Connect with us

កីឡា

ក្រុម​កម្ពុជា Burn X រំពឹង​​បាន​លេខ​៦​​ពី​​ជើង​ឯក​ M4 ​ប្រាក់​រង្វាន់​៨០​ម៉ឺន​ដុល្លារ

បានផុស

នៅ

ក្រុម​កីឡា​អេឡិចត្រូនិក​តំណាង​កម្ពុជា Burn X Flash សង្ឃឹម​ធ្វើ​បាន​ល្អ​ក្នុង​ការ​ចូល​រួម​ប្រកួត​​កីឡាអេឡិចត្រូនិក​​កម្រិត​ពិភព​លោក M4 World Championship ហៅ​កាត់ M4 សម្រាប់​វិញ្ញាសា Mobile Legends: Bang Bang នៅ​ប្រទេស​ឥណ្ឌូនេស៊ី នា​ដើម​ខែ​មករា ឆ្នាំ​២០២៣​ខាង​មុខ​នេះ។

ក្រុម Burn X Flash ត្រូវ​បាន​ចាប់​ឆ្នោត​ស្ថិត​នៅ​ក្នុង​ពូល A ជា​មួយ​ក្រុម​ការពារ​តំណែង​ឯក​ឆ្នាំ​ចាស់​ Blacklist International របស់​ប្រទេស​ហ្វីលីពីន​ និង​ក្រុម​ Falcon Esports ជា​ជើង​ខ្លាំង​របស់​ប្រទេស​មីយ៉ាន់ម៉ា ព្រមទាំង​ក្រុម​ Incendio Supremacy របស់​តួកគី។

ក្រុម Burn X Flash
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាង​ណា ក្រុម​តំណាង​កម្ពុជា​មួយ​នេះ​រំពឹង​​ធ្វើ​បាន​ល្អ បើ​ទោះ​ជា​ស្ថិត​ក្នុង​ពូលមរណៈ​ក៏​ដោយ។ ក្នុង​សន្និសីទ​សារព័ត៌មាន សមាជិក​ក្រុម​កម្ពុជា​ កីឡាករ កុសល ពិសិដ្ឋ បាន​និយាយ​ថា ៖«ទោះ​ជា​យើង​នៅ​ក្នុង​លំបាក​បំផុត តែ​យើង​ក៏​សង្ឃឹម​ធ្វើ​បាន​ល្អ​ដែរ។ ក្រុម​យើង​សង្ឃឹម​ថា ហោច​ណាស់​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​​៦។ កន្លង​មក​ក្នុង​ការ​ប្រកួត​ផ្លូវ​ការ​ យើង​មិន​ធ្លាប់​ប៉ះ​ក្រុម​ខ្លាំង​ហ្វីលីពីន Blacklist International តែ​ក្រៅ​ពាន​ផ្លូវ​យើង​ធ្លាប់​ប៉ះ​គ្នា​ដែរ»។

Burn X Flash ជា​ក្រុម​ខ្លាំង​មួយ​ប្រចាំ​ប្រទេស​កម្ពុជា​ដែល​មាន​កីឡាករ​ល្អ និង​គ្រូ​បរទេស។ ក្រុម​នេះ​មាន​គ្រូ​បង្វឹកឈ្មោះ​ John Michael Dizon ​ជា​ជន​ជាតិ​ហ្វីលីពីន ហើយ​ក៏​មាន​សមាជិក​ម្នាក់​ជា​ជន​ហ្វីលីពីន​ដែរ។

សម្រាប់​ព្រឹត្តិការណ៍​នេះ មាន​​ប្រាក់​រង្វាន់​សរុប​ចំនួន​៨​០​ម៉ឺន​ដុល្លារ​អាមេរិក ​ហើយ​ក្រុម​ជើង​ឯក​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​៣០​ម៉ឺន​ដុល្លារ​អាមេរិក។ ក្រុម​ចាប់​ពី​លេខ​២​ដល់​១៦​ក៏​ទទួល​បាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ដែរ។

វគ្គ​ក្នុង​ពូល

  • ពូល A៖ Blacklist International (ហ្វីលីពីន), Burn X Flash (កម្ពុជា), Falcon Esports (មីយ៉ាន់ម៉ា) និង Incendio Supremacy (តួកគី)។
  • ពូល B៖ Malvinas Games (អាហ្សង់ទីន), MDH Esports (វៀតណាម), ONIC Esports (ឥណ្ឌូនេស៊ី) និង TODAK (ម៉ាឡេស៊ី)។
  • ពូល C៖ ECHO (ហ្វីលីពីន), Occupy Thrones (អេហ្ស៊ីប), RRQ Hoshi (ឥណ្ឌូនេស៊ី), និង RSG Singapore (សិង្ហបុរី)។
  • ពូល D៖ RRQ Akira (ប្រេស៊ីល), S11 Gaming Angentina (ប៊ូឡាវី), Team HAQ (ម៉ាឡេស៊ី), និង The Valley (អាមេរិក​ខាង​ជើង)។

ការ​ប្រកួត​ត្រូវ​បាន​​ធ្វើ​ជា​​ពីរ​ដំណាក់​កាល​គឺ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ទី​៤ ខែ​មករា ឆ្នាំ​២០២៣​ និង​​វគ្គ​ចាញ់​ធ្លាក់​ ឈ្នះ​ឡើង​រហូត​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ចាប់​ពី​ថ្ងៃ​ទី​៧ ដល់​ទី​១៧​ ខែ​មករា ឆ្នាំ​២០២៣។

ចាំ​បាន​ថា កាល​ពី​ឆ្នាំ​២០២១ ក្នុង​​​ព្រឹត្តិការណ៍ M3 រៀបចំ​ការ​ប្រកួត​នៅ​ប្រទេស​សិង្ហបុរី ក្រុម​កម្ពុជា See You Soon ក៏​ធ្វើ​បាន​​ល្អ​ដែរ ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៩ ក្នុង​ចំណោម១៦​ក្រុម ដោយ​ទទួល​បាន​ប្រាក់​រង្វាន់​១៥០០០​ដុល្លារ​អាមេរិក៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម