កីឡា
លោក Pep ថា Haaland ម្នាក់ឯងមិនអាចជួយ Man City ឈ្នះ Champions League បានទេ
គ្រូបង្វឹកក្រុមមេឃខៀវ Manchester City លោក Pep Guardiola បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមមិនអាចពឹងផ្អែកលើ Erling Haaland ក្នុងការឈ្នះពាន Champions League តែម្នាក់ក្នុងរដូវកាលនេះទេ បន្ទាប់ពីការចាប់ផ្តើមជីវិតដ៏អស្ចារ្យនៅក្នុងប្រទេសអង់គ្លេស។
ខ្សែប្រយុទ្ធន័រវេសរូបនេះ បានស៊ុតបាល់បញ្ចូលទីបាន ១០ គ្រាប់ក្នុងក្របខ័ណ្ឌ Premier League ចំណោមនៃការបង្ហាញខ្លួន ៦ លើកដំបូងរបស់គេ ចាប់តាំងពីការផ្ទេរ ៥១ លានផោន (៥៨ លានដុល្លារ) ពីក្លិប Borussia Dortmund នៅរដូវក្តៅនេះ។
បច្ចុប្បន្នក្លិបកំពុងត្រៀមខ្លួនប្រកួត UEFA Champions League ខណៈលោក Guardiola បាននិយាយមុនការប្រកួតបើកឆាកទល់ជាមួយក្រុមម្ចាស់ផ្ទះ Sevilla នៅថ្ងៃអង្គារថា៖ «កីឡាករទាំងអស់ដែលមកទីនេះត្រូវបានក្លិបនាំយកមកទីនេះដើម្បីធ្វើឱ្យយើងកាន់តែប្រសើរឡើង។ ប្រសិនបើយើងពឹងផ្អែកលើ Erling Haaland យើងនឹងមិនឈ្នះ Champions League ទេ។»
Man City បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីរដូវកាលមុន មុនពេលការវាយបកត្រលប់មកវិញដ៏គួរឱ្យភ្ញាក់ផ្អើលពីក្រុមស្រមោលស Real Madrid (ជើងទី១ Man City ឈ្នះ ៤-៣ តែជើងទី ២ Real វាយបកតាមស្មើចុងម៉ោង រួចឈានទៅថែមម៉ោងហើយឈ្នះតែម្ដង) ដែលបានធ្វើឱ្យពួកគេជ្រុះចឹងត្រឹមវគ្គនេះ និងខកខានឱកាសក្នុងការឈ្នះពានរង្វាន់អឺរ៉ុបជាលើកដំបូង។
លោក Guardiola បាននិយាយថា៖ «សង្ឃឹមថា ពួកយើងអាចធ្វើបាន។ គាត់បានមកទីនេះដោយសារតែយើងបញ្ចុះបញ្ចូលគាត់។ យើងមិនមានខ្សែប្រយុទ្ធ ហើយគាត់មានអារម្មណ៍ថាគាត់អាចលេងជាមួយពួកយើងបាន។»
«ខ្ញុំយល់ច្បាស់ពីមូលហេតុដែលគ្រប់គ្នានិយាយអំពី Haaland ប៉ុន្តែខ្ញុំមានកីឡាករថ្មីចំនួន ៦ នាក់ ហើយខ្ញុំចង់ឱ្យពួកគេសម្របខ្លួនឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ យើងនឹងមិនឈ្នះដោយសារតែ Erling ម្នាក់នោះទេ ប៉ុន្តែគាត់មានទេពកោសល្យពិសេស ហើយគាត់អាចជួយយើងដោះស្រាយបញ្ហាបាន ប៉ុន្តែប្រសិនបើយើងលេងមិនបានល្អ យើងនឹងមិនឈ្នះនោះទេ។» សម្ដីលោក Pep Guardiola។
Man City ស្ថិតនៅពូល G ជាមួយ Sevilla, Borussia Dortmund និង FC Copenhagen ខណៈប្រកួតដែលត្រូវជួប Sevilla គឺធ្វើឡើងនៅយប់ថ្ងៃទី ០៦ ឈានចូលថ្ងៃទី ០៧ វេលាម៉ោង ២:០០ យប់៕
អត្ថបទ៖ មន្នីរ័ត្ន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


