Connect with us

កីឡា

កាយវប្បកម្មកម្ពុជា ដណ្តើមបានមេដាយប្រាក់ ២ និងសំរឹទ្ធ១ ពីព្រឹត្តិការណ៍អន្តរជាតិនៅហ្វីលីពីន

បានផុស

នៅ

កីឡាករកាយវប្បកម្មកម្ពុជាចំនួន ២ រូប ក្នុងចំណោម ៣ រូបដណ្តើមបានមេដាយប្រាក់២ និងសំរឹទ្ធ១ ពីព្រឹត្តិការណ៍កាយវប្បកម្មអន្តរជាតិ International Federation of Bodybuilding and Fines (IFBB) នៅថ្ងៃទី៩ តុលា ម្សិលមិញ នៅប្រទេសហ្វីលីពីន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករកាយវប្បកម្មកម្ពុជា ៣រូបរួមមាន សំបូរ សុភ័ណ្ឌ, វីរៈ នីរ៉ាយុទ្ធ, វី វុទ្ធី និងគ្រូបង្វឹក១រូបគឺលោក សំបូរ នន់។

កីឡាករដែលរកមេដាយជូនជាតិបានគឺ វី វុទ្ធី ទទួលបានមេដាយប្រាក់ ២ គ្រឿង នៅលើប្រភេទវិញ្ញាសា Men physique40+ និងវិញ្ញាសា Bodybuilding40+ ដែលនេះជាកំណត់ត្រាថ្មី។ ដោយឡែកកីឡាករម្នាក់ទៀតដែលទទួលមេដាយសំរឹទ្ធ១ ធ្វើបានដោយកីឡាករ វីរៈ នីរ៉ាយុទ្ធ លើប្រភេទវិញ្ញាសា Men Physique។

ដោយឡែកអ្វីដែលគួរឱ្យសោកស្ដាយម្ចាស់មេដាយមាសលំដាប់ពិភពលោកកីឡាករ សំបូរ សុភ័ណ្ឌ ពុំទទួលបានមេដាយនោះទេ ដោយទទួលបានចំណាត់ថ្នាក់លេខ៥ វិញ្ញាសា Classic Physique Open។

ការប្រកួតពានរង្វាន់ International Federation of Bodybuilding and Fines(IFBB) មានកីឡាករចូលរួមប្រមាណ ៤០០នាក់ មកពី ៧០ប្រទេស ហើយការប្រកួតចាប់ផ្តើមពីថ្ងៃទី០៧ រហូតថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ នាប្រទេសហ្វីលីពីន។

កីឡាកាយវប្បកម្មនេះ ក៏នឹងមាននៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ផងដែរ៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម