Connect with us

កីឡា

តើ កាតា រួចរាល់ក្នុងការធ្វើជាម្ចាស់ផ្ទះ FIFA World Cup ហើយឬនៅ?

បានផុស

នៅ

អ្នកគាំទ្រ​ជាង ១ លាន​នាក់ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ទៅ​ទស្សនា​ប្រទេស នៃ​រដ្ឋ​ឈូង​សមុទ្រ ក្នុង​អំឡុង​ពេល​ការ​ប្រកួត​ពេញ​មួយ​ខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកគាំទ្រ និង​ក្រុមបាល់ទាត់ បាន​ចាប់ផ្ដើម​មកដល់​ប្រទេស​កាតា ខណៈ​ប្រទេស​នៅ​មជ្ឈិមបូព៌ា​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក (FIFA World Cup) ឆ្នាំ ២០២២ លើកដំបូង ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃអាទិត្យ។

ប្រទេស​កាតា ជា​ប្រទេស​មាន​ប្រជាជន​តិច​ជាង ៣ លាន​នាក់ បាន​ទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​ដែល​មាន ៣២ ក្រុម​មកពី​ជុំវិញ កាលពី​ឆ្នាំ ២០១០។ ចាប់​តាំងពី​ពេលនោះ​មក ប្រទេស​នេះ បាន​ឆ្លងកាត់​ការ​ផ្លាស់ប្ដូរ​ជាច្រើន ដើម្បី​រៀបចំ​សម្រាប់​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​ពិភពលោក។

ដូច្នេះ តើ​ប្រទេស​កាតា​បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការ​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​បាល់ទាត់​ពិភព​លោក​ហើយ​ឬ​នៅ?

-កីឡដ្ឋាន ៖

ការ​ប្រកួត នឹង​ត្រូវ​លេង​នៅ​លើ​កីឡដ្ឋាន​ចំនួន ៨។ កាតា ដែល​ជា​ប្រទេស​ដំបូង​គេ​នៅ​មជ្ឈិមបូព៌ា ធ្វើ​ម្ចាស់ផ្ទះ​ការ​ប្រកួត​នោះ បាន​ជួល​មនុស្ស​ដោយ​ផ្ទាល់​ជាង ២៦,០០០ នាក់ ដើម្បី​រៀបចំ​កីឡដ្ឋាន​សម្រាប់​ការ​ប្រកួត​ខែ​វិច្ឆិកា និង​ធ្នូ។

ពហុ​កីឡដ្ឋាន​ទំនើប​ថ្មី​ចំនួន ៨ ដែល​មាន​បច្ចេកវិជ្ជា​ខ្យល់​ត្រជាក់ ត្រូវ​បាន​សាងសង់​តាំងពី​ដំបូង​សម្រាប់​ព្រឹត្តិការណ៍​នេះ។

-កន្លែង​ស្នាក់នៅ ៖

មាន​ការ​ព្រួយបារម្ភ​ថា ប្រទេស​នេះ ប្រហែល​ជា​មិន​មាន​កន្លែង​ស្នាក់នៅ​គ្រប់គ្រាន់​សម្រាប់​ការ​រំពឹង​ទុក នៃ​លំហូរ​អ្នកគាំទ្រ​បាល់ទាត់​ក្នុងអំឡុងពេល​ការប្រកួត។ ប៉ុន្តែ​ក្នុង​រយៈពេល ១២ ឆ្នាំ កន្លង​មក​នេះ អ្នក​រៀបចំ​បាន​សាងសង់​សណ្ឋាគារ អា​ផាត​មិន វីឡា និង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​រៀបចំ​សម្រាប់​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ។

