កីឡា
Manchester United ប្តឹង Ronaldo និងហាមមិនឲ្យមានកិច្ចសម្ភាសន៍
Manchester United បានតែងតាំងមេធាវីដើម្បីប្តឹង Cristiano Ronaldo ពីបទរំលោភកិច្ចសន្យា បន្ទាប់ពីមានការអះអាងដោយខ្សែប្រយុទ្ធក្នុងបទសម្ភាសន៍ថ្មីៗនេះ ដោយក្លិបកំពុងស្វែងរកដំណោះស្រាយយ៉ាងឆាប់រហ័សចំពោះបញ្ហានេះ។

វាមានន័យថា Ronaldo ស្ទើរតែនឹងមិនលេងឲ្យ Man Utd ទៀតឡើយ ហើយវាត្រូវបានគេយល់ថា កីឡាករវ័យ ៣៧ ឆ្នាំរូបនេះ ត្រូវបានណែនាំមិនឲ្យត្រឡប់ទៅមូលដ្ឋានហ្វឹកហាត់ Carrington របស់ក្លិបវិញ បន្ទាប់ពីចូលរួមជាមួយជម្រើសជាតិព័រទុយហ្គាល់ ក្នុងការប្រកួត World Cup នៅប្រទេសកាតា។

នៅពេលនិយាយទៅកាន់ លោក Piers Morgan នៅលើ Talk TV កីឡាករ Ronaldo បានធ្វើការចោទប្រកាន់ជាបន្តបន្ទាប់អំពីក្លិប Man United។ ទាំងនេះរួមបញ្ចូលថា គេត្រូវបានក្លិបព្យាយាមបណ្តេញចេញ ដែលនាយកប្រតិបត្តិជាន់ខ្ពស់ខ្វះការយល់ចិត្តបន្ទាប់ពីកូនប្រុសដែលទើបនឹងកើតរបស់គេបានស្លាប់នៅក្នុងខែមេសា ដែលថាម្ចាស់គ្រួសារ Glazer មិនខ្វល់ពីក្លិប ហើយថា អ្នកគ្រប់គ្រង Erik ten Hag មិនគោរពខ្លួន។

កាលពីថ្ងៃសុក្រ ក្លិបបានចេញសេចក្ដីថ្លែងការណ៍ម្ដង ដោយបាននិយាយថា “Manchester United នៅព្រឹកនេះបានផ្ដួចផ្ដើមជំហានដ៏សមរម្យក្នុងការឆ្លើយតបទៅនឹងបទសម្ភាសន៍ថ្មីៗរបស់ Cristiano Ronaldo។ យើងនឹងមិនធ្វើការអត្ថាធិប្បាយបន្ថែមទៀតទេ រហូតទាល់តែដំណើរការនេះឈានដល់ការសន្និដ្ឋាន»។
កិច្ចសន្យារបស់ Ronaldo មានតម្លៃប្រហែល ៥០០០,០០០ ផោន ក្នុងមួយសប្ដាហ៍ ហើយផុតកំណត់នៅខែកក្កដា។ គេបានមកដល់ទីក្រុង Doha នៅថ្ងៃសុក្រ វេលាម៉ោង ១១ យប់ ម៉ោងក្នុងស្រុកជាមួយក្រុមព័រទុយហ្គាល់ មុនពេលការហ្វឹកហាត់លើកដំបូងរបស់ក្រុមនៅរសៀលថ្ងៃសៅរ៍។
Ronaldo ស្ថិតក្នុងរដូវកាលទី ២ របស់ខ្លួន ជាមួយ Man Utd បន្ទាប់ពីទទួលបានជោគជ័យយ៉ាងត្រចះត្រចង់រយៈពេល ៦ ឆ្នាំ ដែលបានបញ្ចប់ក្នុងឆ្នាំ ២០០៩ ដោយបានឈ្នះ Premier League ៣ ដង, FA Cup ២ ដង, League Cups ២ ដង, Champions League និង Ballon d’Or។ ការរួមចំណែកផ្ទាល់ខ្លួនរបស់គេបានធ្វើឲ្យក្លាយជាវីរបុរសសម្រាប់អ្នកគាំទ្ររបស់ United និងបានចាត់ថ្នាក់ Ronaldo ក្នុងចំណោមកីឡាករដ៏អស្ចារ្យបំផុតរបស់ក្លិប៕
ប្រភព ៖ theguardian.com
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


