កីឡា
ជម្រើសជាតិអ៊ីរ៉ង់ ជួបរឿងចម្រូងចម្រាស មុនប៉ះអង់គ្លេស
នៅយប់ថ្ងៃចន្ទទី២១ខែវិច្ឆិកានេះ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ នឹងត្រូវបង្ហាញខ្លួនជាលើកទី៦ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក ដោយពួកគេត្រូវជួបក្រុមតោកំណាចអង់គ្លេស ក្នុងការប្រកួតបើកឆាកពូល B។

រឿងចម្រូងចម្រាសមួយបានកើតឡើងកាលពីថ្ងៃអាទិត្យទី២០ខែវិច្ឆិកា នៅពេលខ្សែការពារ Ehsan Hajsafi បានក្លាយជាកីឡាករដំបូងគេក្នុងក្រុមជម្រើសជាតិ ដែលហ៊ាននិយាយប្រឆាំងនឹងបាតុកម្មដែលកំពុងបន្តនៅក្នុងប្រទេសខ្លួន ដោយលើកឡើងថា “យើងត្រូវទទួលយកថា លក្ខខណ្ឌនៅក្នុងប្រទេសរបស់យើងគឺមិនត្រឹមត្រូវ ហើយប្រជាជនរបស់យើងមិនសប្បាយចិត្តទេ”។

កាលពីខែតុលា បុគ្គលិកកីឡាមួយចំនួនរបស់អ៊ីរ៉ង់ ក៏បានចាត់វិធានការផ្លូវច្បាប់ផងដែរ ដើម្បីស្វែងរកការហាមឃាត់សហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ង់ពីការប្រកួត ដោយលើកឡើងពីការរើសអើងប្រឆាំងនឹងស្ត្រី ដែលព្យាយាមចូលរួមក្នុងការប្រកួតនៅក្នុងប្រទេស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ អង់គ្លេស នឹងលត់ជង្គង់មុនការប្រកួតបើកឆាក World Cup ទល់នឹងអ៊ីរ៉ង់ យប់នេះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