អ្នក​រៀបចំ​ក៏បាន​អនុញ្ញាត​ឲ្យ​ប្រជាជន យក​ផ្ទះ និង​បន្ទប់​សម្រាប់​ជួល​ក្នុង​គោលបំណង​បន្ធូរបន្ថយ​កង្វល់​កន្លែង​ស្នាក់នៅ។ អ្នកគាំទ្រ​ក៏​នឹង​អាច​ស្នាក់​នៅ​លើ​កប៉ាល់​ទេសចរណ៍ និង​នៅ​កន្លែង​នានា​ក្នុង​វាលខ្សាច់​ផង​ដែរ។ យ៉ាងហោចណាស់​មាន​សណ្ឋាគារ​អណ្ដែត​ទឹក​ចំនួន ៣ បាន​ចូល​ចត​នៅ Doha ដែល​មាន​សមត្ថភាព​គ្រែ​ប្រហែល ១០,០០០។

អាជ្ញាធរ​ក៏បាន​និយាយ​ថា អ្នកគាំទ្រ​មួយ​ចំនួន​នឹង​អាច​ស្នាក់នៅ​ក្នុង​តង់​ទំនើប​ចំនួន ១,០០០ តង់ ត្រូវ​បាន​សាងសង់​នៅ​លើ​កោះ ដែល​បង្កើត​ឡើង​ដោយ​មនុស្ស​នៅ​ភាគ​ខាងជើង នៃ​ទីក្រុង​ដូហា។

-ការ​ដឹក​ជញ្ជូន ៖

ក្នុង​ការ​ឈាន​ទៅ​កាន់​ការ​ប្រកួត​នេះ ប្រទេស​កាតា បាន​វិនិយោគ​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បណ្ដាញ​ដឹកជញ្ជូន​របស់​ខ្លួន។ ម្ចាស់ផ្ទះ​បាន​សាងសង់​ប្រព័ន្ធ​រថភ្លើង​ក្រោម​ដី ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ក្នុង​ឆ្នាំ ២០១៩ សាងសង់​ផ្លូវ​ហាយ​វេ​ធំៗ និង​បាន​សម្ពោធ​ប្រព័ន្ធ​រថភ្លើង​មុន​ការ​ប្រកួត​ផង​ដែរ។

ការ​ប្រកួត​ឆ្នាំ ២០២២ នឹង​ក្លាយ​ជា​ការ​ប្រកួត​បាល់ទាត់​ពិភពលោក ដែល​មាន​ទំហំ​ដី​តូច​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​កីឡដ្ឋាន​ទាំង ៨ ស្ថិត​ក្នុង​រង្វង់ ៥៥ គីឡូម៉ែត្រ នៃ​ទីក្រុង​ដូហា។ អ្នកគាំទ្រ​នឹង​អាច​ចូលរួម​ទស្សនា​ការ​ប្រកួត​ច្រើនជាង​មួយ ក្នុង​មួយថ្ងៃ ប្រសិនបើ​ពួកគេ​ចង់។

កីឡដ្ឋាន ៥ ក្នុងចំណោម​កីឡដ្ឋាន​ចំនួន ៨ ត្រូវ​បាន​ត​ភ្ជាប់​ដោយ​ផ្ទាល់​ទៅ​ផ្លូវ​រថភ្លើង​ក្រោម​ដី ដោយ​ផ្នែក​ដែល​នៅសល់ ត្រូវ​បាន​ត​ភ្ជាប់​ដោយ​ការ​រួមបញ្ចូល​គ្នា នៃ​សេវា​រថភ្លើង​ក្រោម​ដី និង​រថយន្តក្រុង។

ឡានក្រុង​ចំនួន ៤,០០០ គ្រឿង រួម​ទាំង​រថយន្ត​អគ្គិសនី​ចំនួន ៧០០ គ្រឿង នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ដឹកជញ្ជូន​អ្នកដំណើរ​រវាង​មជ្ឈមណ្ឌល​ដឹកជញ្ជូន និង​ពហុ​កីឡដ្ឋាន។ យោង​តាម​អ្នក​រៀបចំ អ្នក​ដំណើរ​ប្រហែល ៥០,០០០ នាក់ ក្នុង​មួយថ្ងៃ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ប្រើប្រាស់​ឡានក្រុង ក្នុង​អំឡុង​ពេល​ការ​ប្រកួត​បាល់ទាត់​ពិភពលោក។

