Connect with us

កីឡា

ការប្រកួត​កីឡា​ទោចក្រយាន​ជើងឯក​ថ្នាក់ជាតិ គ្រោង​រៀបចំ​ឡើងវិញ នា​ថ្ងៃទី​២៣ មករា​នៅ​ខេត្តសៀមរាប

បានផុស

នៅ

ភ្នំពេញ ​៖ ការប្រកួត​កីឡា​ទោចក្រយាន ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២០​គ្រោង​នឹង​រៀបចំ​ឡើងវិញ នា​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១ នៅ​ខេត្តសៀមរាប បន្ទាប់ពី​លើក​ពេល​កាលពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន បញ្ជាក់​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២១​ម្សិលមិញ​នេះ​ថា ក្រោម​គម្រោង​ជំនួយ​ឧបត្ថម្ភ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ការប្រកួត​កីឡា​ទោចក្រយាន​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២០ ត្រូវ​បាន​ធ្វើឡើង​តាម​គម្រោង​ផែនការ ដើម្បី​បន្តដំណើរ​ការអភិវឌ្ឍន៍​គុណភាព​បច្ចេកទេស និង​សម្រិតសម្រាំង​កីឡាករ កីឡាការិនី​ប្រកបដោយ​គុណភាព ដើម្បី​ត្រៀម​ចូលរួម​ប្រកួតប្រជែង​នៅក្នុង​ស៊ី​ហ្គេម លើក​ទី​៣១ នា​ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម ក៏ដូចជា​សម្រួច​គោលដៅ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​លើ​ដំបូង។

ចំពោះ​ប្រភេទ​វិញ្ញាសា ដែល​ត្រូវដាក់​ឪ្យ​ប្រកួត​មានដូចជា ១. កង់​គួ​ក​បុរស​ថ្នាល (Man Junior Road Bike) ២. កង់​គួ​ក​បុរស​ឈុត​ធំ​(Man Elte Road Bike) ៣. កង់​គួ​ក​បុរស​(Man Master Road Bike) ៤. កង់​ភ្នំ​បុរស​ថ្នាល​(Man Junior Mountain Bike) ៥. កង់​ភ្នំ​បុរស​ឈុត​ធំ​(Man Elite Mountain Bike) ៦. កង់​ភ្នំ​នារី​(Women Mountain Bike) ៧. កង់​ភ្នំ​បុរស​(Man Master Mountain Bike) ។

សូម​បញ្ជាក់​ថា ការប្រកួត​កីឡា​ទោចក្រយាន ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២០​ឡើងវិញ​នេះ គឺ​បន្ទាប់ពី​ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការបើក​ដំណើរការ​ឡើងវិញ នូវ​អាជីវកម្ម​ក្លឹប​ហាត់ប្រាណ និង​លេង​កីឡា​ដើម្បី​សុខភាព ការប្រកួត​លី​គ និង​ការប្រមូលផ្ដុំ​របស់​ក្រុម​ជម្រើសជាតិ​ជា​ជំហានៗ ក្រោយ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ត្រូវបាន​បញ្ចប់ ដោយ​ត្រូវគោរព​តាម​វិធាន​សុ​វត្តិភាព​សុខភាព​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់៕

ដោយ ៖ វិ​សិទ្ធ

សូមចុចអាន ៖ចុះព្រមានសិប្បកម្ម​ផលិត​ទឹកកក នៅ​ឬ​ស្សី​កែវ ក្រោយធ្លាយ​ឧស្ម័ន​ពុល បង្ក​ផល​ប៉ះ​ពាល់​ដល់​ពលរដ្ឋ

សូមចុចអាន ៖ អាជ្ញាធរ ចេញលិខិតកោះហៅគ្រូហុងស៊ុយ ​ដែលផ្សព្វផ្សាយស្ទីកឃ័រ (កាត់ឆុង)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម