Connect with us

កីឡា

ការបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រម ជោគជ័យមុនប្រកួតជើងឯកគុនខ្មែរអាស៊ាន ចុងសប្ដាហ៍នេះ

បានផុស

នៅ

វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី​អាជ្ញាកណ្ដាល​-​ចៅក្រម​កម្រិត​អន្តរជាតិ បាន​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​ទី ៧ ខែ​ធ្នូ​នេះ នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ត្រៀម​ដឹកនាំ​ការ​ប្រកួត និង​កាត់​សេចក្តី​ក្នុង​ការ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​អាស៊ាន ពី​ថ្ងៃ​ទី ៩-១១ ខែ​ធ្នូ ឆ្នាំ ២០២២ ក្នុង​ឱកាស​បុណ្យ​សមុទ្រ លើក​ទី ៩ នា​ខេត្ត​ព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មាម ស៊ីសារ៉ា ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ និង​ជា​អ្នក​ចាត់ការ​ទូទៅ ព្រឹត្តិការណ៍​ជើងឯក​គុន​ខ្មែរ​អាស៊ាន បាន​បញ្ជាក់​ថា វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​ចៅក្រម កម្រិត​អន្តរជាតិ​នេះ រៀបចំ​ធ្វើឡើង​ក្រោម​ការ​ចែករំលែក​បទ​ពិសោធ​ពី​គ្រូឧទ្ទេស មកពី​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​អាស៊ី ពី​ថ្ងៃ​ទី ៤-៧ ខែ​ធ្នូ ឆ្នាំ ២០២២ នៅ​ខេត្ត​ព្រះសីហនុ។ សិក្ខាកាម ជា​អាជ្ញាកណ្ដាល​-​ចៅក្រម​ខ្មែរ មាន​ចំនួន ៣០ នាក់ និង​មន្ត្រី​អន្តរជាតិ ២៥ នាក់ ដោយ​វគ្គ​នេះ នឹង​បញ្ចប់​នា​ល្ងាច​ថ្ងៃ​ទី ៧ ខែ​ធ្នូ​នេះ ក្រោម​ការ​អញ្ជើញ​ចូលរួម​ពី​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី ៣២ ឆ្នាំ ២០២៣ (CAMSOC)។

លោក​បាន​ចាត់ទុកថា នេះ​ជា​វគ្គ​ដ៏​សំខាន់ ដើម្បី​ត្រៀម​ដឹកនាំ​ការ​ប្រកួត ការ​កាត់​សេចក្តី នៅ​ក្នុង​ការ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ ជើងឯក​អាស៊ាន ពី​ថ្ងៃ​ទី ៩-១១ ខែ​ធ្នូ ឆ្នាំ ២០២២ នៅ​ខេត្ត​ព្រះសីហនុ ក្នុង​ពិធីបុណ្យ​សមុទ្រ។

ទីប្រឹក្សា​ជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) រូប​នេះ បាន​គូស​បញ្ជាក់​បន្ថែម​ថា ក្នុង​នាម​ជា​ម្ចាស់ផ្ទះ កម្ពុជា បាន​ត្រៀម​រៀបចំ​កីឡាករ កីឡា​ការិនី សរុប ១៧ នាក់ ដោយ​មាន​វិញ្ញាសា​ប្រកួត ផ្នែក​បុរស ៧ នារី ៤ និង​វិញ្ញាសា​គុនគ្រូ ២ វិញ្ញាសា។ ចំពោះ​កីឡាករ កីឡា​ការិនី មកពី​ក្រៅ​ប្រទេស រួមមាន ៖ កីឡាករ​មីយ៉ាន់ម៉ា ៤ នាក់ វៀតណាម ៧ នាក់ ម៉ាឡេស៊ី ៣ នាក់ ហ្វីលីពីន ២ នាក់ និង​ឥណ្ឌូណេស៊ី ៧ នាក់។ ផ្នែក​កីឡា​ការិនី មកពី​មីយ៉ាន់ម៉ា ២ នាក់ វៀតណាម ៤ នាក់ ម៉ាឡេស៊ី ម្នាក់។

បើ​តាម​ប្រសាសន៍​របស់​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ CAMSOC បាន​ឲ្យ​ដឹង​ថា ការ​រៀបចំ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ជើងឯក​អាស៊ាន ក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​សារសំខាន់​មួយ ក្នុង​ការ​ត្រៀម​ឆ្ពោះ​ទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ កីឡា​ស៊ីហ្គេម លើក​ទី ៣២ ឆ្នាំ ២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​កម្ពុជា។ ការ​ចូលរួម​របស់​បណ្ដា​ប្រទេស​ទាំងអស់​នេះ គឺជា​ជោគជ័យ​ក្នុង​ការ​រៀបចំ​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​មួយ​នេះ ដើម្បី​សម្រួច​គោលដៅ​ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ ២០២៣។ «ការ​រៀបចំ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ ជើងឯក​អាស៊ីអាគ្នេយ៍ នៅ​ក្នុង​បុណ្យ​សមុទ្រ​នេះ គឺជា​បុរេ​ព្រឹត្តិការណ៍ (Pre-Sea Games) សម្រាប់​ឆ្ពោះ​ទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ ហើយ​យើង​ក៏​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​មន្ត្រី​អាជ្ញាកណ្ដាល ចៅក្រម មុន​ពេល​ការ​ប្រកួត​ផ្លូវការ ក្នុង​ការ​សម្រួច​គោលដៅ ទាំង​កីឡាករ កីឡា​ការិនី និង​អាជ្ញាកណ្ដាល-ចៅក្រម ឆ្ពោះ​ទៅ​ស៊ីហ្គេម ២០២៣ ដូចគ្នា​ផង​ដែរ៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម