កីឡា
Gerard Pique ថា ’ខ្ញុំនឹងត្រលប់មកវិញ’ ក្រោយប្រកាសចូលនិវត្តន៍ក្នុងវ័យ ៣៥ ឆ្នាំ
ខ្សែការពារ Gerard Pique របស់ក្លិប Barcelona បានប្រកាសថា នឹងចូលនិវត្តន៍ ហើយថា ការប្រកួតនៅថ្ងៃសៅរ៍នេះជាមួយ Almería នៅកីឡដ្ឋាន Camp Nou នឹងក្លាយជាការប្រកួតចុងក្រោយរបស់គេ។

កីឡាករសញ្ជាតិអេស្ប៉ាញ វ័យ ៣៥ ឆ្នាំ ដែលបានឈ្នះ World Cup 2010 និង Champions League ៣ ដង ជាមួយ Barcelona បានបង្ហោះសារនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួនដោយបន្ថែមថា “វាជាពេលវេលាដើម្បីបញ្ចប់ដំណាក់កាល នៃជីវិតរបស់ខ្ញុំនេះ។ ខ្ញុំតែងតែនិយាយថា បន្ទាប់ពី Barcelona នឹងមិនមានក្លិបផ្សេងទៀតនោះទេ ហើយនេះហើយគឺជាហេតុផល»។
Pique បានលេង ៦១៥ ប្រកួត ឲ្យ Barcelona ដោយស៊ុតបញ្ចូលទីបាន ៥២ គ្រាប់។ បន្ថែមពីលើការឈ្នះពាន European Cup ៣ ដង គេបានជួយ Barcelona ឈ្នះជើងឯកលីគកំពូលអេស្ប៉ាញចំនួន ៨ ដង និងពានរង្វាន់ Copa del Rey ចំនួន ៧ ដង ផងដែរ។
Pique បានបន្តទៀតថា “ខ្ញុំនឹងក្លាយជាអ្នកគាំទ្រធម្មតាម្នាក់។ ខ្ញុំនឹងគាំទ្រក្រុម ខ្ញុំនឹងប្រគល់សេចក្តីស្រឡាញ់របស់ខ្ញុំចំពោះ Barça ដល់កូនៗរបស់ខ្ញុំ ដូចគ្រួសាររបស់ខ្ញុំបានធ្វើជាមួយខ្ញុំ។ ហើយអ្នកដឹងពីខ្ញុំ មិនយូរមិនឆាប់ ខ្ញុំនឹងត្រលប់មកវិញ”។

វាត្រូវបានគេគិតថា គេអាចនឹងចាប់ផ្ដើមការដេញថ្លៃដើម្បីក្លាយជាប្រធានក្លិប Barcelona នាពេលអនាគត បន្ទាប់ពីបានដើរតួយ៉ាងសកម្មក្នុងការជួយផ្នែកហិរញ្ញវត្ថុរបស់ក្លិបកាលពីឆ្នាំមុន រួមទាំងការកាត់ប្រាក់ខែដោយស្ម័គ្រចិត្តផងដែរ។
Pique ដែលបានជួយអេស្បាញឈ្នះជើងឯកទ្វីបអឺរ៉ុប ឆ្នាំ ២០១២ មុនពេលចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ក្នុងឆ្នាំ ២០១៨ បានបាត់បង់តំណែងរបស់ខ្លួនក្នុងជម្រើស ១១ នាក់ដំបូង នៅរដូវកាលនេះ បន្ទាប់ពី Barcelona បាននាំយកកីឡាករថ្មី រួមទាំង Jules Koundé និង Marcos Alonso។
Pique បានរីកដុះដាលពីយុវជនថ្នាលរបស់ក្លិប Barcelona ដោយលេងជាមួយ Lionel Messi កាលនៅក្មេង មុនពេលចាកចេញទៅ Manchester United។ គេបានត្រលប់ទៅ Barcelona វិញក្នុងឆ្នាំ ២០០៨ ក្រោមការដឹកនាំរបស់លោក Pep Guardiola ហើយបានវិវឌ្ឍខ្លួនភ្លាមៗក្នុងនាមជាខ្សែការពារដ៏ជំនាញម្នាក់៕
ប្រភព ៖ theguardian.com
អត្ថបទ ៖ មន្នីរ័ត្ន
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


