កីឡា
បើកឆាកដំបូងនៃពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លើកទី៨ រកឃើញក្រុមទទួលបាន៣ពិន្ទុ
បើកឆាកដំបូងនៃការប្រកួតកីឡាបាល់ទាត់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លើទី៨ ឆ្នាំ២០២២ បានចាប់ផ្ដើម ដំណើរការប្រកួត កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ហើយ ខណៈក្រុមកីឡាបាល់ទាត់ដែលមកពី ក្រសួងចំនួន៣ រកបាន៣ពិន្ទុ ក្រោយយកឈ្នះដៃគូប្រកួតរបស់ខ្លួន។

ក្នុងនោះ ក្រុមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ យកឈ្នះក្រុម ក្រសួងពាណិជ្ជកម្ម ក្នុងលទ្ធផល ៣ទល់១ ខណៈក្រុមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នាសាទ ឈ្នះ ក្រសួងរ៉ែ និង ថាមពល ក្នុងលទ្ធផល៤ ទល់១ ។ រីឯក្រុម ក្រសួងបរិស្ថាន យកឈ្នះ ក្រុមក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច ក្នុងលទ្ធផល៣ទល់០ ។

រំលឹកដែរថា បន្ទាប់ពីខកខានអស់រយ:ពេល២ឆ្នាំ នៅឆ្នាំ២០២០-២១ នៅឆ្នាំ២០២២នេះ សហភាពសហព័ន្ធយុវជន កម្ពុជា (ស.ស.យ.ក) បានរៀបចំការប្រកួតពានរង្វាន់កីឡាបាល់ទាត់«មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លើកទី៨ ឆ្នាំ២០២២ ឡើងវិញក្នុងគោលបំណង ដើម្បីបង្កើនស្មារតីសាមគ្គីភាព មិត្តភាព ពង្រីង និងពង្រឹកកិច្ចសហប្រតិបត្តិការរវាងមន្ត្រីរាជការនៅតាមក្រសួង និងស្ថាប័ន ជាពិសេសជំរុញនិងបំផុសស្មារតី ស្រលាញ់ចូលចិត្ត និងលេងកីឡា ដើម្បីសុខភាព។ លើសពីនេះទៅទៀត កម្មវិធីនេះក៏បានបង្ហាញឲ្យឃើញពីចលនាចូលរួមជាមួយកម្មវិធី Beyond The Games ក្នុងឆន្ទៈគាំទ្រនិងអបអរសាទរ ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ខាងមុខ ក្រោមទិសស្លោក កីឡាក្នុងសន្តិភាព។

សម្រាប់ការប្រកួតគឺចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៩ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកីឡា The Blue Sport សែនសុខ ដោយមានក្រុមមកពីបណ្តា ក្រសួង-ស្ថាប័នចូលរួម ចំនួន៣០ កីឡាករសរុប៧៥០ នាក់ ដោយធ្វើការប្រកួតតាមរូបមន្តនៃការប្រកួត ចែកជា៨ពូល (A-H) ដោយក្នុង១ពូលមាន៤ក្រុម ដោយឡែកពូលចុងក្រោយគេគឺពូល G & H មានតែ៣ក្រុមប៉ុណ្ណោះ ហើយក្នុង១ពូលគឺយកតែ២ ក្រុមឡើងទៅវគ្គបន្ត។

បញ្ជាក់ដែរថា ពិធីបើកការប្រកួតពានរង្វាន់កីឡាបាល់ទាត់«មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លើទី៨នេះ មានការអញ្ជើញជាគណៈអធិបតីពីសំណាក់លោក ស សុខា ប្រធានកិត្តិយសនៃគណៈកម្មាធិការ កីឡាបាល់ទាត់អន្តរក្រសួង លោក សុខ សប្បាយណា ប្រធានគណៈកម្មាធិការកីឡាបាល់ទាត់ អន្តរក្រសួង លោក សូវ៉ាត សីលា ប្រធានគណ:កម្មាធិការប្រតិបត្តិ រួមជាមួយតំណាងក្រុមហ៊ុន ដៃគូរសហការឧបត្ថម និងប្រតិភូ កីឡាករតំណាងក្រសួងស្ថាប័នដែលត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះផងដែរ ៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


