កីឡា
តើអាវផាយ ដែល Messi ពាក់ពេលលើកពាន World Cup គឺជាអ្វី?
FIFA បានសម្រេចចិត្តឲ្យកីឡាករ Lionel Messi ពាក់អាវផាយប្រពៃណីរបស់ប្រទេសកាតាសម្រាប់ ការលើកបង្ហាញពានរង្វាន់ World Cup។

Messi បានដឹកនាំអាហ្សង់ទីនឈានទៅរកការលើកពាន World Cup ឆ្នាំ២០២២ ក្រោយពីស្មើបារាំង ៣-៣ ហើយយកឈ្នះដោយការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី។
វាជាពានរង្វាន់ World Cup លើកដំបូងសម្រាប់ Messi។ ក្រោយចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ តារាឆ្នើមអាហ្សង់ទីនរូបនេះ ត្រូវបានគេប្រាប់ឲ្យស្លៀកសម្លៀកបំពាក់ប្រពៃណីកាតា សម្រាប់ការលើកពានរង្វាន់អបអរ។

ពេល Messi ដើរលើឆាកទៅយកពានរង្វាន់ World Cup ជាមួយប្រធាន FIFA លោក Gianni Infantino, Messi ត្រូវបានគេពាក់ឲ្យនូវអាវផាយដែលមានប្រជាប្រិយភាពនៅក្នុងពិភពអារ៉ាប់រាប់ពាន់ឆ្នាំមកហើយ។ បន្ទាប់មក Messi បានបន្តពាក់អាវនេះនៅពេល គាត់អបអរជាមួយមិត្តរួមក្រុម និងថតរូបជាមួយនឹងពាន។
អាវនេះ ត្រូវបានគេស្គាល់ថា bisht នៅក្នុងប្រទេសកាតា។ ជាធម្មតា វាត្រូវបានពាក់ដោយឥស្សរជនក្នុងពិធីមង្គលការ និងឱកាសផ្លូវការផ្សេងទៀត រួមទាំងពិធីបុណ្យនានាផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Yahoo
ចុចអាន៖ ឈ្នះទាំងពាន បំបែកទាំងកំណត់ត្រាមួយទៀត សម្រាប់ Messi យប់មិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


