កីឡា
ហេតុអ្វីបានជា U23 សាកលវិទ្យាល័យជប៉ុនខ្លាំង?
ក្រុមបាល់ទាត់ជប៉ុនអាយុក្រោម២៣ឆ្នាំដែលជ្រើសរើសចេញពីក្រុមបាល់ទាត់សាកលវិទ្យាល័យនានាបានយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា (U23) ដោយលទ្ធផល ១-៣ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ កាលពីយប់មិញ។

អ្នកគាំទ្រមួយចំនួនអាចមានទស្សនៈអ្វីមួយលើក្រុម U23 ជប៉ុន ដែលមិនមែនជាក្រុមបាល់ទាត់ជម្រើសជាតិជប៉ុនអាយុក្រោម២៣ឆ្នាំសុទ្ធនោះទេ ប៉ុន្តែក្រុមកីឡាករដែលជ្រើសរើសចេញពីសាកលវិទ្យាល័យនានានៅក្នុងប្រទេសជប៉ុន។
ប៉ុន្តែការពិតបង្ហាញលើទីលានឃើញថា ក្រុម U23 សាកលវិទ្យាល័យជប៉ុនមានកម្រិតគុណភាពខ្ពស់ជាងក្រុម U23 កម្ពុជា។ គ្រាន់តែបង្ហាញខ្លួនលើទីលានភ្លាម កាយសម្បទា និងមាឌរបស់ក្រុម U23 ជប៉ុន មានប្រៀបលើក្រុម U23 កម្ពុជាមួយទៅហើយ។ នៅពេលលេងលើទីលាន ក្រុម U23 ជប៉ុនមានបច្ចេកទេសល្អ ល្បឿនលឿន យល់ចិត្តគ្នា និងបញ្ចប់ទីច្បាស់ដែលមើលទៅគឺជាក្រុមបាល់ទាត់អាជីពពិតប្រាកដ។

ការបង្ហាញខ្លួនលក្ខណៈអាជីពពិតប្រាកដរបស់ U23 សាកលវិទ្យាល័យជប៉ុនមិនមែនជារឿងចៃដន្យនោះទេ។ ក្រៅពីការបណ្តុះបណ្តាលថ្នាលយុវជនរបស់ជម្រើសជាតិ ក្លឹប និងសាលាបាល់ទាត់នានា វិស័យបាល់ទាត់ជប៉ុនមានប្រព័ន្ធមួយ គឺ«កីឡាករពិសេសជាគោលដៅលីគ (J.League Designated Special Players) បានចាប់ផ្តើមតាំងពីឆ្នាំ១៩៩៨មក។ ប្រព័ន្ធនេះអនុញ្ញាតឲ្យកីឡាកររៀនសូត្រផង និងលេងបាល់ទាត់អាជីពផង។
យុវជនដែលមានទេពកោសល្យបំផុតត្រូវចុះឈ្មោះចាប់ពី១៨ឆ្នាំជាមួយសមាគមសាកលវិទ្យាល័យជប៉ុន សហព័ន្ធអត្តពលិកវិទ្យាល័យដែលពួកគេរៀន ឬក៏សហព័ន្ធក្លឹបយុវជនជប៉ុនកម្រិតពីរ និងមិនទាន់ចុះឈ្មោះចូលរួមជាមួយក្លឹបបាល់ទាត់អាជីពណាមួយ។

បន្ទាប់មកពួកគេអនុញ្ញាតឲ្យក្លឹបមកពីលីគជប៉ុនអាចជ្រើសរើសយកកីឡាករពីក្រុមសាកលវិទ្យាល័យទាំងនោះច្រើនបំផុតត្រឹម៣នាក់ទៅហ្វឹកហាត់ និងប្រកួតក្នុងពានរង្វាន់ផ្សេងៗ។ ប្រសិនបើក្លឹបពិនិត្យឃើញកីឡាករណាម្នាក់មានទេពកោសល្យ និងបំពេញតាមលក្ខខណ្ឌ ក្លឹបនោះនឹងចុះកុងត្រាយកធ្វើជាកីឡាករអាជីពតែម្តង។
ក្រោយចុះកុងត្រាជាផ្លូវការ ពួកគេមានសិទ្ធិចូលរួមប្រកួតជាផ្លូវការក្នុងលីគទី១ លីគទី២ លីគទី៣ ពានរង្វាន League Cup ការប្រកួតត្រៀមរដូវកាល ឬពានរង្វាន់ផ្សេងៗទៀតដែលរៀបចំដោយសមាគមន៍កីឡាបាល់ទាត់ជប៉ុន និងលីគជប៉ុន។

ក្រុមបាល់ទាត់សាកលវិទ្យាល័យនានានៅជប៉ុនមានពានពានរង្វាន់លីគបាល់ទាត់សាកលវិទ្យាល័យគឺ Kantō University Soccer League កម្រិត១ និងកម្រិត២ដែលរៀបចំការប្រកួតជារៀងរាល់ឆ្នាំតាំងពីឆ្នាំ២០១១។ ដូច្នេះក្រុមសាកលវិទ្យាល័យមានការហ្វឹកហាត់ បណ្តុះបណ្តាលកម្រិតស្តង់ដា និងកម្រិតអាជីព ព្រមទាំងមានលីគសាកលវិទ្យាល័យយ៉ាងទៀងទាត់ទៀតផង។
និយាយពីក្រុម U23 ជប៉ុនដែលលេងជាមួយក្រុម U23 កម្ពុជាយប់មិញ មានកីឡាករមួយចំនួនបានចុះកុងត្រាជាមួយក្លឹបអាជីពជប៉ុនរួចរាល់ដែរ។ ពួកគេនឹងលេងពេញលេញក្រោយបញ្ចប់ការសិក្សានៅឆ្នាំ២០២៣។

គិតចាប់តាំងពីឆ្នាំ១៩៩៨មក ប្រព័ន្ធ J.League Designated Special Players បានបណ្តុះបណ្តាលកីឡាករអាជីពរាប់រយនាក់មកហើយដែលលេងទាំងនៅក្នុងប្រទេសជប៉ុន និងបរទេស៕


អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


