កីឡា
កាតា មានប្រវត្តិបាល់ទាត់បែបណាខ្លះ? មុនក្លាយជាម្ចាស់ផ្ទះ World Cup 2022
នៅសល់ប្រមាណជាជិត ១ ខែទៀត ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ ២០២២ (FIFA World Cup 2022) ដែលធ្វើឡើងនៅប្រទេសកាតា នឹងចាប់ផ្ដើម។

មុននឹងការប្រកួតមកដល់ សុំបង្ហាញពីប្រវត្តិសាស្ត្របាល់ទាត់របស់ម្ចាស់ផ្ទះ មានប្រវត្តិបែបណា ក៏ដូចជាឆ្លងកាត់ដំណាក់កាលអ្វីខ្លះ។
ចាប់តាំងពីការប្រកួតលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ ១៩៧០ រហូតដល់ការចូលរួមក្នុងការប្រកួតពានរង្វាន់ CONCACAF Gold Cup ឆ្នាំ ២០២១ នេះ ជារបៀបដែលបាល់ទាត់នៅប្រទេសកាតា និងក្រុមជម្រើសជាតិបានឈានដល់។ ក្រុមបាល់ទាត់បុរសរបស់ខ្លួន នឹងបង្ហាញខ្លួនជាលើកដំបូងក្នុង World Cup ក្នុងនាមជាម្ចាស់ផ្ទះ នៃការប្រកួត ដោយទទួលក្រុមអេក្វាឌ័រ នៅកីឡដ្ឋាន Al Bayt ដើម្បីប្រារព្ធពិធីបើកការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ ២០២២។

ក្រុមរហស្សនាម ‘Maroon’ បានស្ថិតនៅលើគន្លងផ្លូវដែលមានសម្ទុះបាល់ទាត់កើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ខណៈនេះ គឺជាតារាងពេលវេលាដែលបាល់ទាត់ប្រទេសកាតាធ្វើដំណើរ ៖
ឆ្នាំ ១៩៦០ – សមាគមបាល់ទាត់កាតា (QFA) ត្រូវបានបង្កើតឡើង។ ៣ ឆ្នាំក្រោយមក គេក្លាយជាសមាជិកផ្លូវការរបស់ FIFA។
ឆ្នាំ ១៩៧០ – ក្រុមជម្រើសជាតិ លេងការប្រកួតជាផ្លូវការលើកដំបូងរបស់ខ្លួនជាមួយនឹងបារ៉ែន ក្នុងការប្រកួត Gulf Cup និងបានចាញ់ ២-១។
ឆ្នាំ ១៩៧២ – QFA បើកដំណើរការលីគបាល់ទាត់កាតា។
ឆ្នាំ ១៩៧៤ – កាតា ឈ្នះការប្រកួតអន្តរជាតិលើកដំបូងរបស់ពួកគេ ដោយបានយកឈ្នះលើក្រុមអូម៉ង់ ៤-០ នៅក្នុងការប្រកួតទី ២ ប្រចាំពូល នៃ Gulf Cup។ កាតា បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ ក្នុងការប្រកួតដែលមាន ៦ ក្រុម។
ឆ្នាំ ១៩៧៥ – ក្រុម Maroon ចូលរួមក្នុងវគ្គជម្រុះ Asian Cup ប៉ុន្តែបរាជ័យក្នុងការប្រកួតជម្រុះ។
ឆ្នាំ ១៩៧៧ – កាតា បានផ្ដួលបារ៉ែន ក្នុងការប្រកួតជម្រុះ World Cup របស់ខ្លួនជាលើកដំបូង ប៉ុន្តែបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ និងបរាជ័យក្នុងការឆ្លងទៅវគ្គបន្ត។
ឆ្នាំ ១៩៨០ – បានស្ថិតក្រោមដឹកនាំដោយអតីតខ្សែបម្រើស្លាបរបស់ Barcelona និងប្រេស៊ីល Evaristo ប្រទេសកាតា បង្ហាញខ្លួនជាលើកដំបូងនៅជើងឯកទ្វីបអាស៊ី (Asia Cup)។
