នា ដើម្បី​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣ ផងដែរ​៕

​អត្ថបទ​៖ មន្នី​រ័ត្ន​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២ ម៉ោង មុន

ជនបរទេស១៣នាក់ ត្រូវ​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅសៀមរាប

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម

សន្តិសុខសង្គម៤ ម៉ោង មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ៤ ម៉ោង មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

សន្តិសុខសង្គម៥ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម