កីឡា
Messi នឹងសម្រេចពីអនាគតរបស់ខ្លួនជាមួយ PSG ក្រោយចប់ World Cup
តារាឆ្នើម Lionel Messi នឹងធ្វើការសម្រេចចិត្តលើអនាគតរបស់ខ្លួនបន្ទាប់ពីព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា បានបញ្ចប់។ នេះបើយោងតាម football-espana។
Messi នឹងនាំក្រុមអាហ្សង់ទីន នៅមជ្ឈិមបូព៌ា នៅខែក្រោយ ក្នុងការបង្ហាញខ្លួនចុងក្រោយរបស់គេសម្រាប់អាហ្សង់ទីន។ កីឡាករវ័យ ៣៥ឆ្នាំ បានចាប់ផ្ដើមយ៉ាងល្អក្នុងរដូវកាល ២០២២-២៣ ជាមួយ Paris Saint-Germain ដោយស៊ុតបាន១១ គ្រាប់ និងបញ្ជូនបាល់ (assist) ១៣ដង នៅក្របខណ្ឌ Ligue 1 និង Champions League ។
កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ Messi នឹងផុតសុពលភាពនៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែក្រុម PSG មានជម្រើសក្នុងការបន្តកុងត្រាឱ្យ Messi ដែលមានសុពលភាព១២ខែបន្ថែមទៀត។
យ៉ាងណាមិញមានការបង្ហើបពីប្រធានក្លិប Barcelona លោក Joan Laporta លើការវិលត្រឡប់ទៅកាន់ក្រុមអ្នកមានបុណ្យក្នុងខែមករារបស់ Messi ប៉ុន្តែសេចក្ដីរាយការណ៍មួយបានអះអាងថា កីឡាករអាហ្សង់ទីនរូបនេះ នឹងមិនទាន់ចាកចេញពី PSG ក្នុងខែមករាខាងមុខនេះទេ ទោះបីជាគេសម្រេចចិត្តមិនបន្តកុងត្រាជាមួយក្លិបបារាំងនេះក៏ដោយ។
អាហ្សង់ទីន ស្ថិតនៅពូលជាមួយ អារ៉ាប៊ីសាអ៊ូឌីត ម៉ិកស៊ិក និង ប៉ូឡូញ សម្រាប់វគ្គសន្សំពិន្ទុ នៃព្រឹត្តិការណ៍ FIFA World Cup 2022 ដែលនឹងចាប់ផ្ដើមក្នុងរយៈពេលជិត ៣សប្ដាហ៍ទៀតតែប៉ុណ្ណោះ៕
ប្រភព៖ football-espana.net
អត្ថបទ៖ មន្នីរ័ត្ន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


