កីឡា
លោក Honda ប្រតិកម្ម ក្រោយគ្រូជម្រើសជាតិជប៉ុន ត្រូវបន្តកុងត្រាដល់ World Cup 2026
សមាគមកីឡាបាល់ទាត់ជប៉ុន បានសម្រេចកាលពីថ្ងៃពុធ ដើម្បីរក្សា លោក Hajime Moriyasu ជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិ បន្ទាប់ពីបានដឹកនាំក្រុម ទៅវគ្គ ១៦ ក្រុមចុងក្រោយ ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំនេះ នៅប្រទេសកាតា។

បុរសវ័យ ៥៤ ឆ្នាំរូបនេះ នឹងទទួលភារកិច្ចដឹកនាំក្រុមដាវសាម៉ូរៃ ‘Samurai Blue’ ឆ្ពោះទៅកាន់ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ ២០២៦ ដែលត្រូវធ្វើជាម្ចាស់ផ្ទះរួមគ្នាដោយសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា។

ការតែងតាំងរបស់លោកឡើងវិញនេះគឺជាលើកទី ១ ហើយ ដែលគ្រូបង្វឹកជប៉ុននៅតែកាន់តំណែងបន្ទាប់ពីការប្រកួត World Cup បន្ត ចាប់តាំងពីការប្រកួតលើកដំបូងរបស់ប្រទេសនេះក្នុងឆ្នាំ ១៩៩៨ នៅប្រទេសបារាំង។

ក្រោយការសម្រេចបន្តតែងតាំងនេះ លោក Keisuke Honda ដែលជាអ្នកចាត់ការទូទៅ នៃក្រុមជម្រើសជាតិកម្ពុជា ក៏បានបញ្ចេញប្រតិកម្មផងដែរ តាមរយៈការបង្ហោះនៅលើគណនី Twitter។ លោកបានសរសេរថា ៖ «គ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុនបន្ត។ មែនហើយ មិនមានការភ្ញាក់ផ្អើលនៅទីនោះទេ»។
គួររំលឹកដែរថា លោក Honda ធ្លាប់ធ្វើការជាមួយ លោក Hajime Moriyasu (កាលនោះលោកជាគ្រូជំនួយ) នៅក្រុមជម្រើសជាតិ កាលពី World Cup 2018 នៅប្រទេសរុស្ស៊ី ជាទីដែល Honda ប្រកួត World Cup ចុងក្រោយរបស់គេ។
ប្រឈមមុខនឹងការចាត់តាំងការប្រកួត World Cup ដ៏លំបាកបំផុតមិនធ្លាប់មានរបស់ពួកគេ ជប៉ុនបានបញ្ចប់ដោយនៅកំពូល នៃពូល E ក្នុងប្រទេសកាតា ដោយបានកត់ត្រាជ័យជម្នះដ៏គួរឲ្យរំភើបលើក្រុមយក្សអាល្លឺម៉ង់ និងអេស្បាញ ក្រោយចាញ់ដ៏ខកចិត្តក្រោមថ្វីជើង កូស្តារីកា។
ខណៈពេលដែលការប្រកួតរបស់ជប៉ុនបានបញ្ចប់ដោយការស៊ុតបាល់ប៉េណាល់ទីដ៏ខកចិត្ត ទល់នឹងក្រូអាត ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ សមត្ថភាពរបស់ Moriyasu ក្នុងការនាំក្រុមរួមជាក្រុមត្រូវបានវាយតម្លៃខ្ពស់ដោយ JFA។
អតីតខ្សែបម្រើជម្រើសជាតិជប៉ុន Moriyasu បានឈ្នះពានរង្វាន់ J-League ចំនួន ៣ ក្នុងនាមជាអ្នកចាត់ការ Sanfrecce Hiroshima។ លោកបានគ្រងតំណែង នៃក្រុម Samurai Blue បន្ទាប់ពីការប្រកួត World Cup 2018 ដោយគ្រប់គ្រងពួកគេក្នុងពេលដំណាលគ្នាជាមួយនឹងក្រុមអូឡាំពិក របស់ជប៉ុន៕
ប្រភព ៖ japantimes.co.jp
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


