Connect with us

កីឡា

ប៉ះ​​កម្ពុជា​​ល្ងាច​​​នេះ​ ឥណ្ឌូនេស៊ី​​មាន​​កីឡាករ​​លេង​​ក្រៅ​ស្រុក​​៦​​នាក់

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិកម្ពុជានឹង​ប្រកួត​ជា​មួយ​​ម្ចាស់​ផ្ទះ​ឥណ្ឌូនេស៊ី ​វេលា​ម៉ោង​៤:៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៣ ខែ​ធ្នូ​នេះ នៅ​កីឡដ្ឋាន Gelora Bung Karno វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល A ​​ជើង​ឯក​លំដាប់ទី១​នៅ​អាស៊ាន AFF Championship ដែល​មាន​ផ្សាយ​បន្ត​ផ្ទាល់​ដោយ​ទូរទស្សន៍ BTV។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ការ​ប្រកួត​លើក​ទី២​របស់​កម្ពុជា បន្ទាប់​ពីឈ្នះ​ ហ្វីលីពីន ដោយ​លទ្ធផល ៣-២ ​ថ្ងៃ​បើក​ឆាក​ក្នុង​ពូល ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ខណៈ​នេះ​ជា​​ការ​ប្រកួត​លើក​ដំបូង​របស់​ម្ចាស់​ផ្ទះ​ឥណ្ឌូនេស៊ី។

និយាយ​តែ​​​ប៉ះ​គ្នា​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូលពាន​រង្វាន់ AFF Championship នេះ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៦​មក​ធ្លាប់​ជួប​គ្នា​៥​ដង។ លើក​ទី១​ឆ្នាំ​១៩៩៦ កម្ពុជា ចាញ់​ឥណ្ឌូនេស៊ី ០-៣, លើក​ទី​២ ឆ្នាំ​២០០២ ចាញ់ ២-៤, លើក​ទី​៣ ឆ្នាំ​២០០៤ ចាញ់ ០-៨, លើក​ទី​៤ ឆ្នាំ២០០៨ ចាញ់ ០-៤ និង​លើក​ទី​៥ ចាញ់២-៤។

ឥណ្ឌូនេស៊ី បាន​ត្រៀម​ប្រហែល​ជា​៣​សប្តាហ៍​កន្លង​មក​ហើយ​ត្រៀន​ការ​ប្រកួត AFF Championship នេះ។ ពួក​គេ​មាន​ប្រៀប​លើ​កម្ពុជា​​ដោយសារ​ប្រកួត​ដំបូង មាន​ពេល​វេលា​ហ្វឹក​ហាត់​គ្រប់​គ្រាន់ និង​ជា​ម្ចាស់​ផ្ទះ​ថែម​ទៀត។ ជា​ពិសេស​ទៀត​នោះ ពួក​គេ​មាន​កីឡាករ​​៦​​រូប​​លេង​នៅ​ក្រៅ​ប្រទេស។ ខាង​ក្រោម​ជា​កីឡាករ​ឥណ្ឌូនេស៊ី​៦​រូប​ដែល​លេង​នៅ​ក្រៅ​ប្រទេស ហើយ​ខ្លះ​ជា​កូន​កាត់​ថែម​ទៀត។

  • កីឡាករ Jordi Amat ខ្សែការពារមកពីក្លឹប Johor Darul Ta’zim លីគ​កំពូល​របស់​​ម៉ាឡេស៊ី។
  • កីឡាករ Pratama Arhan ខ្សែការពារមកពីក្លឹប Tokyo Verdy លីគទី២របស់​ជប៉ុន។
  • ប្រធានក្រុម Asnawi Mangkualam ខ្សែការពារមកក្លឹបAnsan Greeners លីគទី២របស់​កូរ៉េខាងត្បូ។
  • កីឡាករ Witan Sulaeman ខ្សែបម្រើមកពីក្លឹប AS Trenčín លីគ​របស់​ប្រទេសស្លូវ៉ាគី។
  • កីឡាករ Egy Maulana Vikri ខ្សែបម្រើមិនទាន់មានក្លឹបលេង បន្ទាប់ពីក្លឹប ViOn Zlaté Moravce របស់ប្រទេសស្លូវ៉ាគីបញ្ចប់កុងត្រាឆ្នាំ២០២២នេះ។
  • កីឡាករ Saddil Ramdani ខ្សែបម្រើមិនទាន់មានក្លឹបលេង បន្ទាប់ពី Sabah របស់​ម៉ាឡេស៊ី​បញ្ចប់កុងត្រាក្នុងឆ្នាំ២០២២នេះ៕
កីឡាករ Jordi Ama
កីឡាករ Pratama Arha
ប្រធានក្រុម Asnawi Mangkualam
កីឡាករ Witan Sulaeman
កីឡាករ Egy Maulana Vik
កីឡាករ Saddil Ramdani

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម