កីឡា
គ្រូគិរីវង់សុខសែនជ័យ និយាយពីការត្រៀមជួបម្ចាស់ទឹកដីថ្មី ណាហ្គាវើលដ៍ ល្ងាចនេះ
ក្លិបបាល់ទាត់គីរីវង់សុខសែនជ័យ នឹងត្រូវឡើងពីខេត្តតាកែវ ទៅជួបក្លិបណាហ្គាវើលដ៍ លើទឹកដីថ្មីក្នុងខេត្តកំពងស្ពឺ សម្រាប់ជំនួបសប្ដាហ៍ទី១៨ នៃក្របខ័ណ្ឌខេមបូឌានព្រីមៀរលីគ ខណៈគ្រូបង្វឹក លោក Manuel Retamero Fraile បានបញ្ជាក់ពីការត្រៀមខ្លួនរួចរាល់ ក៏ដូចជាចំណាប់អារម្មណ៍ដទៃទៀតពាក់ព័ន្ធនឹងលីគ។

ការប្រកួតរវាងក្រុមទាំងពីរនឹងធ្វើឡើងនៅកីឡដ្ឋានខេត្តកំពង់ស្ពឺ នៅវេលាម៉ោង ៦:៣០នាទីល្ងាច ដោយមានការផ្សាយផ្ទាល់តាមរយៈហ្វេសប៊ុកផេក ‘កម្ពុជាថ្មី – Kampuchea Thmey Daily’ ផ្ទាល់តែម្ដង។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នេះ កីឡដ្ឋាននេះទើបតែសម្ភោធ និងដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការ កាលពីខែមុនផងដែរ។
មុនការប្រកួតមកដល់ លោក Manuel Retamero Fraile គ្រូបង្វឹកនៃក្លិបគីរីវង់សុខសែនជ័យ បានឱ្យ ‘កម្ពុជាថ្មី’ ដឹងថា៖ «ការរៀបចំក្រុម គឺដូចជាខ្ញុំធ្វើរាល់ដង ពិនិត្យមើលស្ថានភាពក្រុមរបស់ខ្ញុំជាមុនសិន កីឡាកររបស់ខ្ញុំ ហើយត្រូវធ្វើយ៉ាងណាជាមួយក្រុមគូប្រកួត…។ យើងតែងតែព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីឈ្នះការប្រកួត។»

ជុំវិញការប្រកួតនៅលើកីឡដ្ឋានថ្មី គ្រូបង្វឹកសញ្ជាតិអេស៉្បាញរូបនេះបានបន្តទៀតថា៖ «យើងរំភើបណាស់ដែលបានចូលរួមជាមួយរឿងនេះ ដើម្បីមើលពីរបៀបដែលក្លិប និងរចនាសម្ព័ន្ធនៅក្នុងក្លិបនីមួយៗកំពុងផ្លាស់ប្តូរ និងកែលម្អ។ និយាយទៅកាន់ណាហ្គា យើងសូមសម្ដែងការអបអរសាទរ សង្ឃឹមថានឹងឃើញរឿងនេះនៅក្នុងក្លិបជាច្រើនទៀត ហើយខ្ញុំសង្ឃឹមថាយើងអាចធ្វើការសម្របខ្លួនបានល្អសម្រាប់ថ្ងៃនេះ។»
គួររំលឹកថា គីរីវង់សុខសែនជ័យ បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់លេខ៨ នៃតារាងចំណាត់ថ្នាក់ខេមបូឌានព្រីមៀរលីគ រដូវកាល២០២២ ក្រោយប្រកួត ១៧ដង ឈ្នះ១ ស្មើ២ និងចាញ់១៤ មាន ៥ពិន្ទុ ដោយឡែកណាហ្គាវើលដ៍ ឈរនៅលេខ៥ ក្រោយប្រកួត ១៧ដងដូចគ្នា ឈ្នះ៥ ស្មើ៥ និងចាញ់៧ មាន ២០ពិន្ទុ។
និយាយពីប្រវត្តិជួបគ្នា ២លើកចុងក្រោយនៅរដូវកាលនេះ គីរីវង់សុខសែនជ័យ បានរងបរាជ័យទាំងពីរលើក ពោលគឺក្នុងលទ្ធផល ២-១ ដូចគ្នាទាំងពីរជើង៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៩ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


