កីឡា
កម្ពុជាធ្វើម្ចាស់ផ្ទះជើងឯកចំបាប់អាស៊ានខែធ្នូនេះ ត្រៀមស៊ីហ្គេម២០២៣
សហព័ន្ធកីឡាចំបាប់កម្ពុជាបានទទួលរៀបចំការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ (Pre-Sea Games) ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

តាមការគ្រោងទុក ការរៀបចំការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ២០២២ នឹងមានរយៈពេល៤ថ្ងៃ ចាប់ពីពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែធ្នូខាងមុខ នៅរាជធានីភ្នំពេញ។ ការប្រកួតនេះដើម្បីសាកល្បងសមត្ថភាពរបស់មន្ដ្រីបច្ចេកទេសរៀបចំការប្រកួតដែលកម្ពុជាជាម្ចាស់ផ្ទះ ក៏ដូចជាផ្តល់ឱកាសឲ្យកីឡាករ កីឡាការិនី ត្រៀមខ្លួនឲ្យបានល្អបន្ថែមទៀតដើម្បីឆ្ពោះទៅកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជារង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ។
ការប្រកួតចំបាប់ជើងឯកអាស៊ាននេះនឹងចូលរួមពីបណ្តាប្រទេសអាស៊ានទាំងអស់ដែលមានកីឡាចំបាប់ ពីព្រោះប្រទេសទាំងនោះត្រូវចូលរួមប្រកួតកីឡាចំបាប់ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាដែរ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


