កីឡា
ថៃ គ្រងជើងឯក AFF Cup 2022 ក្រោយឈ្នះវៀតណាម
ក្រុមបាល់ទាត់ជម្រើសជាតិថៃ បានក្លាយជាម្ចាស់ជើងឯក AFF Championship ឆ្នាំ២០២២ បន្ទាប់ពីយកឈ្នះជម្រើសជាតិវៀតណាមដោយលទ្ធផល ១-០ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ជើងទី២ សរុបទាំង២ជើង ៣-២។

ការប្រកួតជើងទី២នេះ ថៃក្នុងនាមជាម្ចាស់ផ្ទះរឹតតែធ្វើបានល្អជាង កាលពីជើងទី១ដោយបានគ្រប់គ្រងបាល់ និងបង្កើតឱកាសស៊ុតលើសំណាញ់ទីរបស់វៀតណាមជាញឹកញាប់ ហើយវៀតណាមក៏មានឱកាសល្អច្រើនដែរ។ ទីបំផុត ថៃ បានបំប៉ោងសំណាញ់ទីវៀតណាមដើម្បីនាំមុខ ១-០ នៅនាទី២៤ ដោយប្រធានជាខ្សែបម្រើលេចធ្លោ Bunmathan។

សម្រាប់ការប្រកួតវគ្គទី២ គ្មានគ្រាប់បាល់កើតឡើងទេ បើទោះជាក្រុមទាំងពីរព្យាយាមវាយសម្រុកគ្នាទៅវិញទៅមក និងមានការផ្លាស់ប្តូរកីឡាករថ្មីចូលក៏ដោយ។ ចប់ការប្រកួតម្ចាស់ផ្ទះថៃទទួលបានជ័យជម្នះ ១-០ ដើម្បីក្លាយជាជើងឯកឆ្នាំ២០២២ដែលមានប្រាក់រង្វាន់៣០ម៉ឺនដុល្លារអាមេរិក។

នៅវគ្គសន្សំពិន្ទុក្នុងពូល ថៃ បានឈ្នះ៣ប្រកួត និងស្មើ១ប្រកួត ហើយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ ចាញ់ម៉ាឡេស៊ី ០-១ ប៉ុន្តែនៅជើងទី២នៅទឹកដីរបស់ខ្លួន ថៃបានឈ្នះ ម៉ាឡេស៊ី ៣-០។ នៅវគ្គផ្តាច់ព្រ័ត្រ ជើងទី១ ស្មើម្ចាស់ផ្ទះវៀតណាម ២-២ និងជើងទី២ នៅទឹកដីរបស់ខ្លួន ថៃ យកឈ្នះ វៀតណាម ១-០។

ការឈ្នះជើងឯកឆ្នាំ២០២២នេះគឺជាលើកទី៧របស់ថៃ បន្ទាប់ពីឈ្នះ៦លើកកន្លងមក ឆ្នាំ១៩៩៦ ២០០០ ២០០២ ២០១៤ ២០១៦ និង២០២០ ហើយជាក្រុមឈ្នះជើងឯកច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រពានរង្វាន់លំដាប់ទី១តំបន់អាស៊ាន៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ២០ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