ឆ្នាំ ១៩៨៤ – ក្រុមនេះបានឈានដល់វគ្គផ្ដាច់ព្រ័ត្រ Gulf Cup ជាលើកដំបូង ប៉ុន្តែចាញ់អ៊ីរ៉ាក់ ៤-៣ ដោយការស៊ុតបាល់ប៉េណាល់ទី។
ឆ្នាំ ១៩៩២ – កាតា មានសិទ្ធិចូលរួមកីឡាអូឡាំពិករដូវក្តៅ ជាកន្លែងដែលពួកគេយកឈ្នះអេហ្ស៊ីប និងស្មើ កូឡុំប៊ី។ នៅឆ្នាំដដែលនេះ ក្រុមក៏បានឈ្នះពានរង្វាន់ Gulf Cup ជាលើកទី ១ ដែលមិនធ្លាប់មានរបស់ខ្លួន ដោយបានឈ្នះ ៤ ដង ចំណោម ៥ ប្រកួត ក្នុងពានរង្វាន់នេះ។
ឆ្នាំ ១៩៩៧ – កាតា បានឈានទៅដល់វគ្គជម្រុះចុងក្រោយសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ ១៩៩៨ ប៉ុន្តែខកខានក្នុងវគ្គជម្រុះ បន្ទាប់ពីចាញ់អារ៉ាប៊ីសាអូឌីត ក្នុងការប្រកួតចុងក្រោយ ខណៈពេលនោះ បើឈ្នះ នឹងធានាបានកន្លែងមួយ ទៅប្រកួតនៅប្រទេសបារាំង ឆ្នាំ ១៩៩៨។
ឆ្នាំ ២០០៤ – ឈ្នះពាន Gulf Cup ជាលើកទី ២ លើកនេះធ្វើជាម្ចាស់ផ្ទះ។
ឆ្នាំ ២០០៦ – The Maroon ឈ្នះមេដាយមាស Asian Games ជាលើកទី ១ របស់ពួកគេ ដោយយកឈ្នះអ៊ីរ៉ាក់ នៅវគ្គផ្ដាច់ព្រ័ត្រ។
ឆ្នាំ ២០១៤ – ជាឆ្នាំដែលបាល់ទាត់កាតា ធ្វើបានល្អបំផុត ខណៈដែលក្រុមចាញ់តែមួយប្រកួតពេញមួយឆ្នាំ និងឈ្នះពានសហព័ន្ធបាល់ទាត់អាស៊ីខាងលិច និងជើងឯក Gulf Cup។
ឆ្នាំ ២០១៩ – កាតា ឈ្នះពានរង្វាន់ Asian Cup ជាលើកដំបូង។ ក្នុងដំណើរឆ្ពោះទៅកាន់តំណែងជើងឯក កាតា បានយកឈ្នះកូរ៉េខាងត្បូង ក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ និងជើងឯក ៤ សម័យកាលជប៉ុននៅវគ្គផ្ដាច់ព្រ័ត្រ។ ពួកគេរបូតគ្រាប់បាល់តែ ១ គ្រាប់គត់ ក្នុងការប្រកួតទាំងមូល។ នៅឆ្នាំដដែលនោះ កាតា ត្រូវបានគេអញ្ជើញឲ្យទៅលេងនៅ Copa America ដែលបន្ទាប់ពីបានស្មើ ២-២ ដ៏គួរឲ្យចាប់អារម្មណ៍ជាមួយប៉ារ៉ាហ្គាយ តែបានចាញ់ ២ ប្រកួតបន្ទាប់ និងបញ្ចប់ក្នុងចំណាត់ថ្នាក់បាតតារាង។
ឆ្នាំ ២០២១ – ក្រុមត្រូវបានអញ្ជើញឲ្យលេង CONCACAF Gold Cup ជាកន្លែងដែលគេឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មុនពេលចាញ់ម្ចាស់ផ្ទះសហរដ្ឋអាមេរិក ១-០។
សូមបញ្ជាក់ថា ការប្រកួត World Cup 2022 នឹងចាប់ផ្ដើមនៅថ្ងៃទី ២០ ខែវិច្ឆិកា ជាមួយនឹងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី ១៨ ខែធ្នូ៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