-សន្តិសុខ ៖

ប្រទេស​កាតា កំពុង​ដាក់​ពង្រាយ​បុគ្គលិក​សន្តិសុខ​រាប់​ម៉ឺន​នាក់ សម្រាប់​ការ​ប្រកួត​បាល់ទាត់​ពិភព​លោក។ វា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​សន្តិសុខ​ជាមួយ​ប្រទេស​មួយ​ចំនួន​។

ប្រទេស​ទួរគី បាន​ផ្តល់​មន្ត្រី​ប៉ូលិស ហើយ​ប៉ា​គី​ស្ថាន បាន​បញ្ជូន​ទាហាន ដែល​នឹង​ប្រតិបត្តិការ​ក្រោម​ការ​បញ្ជា​របស់​កាតា។ ប្រទេស​ជាច្រើន​ដែល​ចូលរួម​ក៏​កំពុង​បញ្ជូន​គណៈប្រតិភូ​ប៉ូលិស​ផង​ដែរ។

កាលពី​ខែ​មុន កងកម្លាំង​សន្តិសុខ​កាតា រួម​ជាមួយ​នឹង​ដៃគូ បាន​ធ្វើ​សម​យុទ្ធ​សន្តិសុខ​រយៈពេល​ប្រាំ​ថ្ងៃ នៅ​ទូទាំង​ប្រទេស។ The Peninsula daily បាន​រាយការណ៍​ថា សម​យុទ្ធ​នេះ មាន​គោលបំណង​សាកល្បង​ការ​ត្រៀម​ខ្លួន និង​ការ​ឆ្លើយតប នៃ​សេវា​សង្គ្រោះ​បន្ទាន់។

យោង​តាម​គណៈកម្មាធិការ​សន្តិសុខ នៃ​ការ​ប្រកួត សម​យុទ្ធ​នេះ មាន​ឈ្មោះថា Watan (ដែល​បក​ប្រែ​ជា​ជាតិ​ជា​ភាសា​អារ៉ាប់) មាន​ការ​ចូលរួម​ពី​បុគ្គលិក​សន្តិសុខ​រដ្ឋាភិបាល ចំនួន ៣២,០០០ នាក់ និង ១៧,០០០ នាក់ មកពី​ផ្នែក​សន្តិសុខ​ឯកជន៕

ប្រភព ៖ aljazeera.com

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

​​បក្ស​កុម្មុយនីស្តវៀតណាម​បោសសម្អាតផ្ទៃក្នុង​ដោយ​​​បណ្តេញ​សមាជិក​បក្ស​ជាន់ខ្ពស់ច្រើនរូប​ រួម​មាន​​​អតីត​ប្រធានាធិបតី២រូប និង​ប្រធានសភា​ផង​

ព័ត៌មានជាតិ៩ នាទីutes មុន

អ្នកនាំពាក្យអប់រំ ក្រើនរំលឹកបេក្ខជនប្រឡងបាក់ឌុប ខិតខំមើលមេរៀន និងថែរក្សាសុខភាពឱ្យបានល្អ

សេដ្ឋកិច្ច១៩ នាទីutes មុន

ហាងឆេងមាសហក់ឡើងជាង ៤ ពាន់ដុល្លារ មួយតម្លឹង

ព័ត៌មានជាតិ២២ នាទីutes មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

កីឡា២៤ នាទីutes មុន

ការ​បរាជ័យធ្ងន់ធ្ងរ​​នឹកស្មាន​មិន​ដល់​នៅ​ SEA V League សហព័ន្ធ​បាល់ទះមាន​យុទ្ធសាស្ត្រ​ប្រែប្រួលថ្មី​យ៉ាងណា​ទម្រាំ​ដល់​ស៊ីហ្គេម

ព័ត៌មានជាតិ១៥ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ទាហានថៃជាន់មីន
អត្ថាធិប្បាយ២១ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម