កីឡា
Ronaldo ប្រេស៊ីល នឹកឃើញដល់ខ្លួនឯងពេលមើល Mbappe លេងនៅ World Cup 2022
វីរបុរសប្រេស៊ីល Ronaldo និយាយថា Kylian Mbappe បានធ្វើឲ្យលោករំលឹកនឹកឃើញដល់ខ្លួនឯង ហើយគិតថាខ្សែប្រយុទ្ធបារាំងរូបនេះ នឹងបញ្ចប់ជាកីឡាករល្អបំផុតនៅ World Cup 2022។

Mbappe បច្ចុប្បន្ន គឺជាអ្នកស៊ុតបញ្ចូលទីនាំមុខគេក្នុងពានរង្វាន់នេះ ដោយរកបាន ៥ គ្រាប់ ក្នុងការបង្ហាញខ្លួន ៥ ប្រកួត។ គេមានឱកាសឈ្នះ World Cup ជាលើកទី ២ ខណៈដែលបារាំង ត្រូវជួបជាមួយម៉ារ៉ុក ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃពុធស្អែក បន្ទាប់ពីបានយកឈ្នះលើក្រុមតោកំណាច អង់គ្លេស។

Ronaldo ដែលធ្លាប់ឈ្នះ World Cup ២ ដង ជាមួយប្រេស៊ីល គិតថា បារាំង ជាក្រុមដែលអាចយកឈ្នះបាន ហើយ Mbappe គឺជាកីឡាករឆ្នើមក្នុងការប្រកួត។ លោកបាននិយាយថា «ខ្ញុំអាចនិយាយបានថា គាត់លឿនប៉ុណ្ណា គាត់ល្អ ហើយគាត់បានរំឭកខ្ញុំពីពេលខ្ញុំនៅលេង»។

«គាត់ចេះប្រើសមត្ថភាពរបស់គាត់ របៀបធ្វើការលឿនជាងកីឡាករផ្សេងទៀត ហើយប្រើសមត្ថភាពនោះដើម្បីបញ្ជូនបាល់ (assist) ឬរកគ្រាប់បាល់។ ខ្ញុំគិតថា បារាំង ជាក្រុមដែលអាចឈ្នះពាន World Cup នៅពេលនេះ។ ខ្ញុំបាននិយាយថា មុនពេលការប្រកួតបាល់ទាត់ពិភពលោកចាប់ផ្តើម ហើយសម្រាប់ខ្ញុំ Mbappe នឹងក្លាយជាកីឡាករល្អបំផុតនៅ World Cup នេះ»។ Ronaldo បានសង្កត់ធ្ងន់។
Kylian Mbappe ដែលបច្ចុប្បន្ន កំពុងនាំមុខគេក្នុងពានរង្វាន់នេះនាមជាកីឡាករទាត់ចូលទីច្រើន ដោយរកបាន ៥ គ្រាប់ តាមពីក្រោយដោយកីឡាករ Lionel Messi និងមិត្តរួមក្រុម Olivier Giroud ដែលមាន ៤ គ្រាប់ដូចគ្នា។ ស្របពេលដែលកីឡាករដែលមានឱកាសប្រជែងស្បែកជើងមាសផ្សេងទៀត មានដូចជា Julian Alvarez (អាហ្សង់ទី), Andrej Kramaric (ក្រូអាត) និង Youssef En-Nesyri (ម៉ារុក) សុទ្ធតែមាន ២ គ្រាប់ក្នុងដៃ៕
ប្រភព ៖ eurosport.com
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


