កីឡា
វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យនេះ គឺជាការប្រកួត World Cup ចុងក្រោយ ក្នុងជីវិតរបស់ Messi
កីឡាករ Lionel Messi បានបញ្ជាក់ថា គាត់នឹងលេងការប្រកួត World Cup ជាលើកចុងក្រោយបង្អស់ នៅពេលអាហ្សង់ទីនប៉ះបារាំង ឬម៉ារ៉ុក នៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យ ក្នុងប្រទេសកាតា។

Messi បានដឹកនាំអាហ្សង់ទីនឈ្នះ ៣-០ លើក្រូអាតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃអង្គារ ហើយនឹងបង្ហាញខ្លួនលើកទី១៧២នៅចុងសប្តាហ៍នេះ ខណៈរូបគេព្យាយាមនាំជម្រើសជាតិរបស់ខ្លួន ឲ្យឈ្នះពានរង្វាន់ World Cup ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៨៦មក។
Messi បានប្រាប់សារព័ត៌មានអាហ្សង់ទីន Diario Deportivo Ole ថា “ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ ដែលអាចសម្រេចបានរឿងនេះ។ ខ្ញុំនឹងបញ្ចប់ដំណើរនៃការប្រកួត World Cup របស់ខ្ញុំ ដោយការលេងក្នុងប្រកួតចុងក្រោយរបស់ខ្ញុំនៅវគ្គផ្តាច់ព្រ័ត្រ”។

ប្រធានក្រុមអាហ្សង់ទីនរូបនេះ បានបន្ថែមថា “វាចំណាយពេលអស់ជាច្រើនឆ្នាំហើយ ហើយខ្ញុំមិនគិតថាខ្ញុំនឹងអាចធ្វើវាបានទេ។ ហើយការបញ្ចប់បែបនេះ វគឺជារឿងល្អបំផុត”។
កីឡាករវ័យ៣៥ឆ្នាំរូបនេះកំពុងលេងនៅ World Cup ជាលើកទី៥ ដោយវ៉ាដាច់កីឡាករ Diego Maradona និង Javier Mascherano ដែលបង្ហាញខ្លួនបាន៤លើក។

ជាមួយនឹងគ្រាប់បាល់ទី៥របស់គាត់នៅកាតា Messi ក៏បានវ៉ាដាច់កីឡាករ Gabriel Batistuta ក្នុងនាមជាអ្នកស៊ុតបញ្ចូលទីឲ្យអាហ្សង់ទីនច្រើនជាងគេនៅ World Cup ផងដែរ ដោយរកបាន ១១គ្រាប់។
គួរបញ្ជាក់ថា អាហ្សង់ទីន នឹងត្រូវរង់ចាំជ័យជម្នះរវាង បារាំង និងម៉ារ៉ុក ដើម្បីយកមួយក្រុមឡើងទៅជួបពួកគេ នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ Messi បង្កើតកំណត់ត្រាអស្ចារ្យយ៉ាងច្រើន ត្រឹមមួយប្រកួតជាមួយក្រូអាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


