កីឡា
គ្រូកម្ពុជាថា កូនក្រុមធ្វើបានល្អជាងមុន ក្រោយអនុវត្តតេស្ត (30-15 IFT) មុនចូលជម្រើសជាតិ
U-23 កម្ពុជា បានប្រកួតចាញ់ U-23 ជប៉ុន ក្នុងជំនួបមិត្តភាពអន្តរជាតិ ដោយលទ្ធផល ១-៣ នាពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២ ម្សិលមិញ។

ទោះបីជាយ៉ាងណា លោក Ryu Hirose គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ ឆ្នាំ បានបញ្ជាក់ថា កូនក្រុមធ្វើបានល្អជាងមុន ក្រោយអនុវត្តតេស្តកម្លាំងអំណត់ (30-15 IFT) ពោលគឺមានចំណុចវិជ្ជមាន។
លោក Ryu Hirose បាននិយាយក្រោយចប់ការប្រកួតដូច្នេះថា ៖ «ដូចដែលអ្នកបានឃើញលទ្ធផលគឺយើងចាញ់ ប៉ុន្តែក្រៅពីលទ្ធផលយើងឃើញភាពវិជ្ជមានមួយចំនួនផងដែរ ដំបូងយើងរបូតគ្រាប់បាល់ដោយបាល់រៀបចំ (set play) គ្រាប់ទី ១ គេធ្វើបានល្អ ប៉ុន្តែយើងក៏មានបម្លាស់ទីបានល្អ បន្ទាប់ពីការប្រកួត ដូច្នេះនេះជាបទពិសោធន៍ដ៏ល្អសម្រាប់យើងនាពេលអនាគត»។

អ្វីដែលគួរឱ្យចាប់អារម្មណ៍សម្រាប់លើកនេះ មុននឹងត្រូវជាប់ឈ្មោះក្នុងបញ្ជីចុងក្រោយកីឡាករទាំងអស់ត្រូវកំណត់ឱ្យរត់តេស្តកម្លាំងអំណត់ (30-15 IFT) ចាប់ពី ២០,៥ គីឡូម៉ែត្រ/ម៉ោង ឡើងទៅដែលតេស្តនេះត្រូវបានចាត់ទុកថា ធ្វើឱ្យកីឡាកររត់បានច្រើនដោយមិនងាយថយចុះកម្លាំង។ គ្រូបង្វឹកកម្ពុជា ដដែលក៏បាននិយាយក្រោយអនុវត្តក្នុងតេស្ត រួចបន្តអនុវត្តក្នុងការប្រកួត។

លោកបាននិយាយថា ៖ «ជុំវិញការធ្វើតេស្ត (30-15 IFT) ហើយក្រោយការអនុវត្តក្នុងការប្រកួត យើងសង្កេតឃើញថាកីឡាករធ្វើបានល្អជាងពីមុន ជាក់ស្ដែងកីឡាកររត់បានច្រើនជាងមុន។ សម្រាប់ទៅថ្ងៃអនាគត កីឡាករកម្ពុជា យើងអាចប្រៀបធៀបទៅនឹងកីឡាករប្រទេសដទៃបាន ទៅលើកម្ពស់ ទម្ងន់ ជាដើម។ នេះគឺជាចំនុចដែលយើងអាចជម្នះបាន ដូច្នេះយើងត្រូវតែរៀបចំស្ដង់ដាខ្ពស់ជាងនេះ ពីលើកម្លាំងអំណត់ ក៏ដូចជាតិកនិកលំបាកៗជាដើម»។
បញ្ជាក់ថា ក្រោយចប់ការប្រកួតនេះក្រុមនេះក៏ត្រៀមផែនការថ្មីបន្ថែមទៀតផងដែរ ដើម្បីគោលដៅស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ នៅកម្ពុជា៕
អត្ថបទ៖ មន្នីរ័ត្ន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


